ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​ខុស​រឿង​! ប្រធាន​រៀបចំ​ពិធី​បើក​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ ត្រូវ​បណ្តេញ​ចេញពី​តំណែង

2 ឆ្នាំ មុន

ជប៉ុន ៖ លោក Kentaro Kobayashi ដែល​ជា​ប្រធាន​ទទួល​បន្ទុក​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ត្រូវ​បាន​បណ្តេញ​

ជប៉ុន ៖ លោក Kentaro Kobayashi ដែល​ជា​ប្រធាន​ទទួល​បន្ទុក​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពោល​គឺ​មួយ​ថ្ងៃ មុន​ពិធី​បើក​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ ចាប់ផ្តើម​ជា​ផ្លូវការ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

រឿងហេតុ​ឈាន​ដល់​គណៈកម្មាធិការ​រៀបចំ​កម្មវិធី បណ្តេញ​លោក Kobayashi អាយុ​៤៨​ឆ្នាំ ដែល​ជាតា​រា​កំប្លែង​, តារា​សម្តែង​ល្ខោន និង​អ្នកដឹកនាំ​រឿងល្ខោន​អូ​ប៉េ​រ៉ា (Opera) ចេញពី​តំណែង​នោះ​។ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​ចាស់​នៃ​ការ​សម្តែង​របស់​លោក​កាលពី​ឆ្នាំ ១៩៩៨ ដែល​លើកយក​របប​ប្រល័.យពូជសាសន៍​ហូ​ឡូកូ​ស (Holocaust) នៃ​ការ​សម្លា.ប់​រង្គា.ល​ដោយ​របប​ណា​ស៊ី​អា​ល្លឺ​ម៉​ង់​លើ​ជនជាតិ​ជ្វី​ហ្វ មក​លេងសើច​ដោយ​និយាយ​ថា «​តោះ​លេង​ហ្គេ​មការ​សម្លា.ប់​រង្គា.ល​ជនជាតិ​ជ្វី​ហ្វ​»​។ វី​ដេ​អូ​នេះ​ត្រូវ​បាន​ចែកចាយ​ពេញ​លើ​បណ្តាញ​សង្គម បណ្តាល​ឱ្យ​មានការ​រិះគន់ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​មហាជន​។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី Seiko Hashimoto ប្រមុខ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​បញ្ហា​ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​សម្រាប់​មនុស្ស​ជា​ច្រើន​ ជា​ពិសេស​ប្រជាជន​ជប៉ុន នៅ​ពេល​ពិធី​បើក​ជិត​ចូល​មក​ដល់​ហើយ​។ ខណៈ​ដែល​លោក Kobayashi ក៏​បាន​ធ្វើការ​សុំ​ទោស ចំពោះ​ការ​អត្ថាធិប្បាយ​លេងសើច​ខ្វះ​ការ​ពិចារណា​នៅ​ពេល​នោះ របស់​លោក​ផង​ដែរ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ មជ្ឈមណ្ឌល Simon Wiesenthal (SWC) ដែល​ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​សម្រាប់​ជនជាតិ​ជ្វី​ហ្វ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា សកម្មភាព​របស់​លោក Kobayashi ជាមួយនឹង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​គឺ ប្រមាថ​ដល់​ការ​ចង​ចាំ​របស់​ប្រជាជន​ជ្វី​ហ្វ​ចំនួន​៦​លាន​នាក់ ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​របប​ប្រល័.យពូជសាសន៍​ហូ​ឡូកូ​ស​៕

លោកស្រី Seiko Hashimoto
លោក Kentaro Kobayashi
រូបភាព​ដកស្រង់​ចេញពី​ខ្សែអាត់​វី​ដេ​អូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ