ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​ជាទី​ប្រជុំ​ចុះ​នៃ​សេចក្តី​ល្អ

3 ឆ្នាំ មុន

សីល​ប្រែ​ថា ចេតនា​ដែល​វៀរចាក​អំពើអាក្រក់​, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត​, ការ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឬ​វិន័យ​បញ្ញត្តិ​, ការ​កាន់​ចរិយា​ល្អ​, ការ​សង្រួម​, មារយាទ​ល្អ​, សេចក្តី​ល្អ​, អធ្យាស្រ័យ​, សណ្តាប់ធ្នាប់​,…

សីល​ប្រែ​ថា ចេតនា​ដែល​វៀរចាក​អំពើអាក្រក់​, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត​, ការ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឬ​វិន័យ​បញ្ញត្តិ​, ការ​កាន់​ចរិយា​ល្អ​, ការ​សង្រួម​, មារយាទ​ល្អ​, សេចក្តី​ល្អ​, អធ្យាស្រ័យ​, សណ្តាប់ធ្នាប់​, សីល​ជាទី​ប្រជុំ​ចុះ​នៃ​សេចក្តី​ល្អ​ទាំងអស់ ។

សីល​ដោយ​អត្ថ​ថា បិទ​នូវ​ការ​សម្លាប់, សីល​ដោយ​អត្ថ​ថា​បិទ​នូវ​ការ​លួច​ឆក់​ប្លន់​របស់ទ្រព្យ​អ្នក​ដទៃ, សីល​ដោយ​អត្ថ​ថា​បិទ​នូវ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ, សីល​ដោយ​អត្ថ​ថា​បិទ​នូវ​ការ​ពោល​ពាក្យ​កុហក ភូតភរ, សីល​ដោយ​អត្ថ​ថា​បិទ​នូវ​មិច្ឆាទិដ្ឋិ, សីល​ដោយ​អត្ថ​ថា​បិទ​នូវ​ការ​ព្យាបាទ​ដោយ​មិន​ព្យាបាទ ។

អ្នកមាន​សីល​ជា​អ្នក​បរិបូណ៌​ដោយ​សេចក្តី​ល្អ​ប្រព្រឹត្ត​ធម៌​ធម៌​សុចរិត​ជា​គន្លង​នៃ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ