ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើ.ល! Neymar ប្រែប្រួលរូបរាងខ្លាំង​ អំឡុង​សម្រាក​វិស្សមកាល​

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Neymar ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​សប្បាយ​រីករាយ​វិស្សមកាល​ជាមួយ​អតីត​ស្រី​គឺ​នាង Carolina Dantas រួម​ជាមួយ​

អេ​ស្ប៉ា​ញ ៖ Neymar ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​សប្បាយ​រីករាយ​វិស្សមកាល​ជាមួយ​អតីត​ស្រី​គឺ​នាង Carolina Dantas រួម​ជាមួយ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត នៅ​លើ​នាវា​ប្រណិត​មួយ​នៅ​ឯ​កោះ Ibiza កាលពី​ថ្ងៃ​ទី​២ ខែសីហា​។

Neymar មិន​ទាន់​វិល​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ក្រុម PSG វិញ​នៅឡើយ​ទេ​។ ដោយ​រូបគេ​កំពុង​ចំណាយពេល​សម្រាក​វិស្សមកាល ក្រោយ​បញ្ចប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​ឯ​ព្រឹត្តិការណ៍ Copa America 2021 បន្ទាប់​ពី​ចាញ់​អា​ហង្ស់​ទី​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខណៈ​ក្រុម PSG ក៏​ទើបតែ​របូត​ពានរង្វាន់ Trophee des Champions មុន​បើក​រដូវ​កាល​ថ្មី បន្ទាប់​ពី​ចាញ់​ក្រុម Lille កាលពី​ថ្ងៃ​ទី​១ ខែសីហា ផង​ដែរ​។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ មានការ​ប្រែប្រួល​រូបរាង​ឡើង​គីឡូ និង​ដុះ​ក្បាលពោះ​យ៉ាង​ខ្លាំង អំឡុង​ពេល​សម្រាក​លំហែកាយ​ជាមួយ​អតីត​មិត្ត​ស្រី និង​គូកន​មួយ​ចំនួន​ផ្សេង​ទៀត​។

សូម​ជម្រាប​ជូន​ថា ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 នឹង​បើក​រដូវ​កាល​ថ្មី ២០២១-២២ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆាប់​ៗ​ខាង​មុខ​នេះ​។ ខណៈ​ដែល​គេ​មិន​ទាន់​ច្បាស់​ថា Neymar នឹង​អាច​វិល​ត្រឡប់​មក​ជួយ​ក្រុម PSG វិញ នៅ​ពេល​ណា​នោះ​ទេ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ