ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី ឧកញ៉ា ហេង សៀ និង​មនុស្ស​ស្រី​ម្នាក់​ទៀត ត្រូវ​ដោះ​លែង​វិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​ថ្លែង​ការ​របស់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ដោះ​លែង​បុគ្គល​ឈ្មោះ ឃ​ន ឈុ​ន​តារា…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​ថ្លែង​ការ​របស់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ដោះ​លែង​បុគ្គល​ឈ្មោះ ឃ​ន ឈុ​ន​តារា កូនប្រសារ​ឧកញ៉ា ហេង សៀ និង​ឈ្មោះ​តាំង គី​ម​ហៀ​ង កូនស្រី​បង្កើត​ឧកញ៉ា ហេង សៀ ក្រោយ​ការ​ស៊ើបអង្កេត រួចមក ។

សូម​បញ្ជាក់​ថា លោក ឃ​ន ឈុ​ន​ដា​រ៉ា ជា​កូនប្រសា​របស់​ឧកញ៉ា ហេង សៀ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់​មក កម្លាំង​នគរបាល​បាន​ឈាន​ទៅ​ឃាត់​ប្រពន្ធ​ដែល​មានឈ្មោះ តាំង គី​ម​ហៀ​ង ត្រូវជា​កូនស្រី​បង្កើត​ឧកញ៉ា ហេង សៀ ថា​រួមគំនិត​គ្នា​ជាមួយ​ប្ដី ជួល​មនុស្ស​ប្រុស​-​ស្រី​ថតរូប​អា.សអាភា.សដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិយស​លើ​កញ្ញា មាន ពេជ្រ​រី​តា ហើយ​ចែកចាយ​លើ​បណ្តាញ​សង្គម ។ សំណុំរឿង​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ដល់​ទៅ​០៣​នាក់ឯណោះ ប៉ុន្តែ​នៅ​ពេល​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​តែ​កូនប្រសា​រលោក​ឧ​ញ៉ា ហេង សៀ ម្នាក់​ទេ ។ ក្រោយ​ឃាត់ខ្លួន​សាកសួររួចមក មនុស្ស​ស្រី​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រពន្ធ​លោក ឃ​ន ឈុ​ន​ដា​រ៉ា (និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ) ត្រូវ​បាន​សមត្ត​កិច្ច​ដោះ​លែង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ម្សិលមិញនេះឲ្យ​មាន​សេរីភាព​វិញ​ហើយ ហើយ​ការ​ដោះ​លែង​ស្ត្រី​ទាំង​២​នាក់​នោះ គឺ​មាន​ក្រុម​មេធាវី​ការពារ​ក្តី ទៅ​ទទួលយក​ទាង​យប់ ។

សេចក្តីថ្លែងការណ៍​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ