ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបិទខ្ទប់វត្ត​មហាមន្រ្តី ​ក្រោយ​​រកឃើញ​ព្រះសង្ឃ យាយជី និងកូនសិស្ស​ស្នាក់​នៅ​វត្ត​ ៤៤ អង្គ​/​នាក់ វិជ្ជមាន​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ-​១៩ នៅ​ក្នុង​វត្ត​មហាមន្ត្រី ដោយ​បាន​រក​ឃើញ​ព្រះសង្ឃ យាយជី និង​កូនសិស្ស​ស្នាក់​នៅ​ក្នុង​វត្ត​រហូត​ទៅ​ដល់​ចំនួន​៤៤ អង្គ​/​នាក់ វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ-​១៩ នៅ​ក្នុង​វត្ត​មហាមន្ត្រី ដោយ​បាន​រក​ឃើញ​ព្រះសង្ឃ យាយជី និង​កូនសិស្ស​ស្នាក់​នៅ​ក្នុង​វត្ត​រហូត​ទៅ​ដល់​ចំនួន​៤៤ អង្គ​/​នាក់ វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សហការ​ជាមួយ និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ចុះ​ធ្វើ​សំណាក​កាលពី​ថ្ងៃ​ទី​០២ – ០៣ ខែកក្កដា​ ឆ្នាំ ២០២១ នេះ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា និង​បាន​ធ្វើការ​បិទ​ខ្ទប់​វត្ត​ទាំងស្រុង​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​ផង​ដែរ ។

លោក ធឹ​ម សំ​អាន អភិបាល​ខណ្ឌ​បឹង​កេងកង ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​វត្ត​មហាមន្ត្រី​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​ថា ធីតា សហការ​ជាមួយ​និង កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ បាន​ចុះ​ធ្វើ​សំណាក​ដល់​ព្រះសង្ឃ យាយជី តាជី អាចារ្យវត្ត និង​កូនសិស្ស ស្នាក់​នៅ​ក្នុង​វត្ត​ជា​ច្រើន​អង្គ/នាក់ និង​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៤៤​នាក់​រួច​មក​នោះ ។

ការ​ចុះ​ធ្វើ​សំណាកតេស្តរកកូវីដ-១៩ របស់​ក្រុម​គ្រូពេទ្យ​នេះ​ដែរ​បាន​ធ្វើ​ឡើង ចាប់​ទី​ថ្ងៃ​ទី​០២ ខែ កក្កដា ឆ្នាំ​២០២១ ទៅ​លើ​ព្រះសង្ឃ យាយជី តាជី តា​អាចារ្យ និង​កូនសិស្ស បាន​រក​ឃើញ​ជា​លើក​ដំបូង​ចំនួន ១៣ អង្គ​/​នាក់ ។ លុះដល់​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០២១ ស្អែក​ឡើង​ក្រុម​គ្រូពេទ្យ​ក៏​បាន​មក​យក​សំណាក​ជា​លើក​ទី​២​ម្តងទៀត ដោយ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំ​ងឺ​កូ​វី​ដ​-១៩ ចំនួន​៣១ អង្គ/​នាក់ ​បន្ថែម​ទៀត ក្នុង​នោះ​មាន​ព្រះសង្ឃ យាយជី និង​កូនសិស្ស​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ផង​ដែរ​។

លោកអភិបាលខណ្ឌ ​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​អំ​ងឺ​កូ​វី​ដ ១៩ ចំនួន​១៣​អង្គ​/​នាក់ កាលពី​ថ្ងៃ​ទី ០២ ជា​ថ្ងៃ​ដែល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក ក្នុង​វត្ត​មហាមន្ត្រី​ជា​លើក​ដំបូង​នោះ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ក៏​បាន​ចុះ​មក​ធ្វើការ​បិទ​ខ្ទប់​វត្ត​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​បាន​ឡើយ ។

ចំពោះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ សរុបចំនួន ៤៤​ អង្គ/នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ព្យាបាល ចំណែកឯ​ព្រះសង្ឃ យាយជី តាជី និង​កូនសិស្ស ដែល​សេសសល់​ត្រូវ​បាន​តម្រូវ​អោយ​អនុវត្ត​ទៅ​តាម​វិធានការ​របស់​ក្រុម​គ្រូពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃជា​បន្ត​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​បឹង​កេងកង នេះ​មានការ​បិទ​ផ្សារ​ធំ​ៗ​ចំនួន ២​ជា​បន្តបន្ទាប់​គឺ ផ្សា​របឹង​កេងកង ដែល​មាន​ទី តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ផ្សារ​អូ​ឡាំ​ពិ​ក និង វត្ត​មហាមន្ត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្បែរ​គ្នា​ក្នុង​សង្កាត់ អូ​ឡាំ​ពិ​ក តែ​មួយ​ ក្រោយ​ពី​មានការ​ផ្ទុះ​កើត​មាន​ឡើង​ជំងឺ​កូ​វី​ដ ១៩ សារ​ជា​ថ្មី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ