ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់ភីស៊ីត ៖ ថៃ​ និង​កម្ពុជា​ នឹង​ពិភាក្សា​អំពីបញ្ហា​ព្រំដែន​នៅ​ក្រៅ​វេទិកា​នៃកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប

13 ឆ្នាំ មុន

ទីភ្នាក់ងារ​សារ​ព័ត៌​មាន​ថៃ​កាលពីថ្ងៃទី​៣ តុលា ​បានដក​ស្រង់​សំដីលោក​អាប់ភីស៊ីត វ៉េចាជី​វ៉ា នាយករដ្ឋ​មន្ត្រី​ថៃ ដែល​បានថ្លែង​ថា រូប​លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​សមភាគី​កម្ពុជា​សម្តេច​តេជោ​ហ៊ុន សែន អំពី​បញ្ហា​ជំលោះ​​​ព្រំ​ដែន រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា នៅ​ក្រៅ​​វេទិកា​នៃកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប​លើក​ទី​៨ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊្រុច​សែល ប្រទេស​​បែលហ្ស៊ិក ចាប់ពី​ថ្ងៃទី​៥ តុលា ដល់​ថ្ងៃ​ទី​៦ តុលា ។ លោកអាប់ភីស៊ីត ថ្លែង​ថា ក្រោ​យ​ពី​ការ​ពិភាក្សា​គ្នានៅ​ក្នុងទី​ក្រុង​ញូវយ៉ក​កាល​ពី​ចុង​ខែ​​មុន​ នឹង​មានការ​ជួប​ពិភាក្សា​គ្នា​ច្រើន​ទៀត រវាង​​លោក និង​សម្តេច​តេជោ​ហ៊ុន សែន ស្តីអំពី​បញ្ហា​ព្រំដែន​ ជា​ពិសេស​ស្តីអំពី​សកម្ម​ភាព​របស់ទី​ភ្នាក់​​ងារ​​រដ្ឋាភិបាល​ដែល​ពាក់​ ព័ន្ធ​របស់​ប្រទេស​ទាំង​២ ។

ទីភ្នាក់ងារ​សារ​ព័ត៌​មាន​ថៃ​កាលពីថ្ងៃទី​៣ តុលា ​បានដក​ស្រង់​សំដីលោក​អាប់ភីស៊ីត វ៉េចាជី​វ៉ា នាយករដ្ឋ​មន្ត្រី​ថៃ ដែល​បានថ្លែង​ថា រូប​លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​សមភាគី​កម្ពុជា​សម្តេច​តេជោ​ហ៊ុន សែន អំពី​បញ្ហា​ជំលោះ​​​ព្រំ​ដែន រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា នៅ​ក្រៅ​​វេទិកា​នៃកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប​លើក​ទី​៨ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊្រុច​សែល ប្រទេស​​បែលហ្ស៊ិក ចាប់ពី​ថ្ងៃទី​៥ តុលា ដល់​ថ្ងៃ​ទី​៦ តុលា ។ លោកអាប់ភីស៊ីត ថ្លែង​ថា ក្រោ​យ​ពី​ការ​ពិភាក្សា​គ្នានៅ​ក្នុងទី​ក្រុង​ញូវយ៉ក​កាល​ពី​ចុង​ខែ​​មុន​នឹង​មានការ​ជួប​ពិភាក្សា​គ្នា​ច្រើន​ទៀត រវាង​​លោក និង​សម្តេច​តេជោ​ហ៊ុន សែន ស្តីអំពី​បញ្ហា​ព្រំដែន​ ជា​ពិសេស​ស្តីអំពី​សកម្ម​ភាព​របស់ទី​ភ្នាក់​​ងារ​​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​របស់​ប្រទេស​ទាំង​២ ។​ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ដដែលនេះ​បាន​ដក​ស្រង់​សំដី​​ លោក​អាប់ភីស៊ីត ដែល​ថ្លែង​ទៀត​ថា បញ្ហា​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​មាន​​វត្តមាន​កង​ទ័ព​អាច​នឹង​ត្រូវ​​​​ពិភាក្សា​​គ្នា​ ៕