ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តបានដឹកនាំប្រតិភូ មានលោកអធិការនគរបាលស្រុកទាំង៥ ព្រមទាំងមន្ត្រីប៉ូលិសខេត្តស្រុកជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៅប្រគល់ជូនផងដែរ។ ពិធីនេះបានរៀបចំនៅក្នុងបរិវេណផ្ទះតាម៉ុក ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ កញ្ញា ២០១២ ។
កញ្ញា ទូច សុគន្ធី ប្រធានក្រុមទី១០៨បានឡើងអានរបាយការណ៍ថា សម្រាប់ក្រុម១០៨ និងក្រុម១០៩ លទ្ធផលក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិជប់តាមោក ឃុំលំទង ស្រុកអន្លង់វែង បានចំនួន៥៦៣ក្បាលដី និងបំពេញសាលាកបត្របានចំនួន៤២៨គ្រួសារ បើគិតពីផ្ទៃដីមានចំនួន១.៨០០ហិកតា ។ ចំពោះជំហ៊ានទី២ក្រុមយុវជនស្ម័គ្រចិត្តបានចុះវាស់វែងនៅភូមិស្រឡៅស្រោង ក្នុងឃុំលំទងដដែលនោះបានចំនួន៣១៧ក្បាលដី និងបំពេញសាលាកបត្រជូនប្រជាពលរដ្ឋបានចំនួន២២៩គ្រួសារ គិតជាផ្ទៃដីបានចំនួន១.០១១ហិកតា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ