កូវីដ១៩ អ្នកឆ្លងលើពិភពលោកកើនដល់លើសពី២០០លាននាក់ហើយ
តាមសាកលវិទ្យាល័យចនហុបគីនអាមេរិកថា សរុបលើពិភពលោក ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនដល់លើសពី២០០លាននាក់ហើយ។ ចំណែកចំនួនអ្នកស្លា.ប់វិញបានឡើងដល់ជាង
តាមសាកលវិទ្យាល័យចនហុបគីនអាមេរិកថា សរុបលើពិភពលោក ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនដល់លើសពី២០០លាននាក់ហើយ។ ចំណែកចំនួនអ្នកស្លា.ប់វិញបានឡើងដល់ជាង
ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៖ តាមសាកលវិទ្យាល័យចនហុបគីនអាមេរិកថា សរុបលើពិភពលោក ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ គិតមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កើនដល់លើសពី២០០លាននាក់ហើយ។ ចំណែកចំនួនអ្នកស្លា.ប់វិញបានឡើងដល់ជាង៤,២៥លាននាក់។
តាមទិន្នន័យរបស់សាកលវីទ្យាល័យនោះថា មកដល់ថ្ងៃទី៤ ខែសីហា គិតត្រឹមវេលាម៉ោង១៥និង២១នាទីម៉ោងនៅក្រុងញូវយ៉ក ចំំនួនអ្នកឆ្លងវីរុសសរុបលើពិភពលោកកើនដល់២០០.០១៤.៦០២នាក់ ក្នុងនោះស្លា.ប់៤.២៥២.៨៧៣នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេ ជាមួយអ្នកឆ្លងឡើងដល់ជាង៣៥,៤លាននាក់ និងអ្នកស្លា.ប់ជាង៦១៥.០០០នាក់។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក CDC បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែសីហា នូវស្ថិតិមួយដែលថា វីរុស DELTA តំណាងឲ្យដល់៩៣,៤% នៃចំនួនអ្នកឆ្លងថ្មី រយៈពេល២សប្ដាហ៍ចុងក្រោយនៃខែកក្កដានៅអាមេរិក។ ឥណ្ឌាចំនួនអ្នកឆ្លងមានដល់ជាង៣១,៨លាន នាក់ និងអ្នកស្លា.ប់ជាង៤២៦.០០០នាក់។ ប្រេស៊ីលអ្នកឆ្លងឡើងដល់ជាង២០លាននាក់ និងអ្នកស្លា.ប់ជាង៥៥៨.០០០នាក់។
បណ្ដាប្រទេសដែលមានអ្នកឆ្លងលើសពីជាង៤លាននាក់ទៅមាន រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី និងអ៊ីរ៉ង់។ ប្រទេសដទៃៗទៀតដែលមានចំនួនអ្នកស្លា.ប់លើសពី១សែននាក់ទៅមានឥណ្ឌា ម៉ិកស៊ិក ប៉េរូ រុស្ស៊ី អង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង អាហ្សង់ទីន និងឥណ្ឌូណេស៊ី។
ចិនប្រកាសកាលពីថ្ងៃទី៤ ខែសីហា ពង្រឹងការរិតត្បិតសម្រាប់ការធ្វើដំណើរទៅបរទេស របស់ប្រជាជនខ្លួន ក្នុងពេលដែលប្រទេសនោះកំពុងតែប្រឈមមុខ ចំពោះរលកឆ្លងថ្មីក្នុងដែនដីខ្លួន។ ដើម្បីចៀសវាងការឆ្លងថ្មីថែម ចិននឹងបញ្ឈប់ជាបណ្ដោះអាសន្នការផ្ដល់លិខិតឆ្លងដែន និងឯកសារចាំបាច់ដទៃៗទៀត សម្រាប់ធ្វើដំណើរទៅបរទេស។
ចំណែកអង្គការសុខភាពពិភពលោក WHO វិញ ទាមទារកាលពីថ្ងៃទី៤ ខែសីហា ឲ្យពន្យារពេល លើការចាក់វ៉ាក់សាំងដូសបន្ថែមហៅដូសទី៣ ប៉ុនប៉ងស្ដារតុល្យភាពរវាងបណ្ដាប្រទេសអ្នកមាន និងបណ្ដាប្រទេសអ្នកក្រ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។
រីឯសហរដ្ឋអាមេរិកវិញ មានគម្រោងបើកព្រំដែនខ្លួនឡើងវិញ ចំពោះបណ្ដាអ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញរួចរាល់។ អ្នកទទួលខុសត្រូវសេតវិមានមួយរូបនិយាយថា មានគម្រោងឲ្យគ្រប់ជនបរទេសដែលមកកាន់សហរដ្ឋអាមេរិកពីគ្រប់ប្រទេស ត្រូវជាអ្នកចាក់វ៉ាក់សាំងពេញលេញរួច៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet
ចែករំលែកព័តមាននេះ