ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​តំណែង​ប្រធាន ​គ​.​ជ​.​ប ថ្មី​នៅ​ស​ប្តា​ហ៍​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រា​ជ ចន្ទ តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រា​ជ ចន្ទ តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ជ្រើសរើស ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក ដែល​បាន​សុំ​លាឈប់​ពី​តំណែង​ដោយសារ​តែ​កត្តា​សុខភាព ។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា រដ្ឋសភា បាន​ទទួល​លិខិត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១៦ ខែមិថុនា ឆ្នាំ​២០២១ ស្តី​ពី​ការ​សម្រេច​យក​ឯកឧត្តម ប្រា​ជ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប ថ្មី ។

«​រដ្ឋសភា​បាន​ទទួល​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ព្រឹក​មិ​ញ​នេះ ដែល​សម្រេច​ជ្រើស​យក ឯកឧត្តម ប្រា​ជ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប ថ្មី ដូច្នេះ​រដ្ឋសភា​នឹង​ប្រជុំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ស​ប្តា​ហ៍​ក្រោយ​» ។ នេះ​ជា​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា​។

ឯកឧត្តម ប្រាជ្ញ ចន្ទ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែមិថុនា នេះ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា​លោក​មិន​ទាន់​មាន​អ្វី​ត្រូវ​និយាយ​លម្អិត​អំពី​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប ថ្មី​នោះ​ទេ ព្រោះ​រង់ចាំ​គ្រប់យ៉ាង​ដំណើរការ​ផ្លូវការ​សិន ព្រោះ​នៅ​រង់ចាំ​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​សម័យប្រជុំ​ពេញអង្គ​មួយ​វគ្គ​ទៀត ។

សូម​បញ្ជាក់​ថា​ឯកឧត្តម ប្រាជ្ញ ចន្ទ សព្វថ្ងៃ​គឺជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា​។ ឯកឧត្តម ធ្លាប់​កាន់​តំណែង​ជា​អភិបាលខេត្ត​បាត់ដំបង​ចាប់ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៤ ។

ខែមករា ២០០១៤ លោក​ត្រូវ​បាន​តែងតាំង ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ពេល​រាជរដ្ឋាភិបាល​ទើប បង្កើត​ខេត្ត​ត្បូងឃ្មុំ​ៗ​ថ្មី​។ រហូត​ដល់​ខែ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បី​ពិភាក្សា​និង​អនុម័ត​យល់ព្រម​ជ្រើសតាំង​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ។

សូម​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​ចំណុច​សមាសភាព​ស្ថាប័ន​គ​.​ជ​.​ប បាន​ចែង​គជ​ប មាន​សមាសភាព​សរុប ៩ រូប ក្នុង​នោះ​សមាសភាព​៤​រូប ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​មួយ​រូប​ទៀត​ជ្រើសរើស​ដោយ​មានការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ជា​រួម​គឺជា​រូបមន្ត (៤-៤-១) ដែល​កាលនោះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​ចរចា​រាប់​ខែ​លើ​ការ​ធ្វើ​វិ​សោត​ន​កម្ម​រដ្ឋធម្មនុញ្ញ ស្តី​ពី គ​.​ជ​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ