កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំងក្រុមហ៊ុន Sinovac ជិត៣លានដូស
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបដិសេធទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ក្រុមហ៊ុន Sinovac របស់ប្រទេសចិនជិត៣លានដូស
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបដិសេធទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ក្រុមហ៊ុន Sinovac របស់ប្រទេសចិនជិត៣លានដូស
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបដិសេធទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ក្រុមហ៊ុន Sinovac របស់ប្រទេសចិនជិត៣លានដូស ដែលស្ថិតក្រោមកម្មវិធី Covax។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអង្គការយូនីសេហ្វ កាលពីថ្ងៃទី១ ខែកញ្ញា។
អ្នកនាំពាក្យនិយាយថា កូរ៉េខាងជើងបានស្នើឱ្យបង្វែរវ៉ាក់សាំងជំនួយនេះ ផ្តល់ទៅកាន់ប្រទេសកំពុងរងផលប៉ះពាល់ដោយសារកង្វះវ៉ាក់សាំងជាសកល។ ខណៈដែលនេះមិនមែនជាលើកទី១ឡើយ ដោយកាលពីខែកក្កដាកន្លងទៅ កូរ៉េខាងជើងក៏បានបដិសេធទទួលយកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន២លានដូសផងដែរ។
របាយការណ៍ពីអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា គិតត្រឹមថ្ងៃទី១៩ ខែសីហា កូរ៉េខាងជើង នៅតែមិនមានករណីឆ្លងជំងឺកូវីដ១៩។ ស្របពេលរបាយការណ៍ស្ថានភាពប្រចាំសប្តាហ៍បានបង្ហាញថា មនុស្សប្រមាណ៣៧,២៩១នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល និងអ្នកមានជំងឺដូចជា គ្រុនផ្តាសាយ ត្រូវបានធ្វើតេស្តសំណាក់លទ្ធផលសុទ្ធអវិជ្ជមានទាំងអស់។
កន្លងមក កូរ៉េខាងជើងបានដាក់ការសង្ស័យខ្លះ លើប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ១៩ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋជារឿយៗតែងតែរាយការណ៍អំពីឧប្បត្តិហេតុកើតឡើងនៅអាមេរិក និងអឺរ៉ុប ដែលបុគ្គលម្នាក់ៗមានប្រតិកម្មមិនល្អ ក្រោយការចាក់វ៉ាក់សាំងរួច។
កូរ៉េខាងជើង ត្រូវបានរាយការណ៍ថា បានដាក់ចេញវិធានការប្រឆាំងកូវីដ១៩ ដ៏តឹងរ៉ឹងបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះ ជាលើកដំបូងលើសកលោក។ ហើយប្រទេសនេះ ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពីភពលោក ដែលបានបិទព្រំដែនរបស់ខ្លួន កាលពីខែមករាឆ្នាំមុន៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ