ពុទ្ធសាវកទាំងឡាយមានសេចក្តីស្រណោះស្រណោកសោកស្តាយព្រះបរមសាស្តាជាអនេក មុនពេលដែលព្រះបរមសាស្តា ស្ដេចយាងចូលកាន់ព្រះនិព្វាន នៅគ្រានោះព្រះអង្គទ្រង់បន្លឺនូវព្រះវាចាចុងក្រោយ ឬហៅថា បច្ឆិមពុទ្ធវចនៈយ៉ាងនេះថាៈ
ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ ។ ប្រែថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះតថាគតផ្ដាំអ្នករាល់គ្នាថា សង្ខារទាំងឡាយរមែងមានការសោះសូន្យទៅជាធម្មតា ហេតុនេះ ចូរអ្នករាល់គ្នាញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្ដីមិនប្រមាទប្រហែសធ្វេសចុះ ។
ចូរអ្នកទាំងឡាយកុំតាមប្រកបសេចក្ដីប្រមាទឱ្យសោះ ព្រោះថា អ្នកដែលមិនប្រមាទហើយ រមែងរំពឹងពិចារណាត្រិះរិះតាមគន្លងនៃសេចក្តីល្អពិត នោះសេចក្តីសុខដ៏ប្រសើរនឹងសម្រេចដល់អ្នករាល់គ្នាប្រាកដ ៕ សាន សារិន
ចែករំលែកព័តមាននេះ