ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ ចាន់ រតនា នឹង​មានការ​ប្រកួត​យ៉ាង​ហោច​១​លើក មុន​ចាក​ចេញពី​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​គ្រួសារ​ទាំងមូល​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង ដែល​ជា​ស្រុក​កំណើត​របស់​ភរិយា កីឡាករ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​គ្រួសារ​ទាំងមូល​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង ដែល​ជា​ស្រុក​កំណើត​របស់​ភរិយា កីឡាករ ចាន់ រតនា បាន​ដាក់​ក្ដី​រំពឹង​ថា លោក​នឹង​បាន​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​យ៉ាង​ហោច​មួយ​លើក​ទៀត​យ៉ាងតិច មុន​ពេល​លោក​ត្រូវ​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង ដែល​មិន​អាច​គេច​បាន​។

​កីឡាករ ចាន់ រតនា បាន​ឱ្យ​ដឹង​​ថា ​លោក និង​ភរិយា​គ្រោង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​យូរហើយ ប៉ុន្តែ​ដោយសារ​តែ​ភរិយា​នៅ​បន្តការងារ​មុខ​ជំនួញ​ផង និង ដោយសារ​តែ​កូន​ៗ​របស់​លោក​ក៏​មិន​ទាន់​ដល់​ពេល​ទៅ​សិក្សា​នៅ​ទីនោះ ទើប​ចេះ​តែ​ពន្យារ ហើយ​ធ្វើ​អោយ​លោក​មានឱកាស​បាន​បន្ត​ការ​ប្រកួត​នៅ​ក្នុងស្រុក ជា​លក្ខណៈ​អន្តរជាតិ​ជា​រឿយ​ៗ​។ នៅ​អំឡុង​ខែ​​មិថុនា​ ឬ​ខែ​កក្កដា ខាង​មុន​នេះ ភរិយា​ជា​ជនជាតិ​បារាំង​របស់​លោក និង កូនស្រី​ទាំង​ពីរ នឹង​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​ផ្លូវការ​ហើយ ចំណែក​រូប​លោក​នៅ​មិន​ទាន់​បាន​ទៅ​ទេ ដោយ​ត្រូវ​រង់ចាំ​ឯកសារ ស្រប​ពេល​ដែល​លោក​ក៏​ជាប់​កុងត្រា​ការ​ប្រដាល់​ដាក់​ទ្រុង ដែល​តម្រូវ​អោយ​លោក​ត្រូវ​សម្ងំ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​។

បើ​ទោះ​លោក​មិន​ទាន់​ច្បាស់​ថា នឹង​ធ្លាក់​ឯកសារ​ហើយ​ចេញ​ទៅ​បារាំង​ពេល​ណា តែ​លោក​រំពឹង​ថា មុន​ពេល​​ចេញ​ទៅ យ៉ាង​ហោច​ណាស៎​ក៏​លោក​នឹង​ត្រូវ​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយ​លើក ឬ ២​លើក​នោះ​ដែរ ដើម្បី​កុំអោយ​បាត់​សកម្មភាព​ពីលើ​សង្វៀន​។

ជាមួយ​គ្នា​នោះ លោក​ក៏​នឹង​តែ​នៅ​រក្សា​ជំហរ​ចុះ​មក​ប្រកួត​តាម​ការ​ផ្គូរ​ផ្គង​ជា​ប្រចាំ​មុន​ចោល​នោះ​ដែរ បើ​ទោះជា​ទម្រាំ​ដល់​ពេល​នោះ ការ​ចំណាយ​លើ​ការ​ជិះ​យន្តហោះ អាច​ធ្វើ​អោយ​លោក​ពិបាក​ចង់​ប្រកួត​អោយ​បាន​ញឹកញាប់ ព្រោះ​កម្មវិធី​ប្រកួត​អាច​នឹង​នៅ​តែ​គិត​តម្លៃ​ខ្លួន​អោយ​លោក​ដដែល​។ តាម​គម្រោង លោក​ទំនងជា​ត្រូវ​ចេញពី​កម្ពុជា នៅ​ចុងឆ្នាំ២០២១ ឬឆ្នាំ​២០២២​។ ជាមួយនឹង​គម្រោង​ត្រូវ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជាមួយ​គ្រួសារ ដោយ​មិន​អាច​ប្រកែក​បាន លោក​ក៏​បាន​ប្រកាស​ថា នឹង​ស្វះ​ស្វែងរក​ឱកាស​បើក​ក្លិប​ប្រដាល់​មួយ​អោយ​ខាន​តែ​នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​បារាំង​ផង​ដែរ​។ លោក​បាន​ទាំង​ប្រកាស​ថាបើ​ទោះជា​ត្រូវ​រស់នៅ​ប្រទេស​បារាំង ឈប់​នៅ​ស្រុក​ខ្មែរ តែ​សម្រាប់​ការ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង ដែល​លោក​បន្ត​សព្វថ្ងៃ​ក៏​នឹង​ទទួល​ផង​ដែរ ទើប​គេ​ជឿ​ថា​នៅ​ថ្ងៃ​អនាគត លោក​អាច​នឹង​ក្លាយជា​កីឡាករ​ខ្មែរ​ដែល​មាន​សកម្មភាព​ខ្លាំង​ម្នាក់ នៅ​លើ​ទឹកដី​បារាំង គឺ​ដូច​ជា​កីឡាករ​សញ្ជាតិ​ខ្មែរ​បរទេស​ផ្សេង​ទៀត​។

យោង​តាម​ការ​ប្រកាស កីឡាករជាប់កិច្ចសន្យានៅ​សង្វៀន ONE Championship បាន​អះអាង​ថា​ ប្រពន្ធ និងកូនស្រីពីរនាក់​របស់​លោក​នឹង​ទៅ​រស់នៅបារាំង មុនលោក​មួយ​រយៈ ដោយសារ​តែ​ឯកសា​របស់​លោក​នៅ​មិន​ទាន់​រួចរាល់ និង​ដោយសារ​តែ​លោក​ត្រូវ​នៅ​ហ្វឹកហាត់​បញ្ចប់​ការ​ប្រកួត​ដែល​បាន​កុងត្រា​។ លោក​ថា សម្រាប់​រូប​លោក​គឺ​ប្រហែល​ទៅនៅ​​ពាក់កណ្ដាលខែ​ក្រោយ តាម​ក្រោយ​។

លោកបន្ត​​ថា ដំណើរ​ចាក​ចេញពី​ប្រ​ទឹ​ស​កម្ពុជា​របស់​លោក គឺ​យ៉ាង​យូរ​នៅ​មួយ​ឆ្នាំ​ក្រោយ តែ​តាម​មើល​គឺ​មិនយូរ​ទៀត​ទេ​។​ហេតុផល​ដែល​លោក​ត្រូវ​ចាកចេញ​ទៅ​បារាំង​នេះ គឺ​ដោយសារ​តែ​ភា​រិ​យារ​បស់​លោក ដែល​ម្ចាស់ក្លិប «សិល្បៈ» ​បាន​សម្រេចចិត្ត​ឈប់​រស់នៅ​ស្រុក​ខ្មែរ បន្ទាប់​ពី​មក​រស់នៅ​អស់​រយៈពេល​១៨​ឆ្នាំ ស្រប​ពេល​ដែល​កូនស្រី​របស់​លោក​ក៏​ត្រូវ​ទៅ​រៀន និង ចូលសញ្ជាតិ​អោយ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​បារាំង​។ ដូច្នេះ​ហើយ​ទើប​លោក​ខំរៀន ភាសា​បារាំងតាំងពី​ដើមឆ្នាំ​២០២០​មក​ម្ល៉េះ ពោល​គឺ​រាល់ថ្ងៃ​បើ​ទោះជា​មាន​កូ​វីត ក៏​លោក​រៀនភាសា​បារាំង​តាមអន​ឡាញ​ផង​ដែរ ។

កី​ឡាករ​វ័យ៣៥រូប​នេះ​បន្ត​ថា លោក​រៀន​ភាសា​បារាំងពី​គ្រូ​នៅមជ្ឈមណ្ឌល ភាសាបារាំង​ក្បែរវត្តកោះ​ ដោយ​លោក​គូសបញ្ជាក់ គឺ​ភាសា​បារាំង​របស់​លោក​កាន់តែ​អាច​ប្រើ​ការ​បាន​។ លោក​និយាយ​ថា​« ខ្ញុំរៀន ភាសា​បារាំង ព្រោះប្រពន្ធ​ខ្ញុំ​ជា​ជនជាតិ​បារាំង ។ ខ្ញុំមិនធ្លាប់​រៀន​បារាំង​ទេពី​មុន។ ខ្ញុំចង់​ចេះ ដើម្បី​ទំនាក់ទំនងផង ហើយ​នៅ​ថ្ងៃ អនាគតខាង​មុខ ខ្ញុំ​អាចទៅរស់នៅប្រទេស​បារាំងមួយ​រយៈ​ជាមួយ​គ្រួសារ​របស់ខ្ញុំ » ។ ហេតុផល​នៃ​ការ​ខំរៀន​បារាំង​អោយ​ស្ទាត់​នេះ គឺ​ដើម្បី​ងាយស្រួល​បើក​ក្លិប​នៅ​ក្នុង​ប្រទេស​បារាំង និង​ស្រួល​បន្ត​អាជីព​ដែល​លោក​ស្រលាញ់ បើ​ទោះជា​ត្រូវ​រស់នៅ​ស្រុក​គេ​។

មិន​ខុស​ពី​ការ​អះអាង​របស់​លោកនោះទេ​ ​តាមរយៈការបង្ហោះសារនៅ​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក អ្នកស្រី Cindy Coupon ​ជា​ភរិយា​របស់​លោកក៏​បានសរសេរ​ថា អ្នកស្រី​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ បន្ទាប់​ពី​មក​រស់នៅ​ស្រុក​ខ្មែរ​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​អោយ ចាន់ រតនា មាន​អារម្មណ៍​ភ័យ​ផង សប្បាយ​ផង នៅ​ពេល​គិតដល់​ពី​គម្រោង​ទៅ​រស់នៅ​ប្រទេស​បារាំង​។ លោក ចាន់ រតនា បាន​គិត​រួច​ហើយថា បើសិនជា​ខ្លួន​ទៅ​រស់នៅប្រទេស​បារាំង ក៏​ខ្លួន​នៅ​អាច​ត្រឡប់​មក​ប្រកួត នៅ​សង្វៀន ONE ជា​ធម្មតា ដូច​មាននៅ​កុងត្រា អីចឹង ។ ពេល​ទៅ​ដល់​ទីនោះ គេ​អាច​នឹង​ស្វែងរក​ទីតាំង​សម​ស្រប​មួយ ដើម្បី បើក​ក្លិប​នៅ​ប្រទេស​បារាំង និង​ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​សិក្សា និង​ពិចារណា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅបារាំង​ផង ។ បំណង​នេះ ក៏​គេ​ជឿ​ថា​នឹង​ទទួល​បាន​ជោគជ័យ​ផង​ដែរ ដោយសារ​តែ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​របស់ ចាន់ រតនា គឺ​សុទ្ធតែ​មាន​ចំណូល​បើក​ក្លិប​ប្រដាល់ និង​ចង់​ចំណាយ​ទុន​បង្កើន​ក្លិប​ប្រដាល់​ជួយ​ប​ណ្ថុះ​អ្នក​ចង់​ធ្វើ​ជា​អ្នក​ប្រដាល់​ស្របគ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ