ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អន្តរា​គម​ន៏ ចុះ​ល្បាត​នៅ​តំបន់​ក្រហម ឃាត់ខ្លួន​ជនអនាថា ១​ក្រុម​កំពុង​ជក់​គ្រឿងញៀ.ន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បិទ​ខ្ទប់ ក្នុង​តំបន់​ក្រហម ក្នុង​សង្កាត់​បឹង​កក់​ទី​២ ភូមិ​២៣…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បិទ​ខ្ទប់ ក្នុង​តំបន់​ក្រហម ក្នុង​សង្កាត់​បឹង​កក់​ទី​២ ភូមិ​២៣ ដើម្បី​ពង្រឹង​កងកម្លាំង​ទាំងអស់ ត្រូវ​តែ​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​តំបន់​រង​ការ​ឆ្លង​កូ​វី​ស​ដ​-១៩​ខ្លាំង ក្នុង​តំបន់​ក្រហម ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។

ក្រោយ​ពី​កងកម្លាំង​អន្តរា​គម​ន៏​ពិសេស​របស់​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បន្ត​ធ្វើការ​ចុះ​ល្បាត​នៅ​តំបន់​ក្រហម ក៏​បាន​ប្រទះ​ឃើញ និង​បាន​ប្រមូល​ជនអនាថា ជក់​ថ្នាំ​ញៀន នៅ​អគា​សំណង់​ទុក​ចោល​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ R10 សង្កាត់​បឹង​កក់ ។

ជនអនាថា ចំនួន ៦​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍ដើម្បីសាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ