ក្រោយ BREXIT ពីពេលនេះទៅ ចេញចូលអង់គ្លេសត្រូវមានលិខិតឆ្លងដែន
ការប្រើអត្តសញ្ញាណប័ណ្ណនឹងលែងគ្រប់ គ្រាន់ទៀតហើយ ដោយចាប់ពីថ្ងៃទី១តុលាទៅ លិខិតឆ្លងដែនត្រូវប្រើជាការចាំបាច់ ដើម្បីចេញចូលប្រទេសអង់គ្លេស សម្រាប់ពលរដ្ឋ
ការប្រើអត្តសញ្ញាណប័ណ្ណនឹងលែងគ្រប់ គ្រាន់ទៀតហើយ ដោយចាប់ពីថ្ងៃទី១តុលាទៅ លិខិតឆ្លងដែនត្រូវប្រើជាការចាំបាច់ ដើម្បីចេញចូលប្រទេសអង់គ្លេស សម្រាប់ពលរដ្ឋ
ប្រទេសអង់គ្លេស ៖ ការប្រើអត្តសញ្ញាណប័ណ្ណនឹងលែងគ្រប់ គ្រាន់ទៀតហើយ ដោយចាប់ពីថ្ងៃទី១តុលាទៅ លិខិតឆ្លងដែនត្រូវប្រើជាការចាំបាច់ ដើម្បីចេញចូលប្រទេសអង់គ្លេស សម្រាប់ពលរដ្ឋអឺរ៉ុបឬស្វ៊ីស។
ក្នុងសេចក្ដីប្រកាសមួយក្រសួងមហាផ្ទៃអង់គ្លេសអះអាងថា ការផ្លាស់ប្ដូរនេះនឹងអាចរារាំងពួកបនឧក្រិដ្ឋដែលមានការរៀបចំ និងមនុស្សដទៃៗទៀត ដែលរំលោភបំពានប្រព័ន្ធចេញចូល ព្រោះអត្តសញ្ញាណប័ណ្ណតែមួយមុខ ជាឯកសារ មិនមានសន្តិសុខគ្រប់គ្រាន់ទេ។
តាមទិន្នន័យនានាថា ៤៨%នៃឯកសារក្លែងក្លាយចាប់បាន ក្នុងឆ្នាំ២០២០នៅព្រំដែនអង់គ្លេស គឹជាអត្តសញ្ញាណប័ណ្ណអឺរ៉ុបឬស្វ៊ីស។ ឯកសារទាំងនោះ ពិតជាងាយបន្លំជាងលិខិតឆ្លងដែន។ ក្រសួងនោះបន្តថាយើងត្រូវប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ដែលស្វែងរកចូលដោយខុសច្បាប់ មកក្នុងប្រទេសយើងដោយប្រើបណ្ដាឯកសារក្លែងក្លាយ។ ដោយបញ្ចប់ការប្រើត្រឹមអត្តសញ្ញាណប័ណ្ណដែលមិនមានសន្តិសុខ យើងនឹងពង្រឹងព្រំដែនរបស់យើង និងឆ្លើយតបចំពោះឆន្ទៈរបស់ប្រជាជន ដែលចង់ឲ្យមានការត្រួតពិនិត្យឡើងវិញប្រព័ន្ធអន្តោប្រវេសន៍របស់យើង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ