ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ស្រុក​វ៉ារិន សម្រេច​បិទ​ផ្សារ ២ នៅ​ឃុំ​ស្រែ​ណូយ បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ចំនួន ១១​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បន្ទាប់ពី​រកឃើញ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខាងមុខ​ផ្សារ ចំនួន ១១​នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ អាជ្ញាធរ​ស្រុក​វ៉ារិន បានសម្រេច​បិទ​ការចេញចូល​ផ្សារ ចំនួន ២…

ខេត្តសៀមរាប​៖ បន្ទាប់ពី​រកឃើញ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខាងមុខ​ផ្សារ ចំនួន ១១​នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ អាជ្ញាធរ​ស្រុក​វ៉ារិន បានសម្រេច​បិទ​ការចេញចូល​ផ្សារ ចំនួន ២ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ តទៅ​។​

​លោក ធិ​ន នី​វិ​ធូរ អភិបាលស្រុក​វ៉ារិន បានឱ្យដឹងថា បន្ទាប់ពី​រកឃើញ ប្រជាពលរដ្ឋ ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១១​នាក់ ខាងលើ​នោះ គឺ​ពួកគាត់​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​- ១៩ ម្នាក់ ជា​អ្នកលក់​ផ្លែឈើ មកពី​ទីរួមខេត្ដ​សៀមរាប ប្រហែល​ជិត ១០​ថ្ងៃមុន​។

​លោក​បាន​បន្ដទៀតថា ប្រជាពលរដ្ឋ​ចំនួន ២១​នាក់ មានការ​សង្ស័យ​ឆ្លង​កូ​វីដ ១៩ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩​កក្កដា អាជ្ញាធរ​បានធ្វើ​តេស្ដ​ពួកគាត់ ហើយ​ជា​លទ្ធផល​រកឃើញ​មេរោគ​កូ​វីដ​-១៩ ចំនួន ១១​នាក់ ក្នុងចំណោម ២១​នាក់​នោះ​។

​ប្រជាពលរដ្ឋ​ទាំង ១១​នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ ជា​អ្នករស់នៅ​ខាងមុខ​ផ្សារ​ស្រែ​ណូយ ទើប​អាជ្ញាធរ​បានសម្រេច​បិទ​ផ្សារ​ស្រែ​ណូយ និង​ផ្សារ​ឯកជន​មួយទៀត នៅក្បែ​នោះ ជា​បណ្តោះអាសន្ន​។

​លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជីវករ ដែលមាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ទាំង ១១​នាក់​នេះ និង​មានការ​សង្ស័យ​ពី​អាការ​:​មិន​ស្រួលខ្លួន សូ​មក​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ជាមួយ​អាជ្ញាធរ ហើយ​ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក ឱ្យបាន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ក៏ដូចជា អាជ្ញាធរខេត្ត​ផងដែរ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ