ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មាន​ជ័យ នាំ​យក​អំណោយ​​​ផ្តល់​ជូន​​ក្រុម​​យុវជន​ស្ម័៍គ្រ​ចិត្ត​សម្តេច​តេជោ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​ព្រឹកថ្ងៃទី​​៣០ កញ្ញា ២០១២ ​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ បាន​នាំ​យក​អំណោយ​​ជា​គ្រឿងឧបភោគ​​​បរិភោគ​​ទៅ​ប្រគល់​ជូន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ​ហ៊ុន សែន ​ដែល​កំពុង​បំពេញ​ភារ​កិច្ច​​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ថ្មដែក​កេះ ​ឃុំ​បន្ទាយ​ឆ្មារ ​ស្រុក​ថ្ម​ពួក។

​លោក​ហែម ​ម៉ានិត ​អនុ​ប្រធាន​​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ ​បាន​និយាយថា ​ដោយ​មាន​ការ​ណែនាំ​​​ពី​លោក​​ប្រធាន​គណៈ​​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ដាក់​ផែនការ​ឱ្យ​គ្រប់​

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​ព្រឹកថ្ងៃទី​​៣០ កញ្ញា ២០១២ ​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ បាន​នាំ​យក​អំណោយ​​ជា​គ្រឿងឧបភោគ​​​បរិភោគ​​ទៅ​ប្រគល់​ជូន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ​ហ៊ុន សែន ​ដែល​កំពុង​បំពេញ​ភារ​កិច្ច​​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ថ្មដែក​កេះ ​ឃុំ​បន្ទាយ​ឆ្មារ ​ស្រុក​ថ្ម​ពួក។

​លោក​ហែម ​ម៉ានិត ​អនុ​ប្រធាន​​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ ​បាន​និយាយថា ​ដោយ​មាន​ការ​ណែនាំ​​​ពី​លោក​​ប្រធាន​គណៈ​​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ដាក់​ផែនការ​ឱ្យ​គ្រប់​បណ្តា​អង្គ​ភាព មន្ទីរ​​យក​អំណោយ​ឧបត្ថម្ភ​​ដល់​ប្អូនៗ​​ដែល​​ជា​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ នា​ថ្ងៃ​នេះ​អង្គ​ភាព​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​​ ​ដឹក​នាំ​ដោយ​លោក​​ចុង ផែត ​អភិ​បាល​​រង​ខេត្ត​ តំណាង​លោក​អ៊ុង អឿន អភិ​បាល​​ខេត្ត​​ ​បាន​នាំ​យក​អំណោយ​​ជា​គ្រឿង​ឧបភោគ​ បរិភោគ​ រួម​មាន អង្ករ​​ចំនួន​៣០០​គីឡូ​ក្រាម, សាច់​​ជ្រូក​​១៣០​គីឡូ​ក្រាម, ទឹក​ក្រូច​១២​កេស និង​ទឹក​បរិសុទ្ធ​ចំនួន​​២០០​យួរ ​។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕