ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផលដែលអ្នកមិនគួរចាក់ទឹកក្រៅពាង

2 ឆ្នាំ មុន

សម្រាប់អ្នកមិនទាន់ស្គាល់អ្វីទៅជាការចាក់ទឹកក្រៅពាង វាគឺមានន័យថា ការដកលិង្គចេញពីទ្វារមាសមុនពេលចេញទឹកកាម។ គេធ្វើបែបនេះដោយសារតែយល់ថា វាជាវិធីងាយស្រួលក្នុងការមិនធ្វើឱ្យមានកូន មានអារម្មណ៍ដូចធម្មជាតិ និង មិនអស់លុយទិញស្រោមអនាម័យ។ តែតាមការពិតនោះ គឺវាមិនល្អដូចជាអ្នកគិតឡើយ។…

សម្រាប់អ្នកមិនទាន់ស្គាល់អ្វីទៅជាការចាក់ទឹកក្រៅពាង វាគឺមានន័យថា ការដកលិង្គចេញពីទ្វារមាសមុនពេលចេញទឹកកាម។ គេធ្វើបែបនេះដោយសារតែយល់ថា វាជាវិធីងាយស្រួលក្នុងការមិនធ្វើឱ្យមានកូន មានអារម្មណ៍ដូចធម្មជាតិ និង មិនអស់លុយទិញស្រោមអនាម័យ។ តែតាមការពិតនោះ គឺវាមិនល្អដូចជាអ្នកគិតឡើយ។ ថ្ងៃនេះអ្នកនឹងបានដឹងពីមូលហេតុ៣យ៉ាង ដែលការចាក់ទឹកក្រៅពាង គឺមិនមែនជាវិធីល្អនោះទេ។

១.​ ខាងនារីងាយនឹងមានផ្ទៃពោះ៖ ការស្រាវជ្រាវបានបង្ហាញថា ប្រហែល ២២នាក់ក្នុងចំណោម ១០០នាក់ ដែលប្រើវិធីចាក់ទឹកក្រៅពាង មានផ្ទៃពោះដោយចៃដន្យ ដែលនេះគឺស្មើនឹង ២២% បាត់ទៅហើយ។ ព្រោះថា ទោះបីជាដៃគូរបស់អ្នកដកលិង្គចេញមុនពេលចេញទឹកកាមក៏ដោយ ក៏មេជីវិតឈ្មោលនៅមានជាប់ជាមួយនឹងលិង្គតាំងពីមុនពេលចេញទឹកកាមមកម្ល៉េះ។ នេះគឺហៅថា ទឹករំអិលសៗ (Pre Cum)។​ នៅក្នុងទឹករំអិលនោះ ក៏មានដោយមេជីវិតឈ្មោលមួយចំនួនដែរ។

២. អ្នកអាចប្រឈមនឹងការឆ្លងជម្ងឹកាមរោគ៖ ដោយសារតែ វាជាការរួមភេទ បែបសាច់នឹងសាច់ (គ្មានស្រោម) ប្រាកដណាស់អ្នកអាចនឹងឆ្លងជម្ងឺកាមរោគផ្សេងៗ ដែលរាប់បញ្ចូលទាំងជម្ងឺអេដស៍ផងដែរ។  ប្រសិនបើអ្នកនៅតែចូលចិត្តធ្វើបែបនេះ អ្នកត្រូវតែធ្វើតេស្តឈាមជាមួយនឹងដៃគូរបស់អ្នកសិន ហើយប្រាកដថា គ្មានមេរោគ និង ដៃគូច្រើន។

៣. វាជាវិធីប្រថុយប្រថានបំផុត៖ ចំពោះអ្នកនិយមប្រើវិធីនេះ គឺអាចនិយាយបានថា អាចនឹងធ្លាប់ដកចេញក្រៅពាងមិនទាន់ ដោយសារតែអារម្មណ៍ពុះកញ្ជ្រោលពេក។ នេះគេហៅថា ស្រួលមុន ពិបាកចិត្តក្រោយ។ វាធ្វើឱ្យដៃគូទាំងពីរ ពិបាកទៅទិញតេស្តទឹកនោម ហើយប្រឈមនឹងការមានកូនមុនរៀបការ។ អ្វីដែលសុវត្ថិភាព គឺមានតែការប្រើស្រោមទេ ដែលអាចការពារបានទាំងការមានផ្ទៃពោះ និង ការពារការឆ្លងរោគ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ