ចាន់ វឌ្ឍនាកា និងច្រឹង ពលរដ្ឋ បង្ហាញអារម្មណ៍ខុសគ្នា ក្រោយត្រឡប់ចូលក្រុមជម្រើសជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីពេលកន្លងមកដែលខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា តែងតែបង្ហាញនូវការចាប់អារម្មណ៍នៅលើហ្វេសប៊ុកនៅ
រាជធានីភ្នំពេញ ៖ ខុសពីពេលកន្លងមកដែលខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា តែងតែបង្ហាញនូវការចាប់អារម្មណ៍នៅលើហ្វេសប៊ុកនៅ
រាជធានីភ្នំពេញ ៖ ខុសពីពេលកន្លងមកដែលខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា តែងតែបង្ហាញនូវការចាប់អារម្មណ៍នៅលើហ្វេសប៊ុកនៅពេលទទួលបានតំណែង ឬតួនាទីអ្វីមួយ ប៉ុន្តែពេលនេះ លោកបែរជាស្ងាត់នៅលើហ្វេសប៊ុកតែម្ដង ដោយសូម្បីតែទូរស័ព្ទដើម្បីឆ្លើយឆ្លងពីចំណាប់អារម្មណ៍ក៏កម្រលើកនោះដែរ។ ភាពស្ងប់ស្ងាត់នេះ ត្រូវមិត្តរួមក្រុមអះអាងថា ដោយសារតែលោកលែងសូវរវល់នឹងទូរស័ព្ទ ដោយគិតតែប្រឹងហាត់ ដើម្បីកុំអោយរបូតកៅអីជាថ្មីដូចមុន។ ប៉ុន្តែក្រឡេកទៅមើល កីឡាករ ច្រឹង ពលរដ្ឋ វិញ បង្ហោះអរសប្បាយ ហើយមានអ្នក Comment និង ចែកចាយលើកទូរស័ព្ទ ចង់ផ្ទុះផេក។
បន្ទាប់ពីបញ្ចេញបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតវគ្គ Play off នៃពានរង្វាន់ AFC ASIAN Cup China 2023 និងការជម្រុះពានរង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន និងជប៉ុន ហើយមានឈ្មោះកីឡាករ២រូប ដែលធ្លាប់បាត់មុខ គឺ ចាន់ វឌ្ឍនាកា និងច្រឹង ពលរដ្ឋ បានធ្វើអោយអ្នកគាំទ្ររបស់អ្នកទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ខ្សែ ប្រយុទ្ធរបស់បឹងកេត ចាន់ វឌ្ឍនាកា ដែល ធ្លាប់បាត់ឈ្មោះពីក្រុមជម្រើសជាតិកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានអ្នក ចាត់ការទូទៅ លោក Keisuke Honda នឹងក្រុមគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សម្រេចដាក់ឱ្យចូលត្រឡប់មកវិញ ។ ខ្សែបម្រើកណ្តាលវ័យក្មេង ច្រឹង ពលរដ្ឋ របស់ក្លិបវិសាខា ដែលធ្លាប់ដើរតួនាទី ជាអ្នកចែកបាល់យ៉ាងល្អ នៅតំបន់កណ្តាលក្នុងក្រុមជម្រើសជាតិកម្ពុជា ក៏ត្រូវបានកោះហៅឱ្យចូលរួម ជាមួយក្រុមឡើងវិញផងដែរ ។
ការត្រឡប់មកវិញនេះ គឺចាប់តាំងពីរូបគេ ត្រូវបាន អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ប្រកាសលុបឈ្មោះចេញពីក្រុមជម្រើសជាតិកម្ពុជា ជាមួយ សំអឿន ពិដោរ ក្នុងអំឡុងការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧ គឺពេលដែលក្រុមកម្ពុជា បានចាញ់ទាំង៥ប្រកួត និងឈរនៅបាតតារាងប្រចាំពូល B ដោយគ្មាន១ពិន្ទុសោះ។ សម្រាប់ ចាន់ វឌ្ឍនាកា ការមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិ សារឡើងវិញនេះ ក៏ព្រោះតែគេបានបង្ហាញទម្រង់ល្អឡើងវិញ និងបានក្លាយជា ខ្សែប្រយុទ្ធយ៉ាងសំខាន់ ដែលអាចជួយឱ្យបឹងកេត ទទួលបានជ័យជម្នះ៨លើកជាប់ៗគ្នា មុនពេលពួកគេ មកចាញ់ក្រុមវិសាខា ៥-១ ប៉ុន្តែបឹងកេត ក៏បានសងសឹងចំពោះការចាញ់ដ៏ជូរចត់នេះវិញផងដែរ ដោយការយកឈ្នះ ២-១ លើវិសាខាវិញ សម្រាប់ការ ប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ហើយ ចាន់ វឌ្ឍនាកា ជាអ្នករកបានគ្រាប់បាល់ទាំង២នេះ តែម្នាក់ឯង។ អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រសម្រាប់ឱកាសវិលត្រលប់របស់អ្នកទាំងពីរ ប៉ុន្តែក្រឡេកមើលអ្នកទាំងពីរបែរជាបង្ហាញអារម្មណ៍ខុសគ្នាជាសាធារណៈទៅវិញ។
កីឡាករ ច្រឹង ពលរដ្ឋ បានសរសេរសារជាសាធារណៈថា «ខ្ញុំពិតជាសប្បាយចិត្តនៃការត្រលប់មកវិញ និងពាក់អាវជម្រើសជាតិកម្ពុជាម្ដងទៀត ខ្ញុំប្ដេជ្ញាធ្វើអោយបានល្អបំផុត សូមអរគុណសម្រាប់ការស្រលាញ់ និង ការគាំទ្រ នេះកាដូសម្រាប់អ្នកទាំងអស់គ្នា»។ បន្ថែមពីលើការបង្ហោះ គឺមានអ្នកបញ្ចេញមតិរាប់សិបពាន់ដង ហើយលោក៏ឆ្លើយតបដោយអារម្មណ៍រំភើបនិងសប្បាយរីករាយផងដែរ។ ប៉ុន្តែក្រឡេកទៅមើលហ្វេសប៊ុក និង ផេកផ្លូវការរបស់ កីឡាករ ចាន់ វឌ្ឍនាកា វិញ គឺស្ងាត់ដូចចោរលួចសេះ។ សូម្បីតែការបង្ហោះសារអបអរខ្លួនឯងមួយក៏គ្មានដែរ។ ប៉ុន្តែលោកបែរជាបង្ហោះសារអបអរកីឡាករមួយចំនួន ដែលបានត្រឡប់ចូលក្រុមជម្រើសជាតិ។
នៅលើផេក និងហ្វេសប៊ុករបស់លោកមានការTage អបអរពីឱកាសចូលជម្រើសជាតិជាថ្មីរបស់លោកយ៉ាងខ្លាំង ហើយខណៈអ្នកគាំទ្រសរសេរពាក្យជូនពរលោកចង់ផ្ទុះផេក តែបែរជាគ្មានការឆ្លើយតបរបស់លោកទាល់តែសោះ ពេញមួយថ្ងៃទី២៧ កញ្ញា បន្ទាប់ពីក្រុមជម្រើសប្រកាសឈ្មោះ។ ការទំនាក់ទំនងតាមទូរស័ព្ទក៏គ្មានការឆ្លើយតបដែរ ហើយចម្លើយមួយដែលអ្នកស្និទ្ធិស្នាលលោកបានបញ្ជាក់គឺបញ្ជាក់ថា លោកអាចមិនកាន់ទូរស័ព្ទទេ ទើបស្ងប់ស្ងាត់បែបនឹង។
មានការបញ្ជាក់ទៀតថា ការភ្លាត់បាត់ឈ្មោះពីជម្រើសជាតិអស់ច្រើនឆ្នាំ គឺដោយសារតែកាលនោះលោកត្រូវបានចោទប្រកាន់ថា មិនយកចិត្តទុកដាក់ លេងទូរស័ព្ទច្រើន អារម្មណ៍មិនមូល ហើយទំនងជាបទពិសោធន៍នេះ ទើបលោកមិនសូវរវល់នឹងទូរស័ព្ទដូចមុនទេ លើកលែងតែអ្នកស្គាល់ទើបលោកខលត្រឡប់ទៅវិញ។ ម្នាក់ៗលើកឡើងថា ចាន់ វឌ្ឍនាកា កំពុងយកចិត្តទុកដាក់នឹងការហ្វឹកហាត់ និងដាក់ខ្លួនឆ្ងាយពីហ្វេសប៊ុក ដើម្បីពង្រឹងការតាំងចិត្តអោយបានល្អកុំអោយខូចឈ្មោះ ក្រោយត្រឡប់ចូលវិញនេះ៕
ចែករំលែកព័តមាននេះ