ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុតមួយថ្ងៃមួយគ្រាប់ ជួយបន្ថយហានិភ័យជំងឺបេះដូង និង ដាច់សរសៃខួរក្បាល

2 ឆ្នាំ មុន

លោកស្រីវេជ្ជបណ្ឌិត បូស ម៉ាកាន់ជូឡា (Bose Makanjuola) អ្នកជំនាញផ្នែកអាហារូបត្ថម្ភនិយាយថា ការទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់ អាចកាត់បន្ថយឱកាសនៃការកើតជម្ងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ លោកស្រីថា ស៊ុតមានសុខភាពល្អសម្រាប់មនុស្ស…

លោកស្រីវេជ្ជបណ្ឌិត បូស ម៉ាកាន់ជូឡា (Bose Makanjuola) អ្នកជំនាញផ្នែកអាហារូបត្ថម្ភនិយាយថា ការទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់ អាចកាត់បន្ថយឱកាសនៃការកើតជម្ងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ លោកស្រីថា ស៊ុតមានសុខភាពល្អសម្រាប់មនុស្ស ហើយគួរតែជាផ្នែកមួយនៃរបបអាហារក្នុងកម្រិតមធ្យម។​

លោកស្រីបានបន្ថែមថាស៊ុតអាចធ្វើឱ្យប្រសើរទៅលើដំណើរការរបស់រាងកាយ ប្រសិនបើមានការចម្អិនរៀបចំបានត្រឹមត្រូវ។ គេអាចយកវាទៅស្ងោរ ដុត ឬ ក្រឡុក មុនពេលទទួលទាន។

ការលើកឡើងថា ការទទួលទានស៊ុតធ្វើឱ្យឡើងកូឡេស្តេរ៉ុល ត្រូវបានការសិក្សាបែបវិទ្យាសាស្រ្តអះអាងថាមិនត្រឹមត្រូវនោះទេ។ ដូចនេះ អ្នកអាចទទួលទានវាដោយមិនចាំបាច់បារម្ភទៀតនោះទេ។ ស៊ុតមានប្រូតេអ៊ីនដែលមានគុណភាពល្អ ដែលវាជាអាស៊ីតអាមីណេចាំបាច់ សម្រាប់រាងកាយមនុស្សក្នុងកម្រិតត្រឹមត្រូវ។

លោកស្រីវេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមផងដែរថា ការទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់ជួយដល់រាងកាយមានហានិភ័យទាបក្នុងការកើតជម្ងឺបេះដូង និង ដាច់សរសៃឈាមខួរក្បាល ដោយសារតែស៊ុតមានជាតិខ្លាញ់ល្អៗ ជួយបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ។

គួរបញ្ជាក់ផងដែរថា អ្នកនឹងទទួលទានប្រយោជន៍ពីការទទួលទានស៊ុត ប្រសិនបើអ្នកទទួលទានវាក្នុងកម្រិតសមស្រប។ របស់អ្វីក៏ដោយ បើទោះបីជាវាល្អសម្រាប់សុខភាពក៏ដោយ មិនមែនមានន័យថាវាល្អនៅពេលយើងទទួលទានលើសពេកនោះដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ