យោងតាមការស្រាវជ្រាវ ការរួមភេទដែលមានភាពសន្ធោសន្ធៅ អាចដុតជិត ១៥០កាឡូរីរៀងរាល់ ៣០នាទី។ ដូច្នេះអារម្មណ៍ឃ្លានអាហារពិតជាមាន ប៉ុន្តែវាចាំបាច់ត្រូវយល់ថាមុខងាររបស់រាងកាយមិនធម្មតាទេបន្ទាប់ពីរួមភេទរួច ដូច្នេះការបរិភោគអាហារក៏ត្រូវតែមានការជ្រើសរើសឱ្យស្រួលបួលដែរ។ ថ្ងៃនេះអ្នកនឹងបានដឹងពីអាហារ៥ប្រភេទ ដែលមិនគួរទទួលទានក្រោយពេលរួមភេទរួច។
១. ស៊ុត៖ តាមដែលអាចធ្វើទៅបាន សូមព្យាយាមជៀសវាងស៊ុតពណ៌លឿង ព្រោះវាមានជាតិខ្លាញ់និងកូលេស្តេរ៉ុលខ្ពស់ ហើយញ៉ាំភ្លាមៗក្រោយពេលរួមភេទ អាចបង្កភាពមិនស្រួលនិងមានសភាពឡេះឡះនៅមិនសុខក្នុងខ្លួន។
២. សុរា៖ ជាតិអាល់កុលគឺដាច់ខាតមិនត្រូវផឹកទេ បន្ទាប់ពីរួមភេទ ព្រោះវាមានសកម្មភាពរំញោចខ្លាំង ដែលធ្វើឱ្យការរំលាយអាហារថយចុះ និងអាចនាំឱ្យឆាប់ខឹង ខ្សោយអស់កម្លាំង និង វិលមុខ។
៣. កាហ្វេ / តែ៖ កាហ្វេនិងតែ មានជាតិកាហ្វេអ៊ីន។ ការផឹកវាក្រោយពេលរួមភេទនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាង ហើយរំខានដល់អរម៉ូនដែលជំរុញការគេង។ ជាទូទៅ មនុស្សរួមភេទមុនពេលគេង។ ដូចនេះហើយ ប្រសិនបើផឹកវា អ្នកនឹងបញ្ឈរភ្នែក ក្រោយពេលរួមភេទរួច មួយយប់ទល់ភ្លឺហើយ។
៤. ភីហ្សា៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការញ៉ាំម្សៅនំភីហ្សា រួមជាមួយឈីស អាចធ្វើឱ្យរាងកាយរបស់យើងមានសភាពក្តៅរោលរាល។ វាត្រូវបានគេណែនាំឱ្យចៀសវាងអាហាររហ័សដូចជាភីហ្សា ពីព្រោះភ្លាមៗបន្ទាប់រួមភេទរួច លំហូរឈាមមានការឡើងខ្ពស់ ហើយមិនសូវជាមានឈាមរត់ទៅប្រព័ន្ធរំលាយអាហារ។ នេះជាហេតុធ្វើឱ្យការញ៉ាំអាហារដូចជាភីហ្សា ធ្វើឱ្យមានបញ្ហារំលាយអាហារ។
៥. ដំឡូងបារាំងបំពង៖ ដំឡូងបារាំងបំពង ត្រូវបានកែច្នៃ ចៀន បំពង និងមានជាតិសូដ្យូមខ្ពស់ ដែលអាចធ្វើឱ្យអ្នករំភើបបន្ទាប់ពីរួមភេទ ប៉ុន្តែវាជាអ្វីដែលអ្នកគួរចៀសវាង។ នេះក៏ព្រោះថា វាអាចបង្កជាបញ្ហាលើសសម្ពាធឈាមរយៈពេលខ្លី៕
ចែករំលែកព័តមាននេះ