អាហ្សង់ទីនឡើងប៉ះម្ចាស់ផ្ទះប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រ Copa America ក្រោយឈ្នះកូឡុំប៊ីនៅមុននេះ (វីដេអូ)
2 ឆ្នាំ មុន
ប្រេស៊ីល ៖ អាហ្សង់ទីនត្រូវឡើងទៅប៉ះម្ចាស់ផ្ទះប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2021 ក្រោយទម្លាក់កូឡុំប៊ីនៅវគ្គ
ប្រេស៊ីល ៖ អាហ្សង់ទីនត្រូវឡើងទៅប៉ះម្ចាស់ផ្ទះប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2021 ក្រោយទម្លាក់កូឡុំប៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅមុននេះ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៣-២។ បន្ទាប់ពីបញ្ចប់ការប្រកួត៩០នាទីទៅដោយលទ្ធផលស្មើគ្នា ១-១។
ជំនួបធ្វើឡើងក្នុងកីឡដ្ឋាន Nacional Mané Garrincha អាហ្សង់ទីនបើកការនាំមុខមុននៅនាទី៧ សម្រេចបានដោយកីឡាករ Lautaro Martinez។ ហើយកីឡាករ Luis Díaz គឺជាអ្នករកគ្រាប់បាល់តាមស្មើឱ្យកូឡុំប៊ីនៅនាទី៦១។
ពុំមានការបន្ថែម១៥នាទី២ដងឡើយ ការប្រកួតឈានដល់វគ្គទាត់ប៉េណាល់ទីកាត់សេចក្តីតែម្តង។ ក្នុងនោះ៣គ្រាប់ជ័យជម្នះរបស់អាហ្សង់ទីន សម្រេចបានដោយកីឡាករ Lionel Messi, Leandro Paredes និង Lautaro Martínez។ ខណៈដែល២គ្រាប់របស់កូឡុំប៊ីសម្រេចបានដោយកីឡាករ Juan Cuadrado និង Miguel Borja។
អាហ្សង់ទីន ត្រូវឡើងទៅប៉ះម្ចាស់ផ្ទះប្រេស៊ីល ដើម្បីប្រជែងគ្នាដំណ្តើមពានរង្វាន់ Copa America 2021 ដែលនឹងត្រូវឡើងនាថ្ងៃទី១០ ខែកក្កដា ឆាប់ៗខាងមុខនេះ។ ខណៈកូឡុំប៊ី និងប៉េរូ ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី៩ ខែកក្កដា។
ចែករំលែកព័តមាននេះ