ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បំបែកសំណុំរឿង! នារីវៀតណាម​​កំហែង​យក​លើ​ជន​រង​គ្រោះ​​អាយុ​​១១​​ឆ្នាំ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ខ្សាច់កណ្តាល បាន​បំបែកសំណុំរឿង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​ជន​រង​គ្រោះ​អាយុ​១១​ឆ្នាំ ដោយធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់…

ខេត្តកណ្តាល ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ខ្សាច់កណ្តាល បាន​បំបែកសំណុំរឿង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​ជន​រង​គ្រោះ​អាយុ​១១​ឆ្នាំ ដោយធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ។ ហេតុ​ការ​ណ៌​នេះ​
ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ​វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ចំណុច​ភូមិ​បាក់​ដាវ​លើ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ ផេង ស្រី​លាភ ភេទ​ស្រី អាយុ​១១​ឆ្នាំ ជាសិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ទី​២-​ឈ្មោះ រិ រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ រីឯ​ជនសង្ស័យ​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ ហេង ស្រី​វី ហៅ​ស្រី​ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​ខ្ពប​អា​ទាវ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ឃាត់ខ្លួន ទី​២​- ឈ្មោះ ហេង សា​ទី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ក្បាល់កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​កំពុងគេច
ខ្លួន​) ។

លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា​ កន្លង​មក​ឈ្មោះ រិ រួន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង​ប្តី​ព្រមទាំង​កូន​ៗ បាន​មក​ស្នាក់​នៅ​ធ្វើ​កម្មករ​សំណង់ បុរី​រំដួល នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​បាន​ស្គាល់​រាប់អាន​ជាមួយ​ឈ្មោះ ហេង ស្រី​វី ហៅ​ស្រី​ពៅ ជា​បងធម៌ ប្អូនធម៌​និង​គ្នា បាន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា ។ ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​០០​នាទី ឈ្មោះ រិ រី ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​HONDA C125 ពណ៌ ខ្មៅ ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កណ្តាល 1AL-8770 មក​លេង​បង​ឈ្មោះ រិ រួន នៅ​ការដ្ឋាន​បុរី រំដួល ក៏​ជួប​ឈ្មោះ ហេង ស្រី​វី ។

​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​ព្រឹក ឈ្មោះ ហេង ស្រី​វី បាន​សុំ​ឈ្មោះ រិ រី ទៅ​លេង​ផ្ទះ ពេល​នោះ​ឈ្មោះ រិ រី ក៏​ជិះ​ម៉ូតូ​របស់​ខ្លួន ឌុ​ប​ឈ្មោះ ហេង ស្រី​វី និង​ក្មួយ​ស្រី​២​នាក់ មានឈ្មោះ ផេង ស្រី​លាភ អាយុ​១១​ឆ្នាំ និង​ឈ្មោះ ផេង លី​តា អាយុ​ជាង​១​ឆ្នាំ ទៅ​ផ្ទះ​ខ្លួន នៅ​ភូមិ​បាក់​ដាវ​លើ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ហើយ​ដេក​ស្នាក់​នៅ​ជាមួយ​គ្នា​។ លុះដល់​ព្រឹក​ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០​នាទី ឈ្មោះ ហេង ស្រី​វី បាន​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ រិ រី និង ទូរស័ព្ទ ម៉ាក Huawei របស់​ឈ្មោះ រិ រី ប្រើ​ស៊ី​មកា​ត​លេខ​069361250 ថា​យក​ទៅ​ដក​លុយ វី​ង នៅ​ផ្សារ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ជាមួយ​គ្នា​នោះ ឈ្មោះ ហេង ស្រី​វី បាន​ឌុ​ប​ឈ្មោះ ផេង ស្រី​លាភ ទៅ​ជាមួយ ហើយ​ដល់​វេលា​ម៉ោង​៩​ព្រឹក ដោយ​មិនឃើញ ឈ្មោះ ហេង ស្រី​វី ត្រឡប់​មក​វិញ​ទើប​ឈ្មោះ រិ រី តេ​ទូរស័ព្ទ​សួរ​រក ឈ្មោះ ហេង ស្រី​វី រហូត​ដល់​ម៉ោង ១៤​រសៀល ថ្ងៃ​ដដែល​ឈ្មោះ ហេង ស្រី​វី បាន​តេ​ទូរស័ព្ទ​ចូល​មក ឈ្មោះ រិ រី ដោយ​ឲ្យ​ឈ្មោះ ផេង ស្រី​លាភ និយាយ​ថា ចែ​ពៅ គាត់​ប្រាប់​ឲ្យ​ពូ​ឯង​ផ្ញើ​លុយ​ឲ្យ​គាត់​ចំនួន​1,500$ ទើប​គាត់​ឲ្យ ខ្ញុំ​និង​ម៉ូតូ ទៅ​ពូ​វិញ ឈ្មោះ រិ រី សួរ​ថា​ក្មួយ​ឯង​នៅឯណា ? ពេល​នោះ​ឈ្មោះ ហេង ស្រី​វី ឆ្លើយ​ថា​នៅ​អ្នក​លឿង ហើយ​ក៏​បិទ​ទូរស័ព្ទ ទើប​ឈ្មោះ រិ រី មក​ដាក់​ពាក្យបណ្តឹង​។

រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៦​ព្រឹក ឈ្មោះ ហេង ស្រី​វី បាន​ទូរស័ព្ទ​មក​ប្រាប់​ឈ្មោះ រិ រី ថា បើ​រក​លុយ​1,500$ មិន​បាន​ទេ ផ្ញើ​កាត​គ្រី​ម៉ូតូ​តាម​ឡាន​តាក់ស៊ី​មក​ឲ្យ​សិន ទើប​ឲ្យ​ក្មួយ​ទៅ​វិញ ។ នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី កម្លាំង​ជំនាញ បាន​តាម​ឃាត់ខ្លួន​ឈ្មោះ ហេង ស្រី​វី ហៅ ស្រី​ពៅ នៅ​ចំណុច​ក្រោយ​វត្ត​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​នាំ​ខ្លួន​ឈ្មោះ ហេង ស្រី​វី ទៅ​យក​ជន​រង​គ្រោះ​ឈ្មោះ ផេង ស្រី​លាភ ដែល​ទុក នៅផ្ទះ​សំណាក់​ភ្នំ​មាស ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​នាំ​ឈ្មោះ ហេង ស្រី​វី បន្ត​ទៅ​ដក​យក​ម៉ូតូ របស់​ជន​រង​គ្រោះ ដែល​ឈ្មោះ ហេង ស្រី​វី ផ្ញើ​ទុក​នៅផ្ទះ​ជួល​មួយ​កន្លែង ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ហេង ស្រី​វី ហៅ​ស្រី​ពៅ បាន​ឆ្លើយ​សារភាព​ថា​៖​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១​វេលា​ម៉ោង​៧​និង​៣០​នាទី ខ្លួន​ពិតជា​បាន រៀបចំ​គម្រោងការ ជាមួយ​គូរ​ដណ្ដឹង​របស់​ខ្លួន ឈ្មោះ​ហេង សា​ទី ដើម្បី​យក​សម្ភារៈ និង​ប្រាក់​ពី​ជន​រង​គ្រោះ ពិតមែន ដោយ​ធ្វើ​ល្បិច សុំ​លេខ​ទូរ​សព្ទ ជន​រង​គ្រោះ ប្រាប់​ថា​ម្ដាយ​ផ្ញើ​លុយ​ឲ្យ តាម​វី​ង​ចំនួន​50$ ហើយ​ក៏​សុំ​យក​ទូរ​សព្ទ​ទៅ​ដក​ប្រាក់ ដោយ​បាន​ហៅ​ឈ្មោះ ផេង ស្រី​លាភ ភេទ​ស្រី អាយុ​១១​ឆ្នាំ ទៅ​ជាមួយ និង​បាន​ខ្ចី​ម៉ូតូ ម៉ាក​HONDA C125 ពណ៌ ខ្មៅ ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កណ្តាល 1AL-8770 ជិះ​ទៅ​ដក​ប្រាក់ នៅ​កំពង់​ពពិល ស្រុក​ពារាំង (​ប៉ុន្ដែ​មិន​បាន​ទៅ​ដក​ប្រាក់​ទេ​) គឺ​ជិះ​ម៉ូតូ ឌុ​ប​ក្មេង​ស្រី​ចេញ​ទៅ​ចំណុច​វត្ត​ជ្រោយ​អំពិល ស្ថិត​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

ហើយឈ្មោះ ហេង ស្រី​វី និង​គូរ​ដណ្ដឹង​ឈ្មោះ ហេង សា​ទី ជជែក​គ្នា​តាម​ទូរស័ព្ទ បង្គាប់​ឲ្យ​ក្រុម​គ្រួសារ​រង​គ្រោះ​ប្រគល់​ប្រាក់​ចំនួន​1,500$ ដេ​ី​ម្បី​យក​ម៉ូតូ​និង​ក្មេង​ស្រី​រង​គ្រោះ ត្រឡប់​ទៅ​វិញ​។ រហូត​ដល់​វេលា​ម៉ោង ១៣:៣០​នាទី ឈ្មោះ ហេង សា​ទី បាន​ទំនាក់​ទំនង​ទៅ​ម្ដាយមីង​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ នឿ រ៉ា​ន់ អាយុ​៤៣​ឆ្នាំ ឲ្យ​ប្រគល់​ប្រាក់​ចំនួន 1,500$ បេ​ី​មិន​ឲ្យ​ទេ គឺ​មិន​បាន​ក្មេង​ស្រី​រង​គ្រោះ និង​ម៉ូតូ​ត្រឡប់​ទៅ​វិញ​ទេ បន្ទាប់​មក​ឈ្មោះ ហេង ស្រី​វី បាន​ដឹក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្សារ​គគី ស្រុក​កៀនស្វាយ រក​កន្លែង​លក់​ម៉ូតូ (​ប៉ុន្ដែ​គេ​មិន​ទិញ​ព្រោះ​មិន​មាន​ឯកសារ​)​។ ឈ្មោះ​ហេង ស្រី​វី បាន​បន្ដ​ដឹក​ជន​រក​គ្រោះ ទៅ​ម្ដុំ​ព្រែក​ឯង នៅ​លេងបៀរ រហូត​ដល់​ម៉ោង​១២​យប់ ទើប​ដឹក​ជន​រង​គ្រោះ ទៅ​ដេក​ផ្ទះសំណាក់​ភ្នំ​មាស ។

លុះ​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ០៨​និង​២០​នាទី ឈ្មោះ ហេង ស្រី​វី បាន​ទៅ​គំរាម ឈ្មោះ រិ រី ថា​បេ​ី​គ្មាន​ប្រាក់​គ្រប់​ចំនួន​ទេ ប្រគល់​កាត​គ្រី​ម៉ូតូ​ជំនួស​វិញ បើ​មិន​ឲ្យ​ទេ ក្មេង​ស្រី​មិន​បាន​ទៅ​ផ្ទះ​វិញ​ទេ​។ ករណី​នេះ ជំនាញ​បាន​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ