ម៉ាឡេស៊ី នឹងហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ ក្រោយយន្តហោះយោធាចិនរំលោ.ភលើដែនអាកាសខ្លួន
ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ បន្ទាប់ពីយន្តហោះយោធាចិនចំនួន១៦
ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ បន្ទាប់ពីយន្តហោះយោធាចិនចំនួន១៦
ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ បន្ទាប់ពីយន្តហោះយោធាចិនចំនួន១៦គ្រឿង បានហោះចូលដែនអាកាសកំពុងមានជម្លោះនៅរដ្ឋ Sarawak របស់ខ្លួន កាលពីចុងខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
ក្រសួងការបរទេសម៉ាឡេស៊ីបានពិពណ៌នាអំពីសមយុទ្ធនេះថា ជាការគំរា.មកំហែងយ៉ាងធ្ងន់ធ្ងរដល់ដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។ ទោះយ៉ាងណាចិនបាននិយាយថា យន្តហោះរបស់ពួកគេ បានគោរពតាមច្បាប់អន្តរជាតិ។
យោងតាមរបាយការណ៍កងទ័ពអាកាសម៉ាឡេស៊ីបានឱ្យដឹងថា យន្តហោះចិនបានហោះហើរតាមបែបយុទ្ធសាស្ត្រ ដែលមានកម្ពស់រហូតដល់៨,២គីឡូម៉ែត្រ និងមានចម្ងាយ១១០គីឡូម៉ែត្រពីរដ្ឋ Sarawak ។
លោក Hishammuddin Hussein រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា យន្តហោះទាំងនោះបានចូលទៅក្នុងតំបន់ដែនសមុទ្រកំពុងមានជម្លោះ។ ហើយលោកបានបន្តថា ម៉ាឡេស៊ីនឹងចេញកំណត់ទូតតវ៉ាប្រឆាំងនឹងការឈ្លានពាន របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
សូមបញ្ជាក់ជូនថា ប្រទេសម៉ាឡេស៊ី,ហ្វីលីពីន, ប្រ៊ុយណេ, តៃវ៉ាន់ និងវៀតណាម កំពុងតែមានជម្លោះតទល់ជាមួយប្រទេសចិន ពាក់ព័ន្ធនឹងការទាមទារនៅឯតំបន់សមុទ្រចិនខាងត្បូង។ ហើយបើទោះជាជម្លោះបានថមថយអស់ជាច្រើនទសវត្សក៏ពិតមែន។ ប៉ុន្តែភាពតានតឹងបានកើនឡើងមកវិញ នៅប៉ុន្មានឆ្នាំថ្មីៗនេះ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ