ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា នឹងដង្ហែយកទៅតម្កល់ ក្នុងសារមន្ទីរវិមាន​នយោបាយឈ្នះឈ្នះ នៅព្រឹកថ្ងៃទី៩​មិថុនាស្អែកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងជាលើកដំបូង នៅកម្ពុជា យកទៅតម្កល់…

រាជធានីភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងជាលើកដំបូង នៅកម្ពុជា យកទៅតម្កល់ ក្នុងសារមន្ទីរវិមាននយោបាយឈ្នះ​ឈ្នះ នៅជិតស្ពានព្រែកព្នៅ ទល់មុខ​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​

ពិធីនេះ នឹងប្រារព្ធឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាង់សង់ វិមានឈ្នះឈ្នះ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

សូមបញ្ជាក់ថា ក្នុងពេលប្រកាសបិទបញ្ចប់​ព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ ថ្ងៃ២៨វិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពីការទទួលបានតំណក់ប្រេង​ លើកដំបូង របស់កម្ពុជា នៅប្លុក A ក្នុងដែនសមុទ្រ​កម្ពុជា នៅខេត្តព្រះសីហនុ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ថា សមិទ្ធផលថ្មី ដែលកម្ពុជាទទួលបាន «ដំណក់ប្រេង»ជាលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នឹងត្រូវ​យកទៅតម្កល់ទុក នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាការចងចាំ​មួយ ព្រោះដោយសារ​សុខសន្តិភាព ទើប​មានសមិទ្ធផលថ្មីនេះ។​ ការទទួលបាន​ដំណក់ប្រេងលើកដំបូង នៅតំបន់ប្លុក A ក្នុង​ឈូងសមុទ្រកម្ពុជានេះ ចំ​ថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃ២៩ ខែ​ធ្នូ ឆ្នាំ​២០២០​។​

សម្តេចតេជោ ហ៊ុន សែន ​ បានចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងលើកដំបូងនេះ គឺជាពរជ័យ សម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់ សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាព​ជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល នៅកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រេងនេះ បានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើន មានជាអាទិ៍ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីឧស្សាហកម្ម ក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្ម​ប្រេង នៅកម្ពុជា ពេលនេះ គឺជាពរជ័យ សម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើក​ឡើងរបស់ជនអគតិមួយចំនួនឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ