ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​! ទាំង​ប្តី​ទាំង​ប្រពន្ធ​ជិះ​ម៉ូតូ​មក​កា​.​ប់​កូនបំណុល​ដល់​ផ្ទះ ព្រោះតែ​ទារ​លុយ​មិន​បាន

2 ឆ្នាំ មុន
  • កណ្តាល

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​ទារ​លុយ​ពី​កូនបំណុល​មិន​បាន ក៏​ទាញ​យក​កាំបិតប៉័ងតោ​ដេញ​កា​.​ប់​កូនបំណុល បណ្តាល​ឱ្យ​រង​របួស​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។ ហេតុការណ៍​នេះ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​ទារ​លុយ​ពី​កូនបំណុល​មិន​បាន ក៏​ទាញ​យក​កាំបិតប៉័ងតោ​ដេញ​កា​.​ប់​កូនបំណុល បណ្តាល​ឱ្យ​រង​របួស​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៥​ល្ងាច ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​គគីរ​ធំ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ ច​យ ឆៃ​លី​ម ហៅ​ឆៃ (​ជា​ប្តី​) អាយុ​៣៨​ឆ្នាំ និង​២-​ឈ្មោះ សំ​រិ​ទ្ធ ចាន់ (​ជា​ប្រពន្ធ​) អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​ដៃដល់​វិញ​ប្តី​ឈ្មោះ ប៊ិ​ន ធីតា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នូ ចាន់​ថន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​១ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​លោកពូ​ឈ្មោះ សំ​រិ​ទ្ធ អ៊ុ និង​លោក អ៊ឹម ធី ជា​មេ​ភូមិ​គគីរ​ធំ​២ ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​បាន​រៀបរាប់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​រូប​គាត់​កំពុង​អង្គុយតែ​ផឹក​កាហ្វេ​នៅផ្ទះ​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​គ្នា​នោះ ស្រាប់តែ​ឃើញ​ម្ចាស់បំណុល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មក​ឈប់​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​ផ្ទះ​កូនបំណុល​។ រួច​ហើយ​ម្ចាស់បំណុល​នោះ​ក៏​បាន​ស្រែកហៅ​ប្រពន្ធ​កូនបំណុល​ទៅ​ជួប ដើម្បី​ទារ​លុយ តែ​កូនបំណុល​ប្រាប់​ថា គាត់​មិន​ទាន់​មាន​លុយ​ទេ ចាំ​ថ្ងៃ​ទី​២៥ ខែមិថុនា បាន​មាន​លុយ​បង់​។​ពេល​និយាយ​គ្នា​ចប់ ជន​រង​គ្រោះជា​ប្រពន្ធ​ក៏​បាន​ដើរមក​ផ្ទះ​ឪពុក​វិញ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ឈ្មោះ ប៊ិ​ន ធីតា ត្រូវជា​ប្តី​ម្ចាស់បំណុល បាន​ដើរ​តាម​ពីក្រោយ​រួច​ស្រែកហៅ​ឈ្មោះ ច​យ ឆៃ​លី​ម ហៅ​ឆៃ ត្រូវជា​ប្តី (​កូនបំណុល​) ដែល​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅផ្ទះ​របស់​ឪពុក​ខ្លួន​អោយ​ចេញ​មក​ក្រៅ​ជួប​គេ​។ តែ​ឈ្មោះ ច​យ ឆៃ​លី​ម ហៅ​ឆៃ​នោះ មិន​ចេញ​ទៅ​ជួប​ទេ ស្រាប់តែ​ជន​ដៃដល់​ឈ្មោះ ប៊ិ​ន ធីតា ដើរ​ចូល​រូត​កាបូបស្ពាយ​ទាញ​យក​កាំបិត​បុ័ងតោ​ដែល​ជន​ដៃដល់​ដាក់​មក​តាម​ខ្លួន​នោះ កា​.​ប់​ទៅ​លើ​ឈ្មោះ ច​យ ឆៃ​លី​ម ហៅ​ឆៃ (​កូនបំណុល​) ដល់​ក្នុង​ហាង​កាហ្វេ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ឃើញ​ដូច្នេះ ប្រពន្ធ​កូនបំណុល​ក៏​បាន​ចូល​ទៅ​ឃាត់​កុំអោយ​កា​.​ប់​ប្តី និង​បានអោយ​ប្តី​ខ្លួន​រត់គេច​។ ខណៈ​ពេល​នោះ ធ្វើ​អោយ​ជន​ដៃដល់​ឈ្មោះ ប៊ិ​ន ធីតា ខឹង​ក៏​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះជា​ប្រពន្ធ​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ចំណែក​​ជន​រង​គ្រោះជា​ប្តី​ដែល​រត់​បាន​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ​នោះ​ក៏​ជំពប់​ជើង​ដួល ស្រាប់តែ​ត្រូវ​ជន​ដៃដល់រ​ត់ទៅ​តាម​កា​.​ប់​ចំ​ក្បាល​ទៀត បណ្តាល​អោយ​រង​របួស​ទាំង​ប្តី​ទាំង​ប្រពន្ធ​តែ​ម្តង​។

ក្រោយ​ពេល​កា​.​ប់​ប្រហារ​ជន​រង​គ្រោះ​ទាំង​ប្តី​ប្រពន្ធ​រួច​មក ជន​បង្ក​ក៏​បាន​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព រីឯ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បងប្អូន​សាច់ញាតិ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​គគីរ​ធំ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​វិញ​។

បើ​តាម​ជន​រង​គ្រោះជា​កូនបំណុល​ក៏​បាន​និយាយ​ថា ម្ចាស់បំណុល​នេះ កាច​សា​.​ហាវ​ណាស់ អាង​ខ្លួន​អ្នកមាន​លុយ​ដើរ​ចងការ​ប្រាក់​ខ្ពស់ ហើយ​បើ​កូនបំណុល​បង់​មិន​ទាន់​ទេ គឺ​ស្រែក​ជេរ​ប្រមាថ​ហែកហួរ​គំរាម​កា​.​ប់ស​ម្លា​.​ប់​គ្មាន​ត្រា​ប្រណី​ឡើយ​។

ជាក់ស្តែង​ដូច​ជា​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ ក៏​បាន​យក​លុយ​ពី​ជន​ដៃដល់​ចំនួន​៨​លាន​រៀល​តាំងពី​ឆ្នាំ​២០១៦ ដោយ​បង់​ដំបូង​១​ថ្ងៃ​១០០០០​រៀល បាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។ បន្ទាប់​មក​កូនបំណុល​អត់​មាន​លទ្ធភាព​បង់ ក៏​និយាយ​ព្រមព្រៀង​គ្នា​សូម​បង់​១​ខែ​១០​ម៉ឺន​រៀល​វិញ នៅ​ថ្ងៃ​ទី​១០ ជា​ប្រចាំ​។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​៧​យប់ ម្ចាស់បំណុល​បានឱ្យ​កូន​មក​ទារ​លុយ តែ​កូនបំណុល​អង្វរ​ប្រាប់​ថា មិន​ទាន​មាន​លុយ​បង់​ទេ ចាំ​ថ្ងៃ​ទី​២៥ មិថុនា បាន​មាន​លុយ​បង់​។ លុះដល់​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្រាប់តែ​ម្ចាស់បំណុល​ជិះ​ម៉ូតូឌុប​គ្នា​ដាក់​កាំបិត​បុ័ងតោ​មក​ដេញ​កា​.​ប់​ជន​រង​គ្រោះជា​កូនបំណុល​ទាំង​ប្តី​ទាំង​ប្រពន្ធ​មិន​ប្រណី​ដៃ​ឡើយ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្តី​បាន​ទេ កំពុង​អោយ​កូនចៅ​ធ្វើការ​។ ហើយ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​កំពុង​ហៅ​ប្រពន្ធ​ជន​ដៃដល់ មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ