ដូចគ្រប់គ្នាបានដឹងហើយថា ជំងឺរាតត្បាតកូវីដ ១៩ បានផ្លាស់ប្តូរអាកប្បកិរិយាមនុស្សគ្រប់គ្នា ក្នុងការរស់នៅ និងការចំណាយនានាផងដែរ ។ ក្នុងកំឡុងពេលបិទទីក្រុង ឬមានបំរាមគោចរ អ្នកខ្លះគឺគ្មានប្រាក់ចំណូល ឬមិនអាចប្រកបអាជីវកម្មរបស់ខ្លួនបានទេ ប៉ុន្តែសម្រាប់មនុស្សខ្លះដែលគាត់អាចធ្វើការតាមអនឡាញ និងធ្វើពីផ្ទះបាន នោះពួកគាត់អាចនៅមានប្រាក់ខែ ឬប្រាក់ចំណូលខ្លះៗអាចទទួលបានប្រចាំខែ ។ តែនៅពេលប្រទេសមានបំរាមគោចរ ឬអ្នកមិនអាចចេញពីផ្ទះបាន (ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ចត្តាឡីស័ក) ប៉ុន្តែអ្នកនៅតែមានប្រាក់ខែ ឬប្រាក់ចំណូល ដូចនេះ តើអ្នកគួរសន្សំប្រាក់បែបណា ក្នុងកំឡុងមានបំរាមគោចរ (lockdown) ? ខាងក្រោមនេះជា មេរៀនទាំង ៤ ដែលយើងគ្រប់គ្នាអាចរៀនបានក្នុងកំឡុង Lockdown ៖
មេរៀនទី ១ ៖ អ្នកគួរដឹងថា អ្នករស់នៅក្នុងកំឡុងពេលនេះ មានកាត់បន្ថយការចំណាយ ឬបង្កើនការចំណាយមានមនុស្សជាច្រើនមានបញ្ហាហិរញ្ញវត្ថុ ហើយអ្នកខ្លះមិនមានទេ បើមានក៏មានខ្លះៗ ឬតិចតួចដែរ ។ អ្នកគួរសង្កេតមើលថា កំឡុងពេលនេះអ្នកមានការចំណាយច្រើនជាមុន ឬតិចជាងមុន ។ យោងតាមអ្នកជំនាញម្នាក់បាននិយាយថា មានមនុស្សជាច្រើនក៏បានរកឃើញថា ពួកគេមិនបានចាយច្រើនដូចមុននោះទេ ។ Hayes និយាយថា ៖ «ពួកគេមិនសូវបានចេញទៅទិញទំនិញ ឬទៅកន្លែងហាត់ប្រាណនោះទេ ។ ដូច្នេះមនុស្សជាច្រើន តម្រូវឱ្យពួកគេកែទំលាប់មួយចំនួន» ។ អ្នកអាចដឹងថា ប្រាក់របស់អ្នកចាយតិច ឬច្រើន អ្នកចូលទៅមើលក្នុងកុងធនាគាររបស់អ្នក នោះអ្នកនឹងដឹងហើយ ។ ក្នុងកំឡុងពេលនេះដែរ អ្នកត្រូវតែប្រយ័ត្នបំផុតក្នុងការចាយលុយ អ្នកត្រូវតែសួរខ្លួនឯងថា តើខ្ញុំបានចំណាយតិច ឬច្រើនក្នុងការដាក់ឱ្យនៅដាច់ដោយឡែក ឬកំឡុងមានបំរាមគោចរ បើប្រៀបធៀបនឹងជីវិតពីមុន ? តើអាទិភាពនៃការចំណាយរបស់អ្នក ផ្លាស់ប្តូរយ៉ាងដូចម្តេច ក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ឆ្ងាយដោយឡែក ? តើអ្នកបានកាត់បន្ថយចំណាយណាមួយដែលមិនចាំបាច់ ក្នុងកំឡុងការដាក់ឱ្យដាច់ដោយឡែកពីគេដែរ ឬទេ ? Boggs and Hayes បានណែនាំថា កំឡុងពេលនេះ អ្នកមិនត្រូវចាយវាយផ្តេសផ្តាស់នោះទេ ប្រសិនជាអ្នកពិនិត្យនៅក្នុងគណនេយ្យរបស់អ្នក មានការចំណាយលើសលុបទៅលើរបស់មិនចាំបាច់នោះអ្នកគួរគិតពិចារណាឡើងវិញ ។
មេរៀនទី ២ ៖ អ្នកត្រូវសន្សំប្រាក់ឱ្យបានកាន់តែច្រើន បើទោះបីអ្នកកំពុងមានបំណុលជាប់ខ្លួនក៏ដោយ បន្ទាប់ពីពិនិត្យមើលហិរញ្ញវត្ថុ របស់អ្នករួចហើយ ប្រាកដណាស់អ្នកដែលធ្វើចត្តាឡីស័ក ប្រាកដជាគ្មានប្រាក់សន្សំនោះទេ ហើយប្រសិនជាអ្នកជាប់បំណុលទៀតរឹតតែមិនសូវមានលុយសងគេទៀត (សូមបញ្ជាក់ផងដែរថា ក្នុងការពន្យារនៃការសងបំណុលទៅធនាគារ គឺអាស្រ័យលើវិធីសាស្ត្ររបស់អ្នកខ្ចី និងធនាគារ និងការតម្រូវទៅតាមលក្ខខណ្ឌណាមួយរបស់រដ្ឋាភិបាលនៃប្រទេសនោះ រឿងនេះសូមមិនបកស្រាយឱ្យស៊ីជម្រៅនោះទេ) ។ លោក Hayes បាននិយាយថា នៅពេលនេះមានអាជីវកម្មជាច្រើនត្រូវបានបិទ ហើយមនុស្សមួយចំនួនបានបាត់បង់ប្រាក់ចំណូល ឬការងារ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែសម្រាប់មានការងារខ្លះអាចធ្វើ និងមានប្រាក់ចំណូលសម្រាប់សងគេ ហើយក៏មានអ្នកខ្លះបានខ្ចីលុយ គេបន្តផងដែរ ហើយមានលក្ខខណ្ឌត្រូវសងគេបន្ទាប់ពីខ្ចីបានមួយខែ ។ លោក Boggs មានប្រសាសន៍ថា ៖ «នៅពេលមានស្ថានភាពបែបនេះ មនុស្សជាច្រើន កំពុងតែដឹងថា ពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើនទៅលើការប្រាក់ឬបំណុល ហើយពួកគេទើបតែដឹងថា ប្រសិនជាពួកគេមិនមានបំណុលនោះទេ នោះពួកគេអាចមានការសន្សំច្រើនជាងនេះ ឬអាចរួចខ្លួនខ្លះៗពីការចំណាយ» ។ ដូចនេះនៅនៅពេលស្ថានការ បានធូរស្បើយ ជំហានបន្តអ្នកគួរដាក់ផែនការឬរៀបចំប្រាក់កាក់ធ្វើយ៉ាងណាត្រូវតែសងបំណុលគេឱ្យអស់ជាមុន ពេលនោះហើយអ្នកនឹងមានប្រាក់សន្សំច្រើនដើម្បីបញ្ចៀសហានិភ័យនៅថ្ងៃមុនទៀត ។
មេរៀនទី ៣ ៖ ការសន្សំអាចមានភាពងាយស្រួល នៅពេលដែលវាដំណើរការដោយស្វ័យប្រវត្តិ អ្នកដឹងទេ កំឡុងពេលអ្នកធ្វើចត្តាឡីស័កឬមិនអាចដើរហើរបាន វាពិតជាជួយសន្សំប្រាក់របស់អ្នកដោយស្វ័យប្រវត្តិ ។ ជាការពិតការសន្សំប្រាក់ពិតជាពិបាកសម្រាប់អ្នកខ្លះ ប៉ុន្តែក្នុងកំឡុងពេលនេះអ្នក គឺមិនអាចងាយនឹងទិញរបស់របរប្រើប្រាស់ផ្សេងក្រៅពីអាហារនោះទេ ។ ហើយនៅពេលអ្នកចាប់ផ្តើមទំលាប់សន្សំនៅពេលនេះ នោះពេលចប់ស្ថានការអ្នកនឹងឃើញការកើនឡើងនៃប្រាក់សន្សំរបស់អ្នក ហើយវាអាចជួយអ្នកឱ្យមានទំលាប់ក្នុងការសន្សំទៀតផង (ពេលមានមនុស្សមានទំលាប់សន្សំនោះគ្រប់ពេលវេលា នៅពេលគេចង់ចំណាយគេតែងគិតមុនជានិច្ច) ។ ចំណុចនេះ គឺសំដៅទៅលើអ្នកដែលនៅមានប្រាក់ចំណូលពីការងារ និងអាជីវកម្មនានាដែលពួកគេនៅអាចរកប្រាក់ប្រចាំខែបាន ។ ហើយការសន្សំបែបស្វ័យប្រវត្តិ មានន័យថាក្នុងស្ថានការធ្វើចត្តាឡីស័ក ឬមានបំរាមគោចរក៏ដោយក៏អ្នកគួរបែងចែកប្រាក់ចំណូល រួចផ្ទេរចូលគណនេយ្យសន្សំដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកគិតគូរប្រាក់ដែលត្រូវចំណាយរួចមកហើយនោះ ។ អ្នកជំនាញបាននិយាយថា ក្នុងកំឡុងធ្វើចត្តាឡីស័ក ឬមិនអាចដើរហើរបាន អ្នកគួរតែព្យាយាមធ្វើយ៉ាងណាកុំឱ្យមានការចំណាយកាន់តែច្រើន មានន័យថា អត់ចាយរឹតតែលល្អ ។
មេរៀនទី ៤ ៖ អ្នកត្រូវតែបន្តសន្សំប្រាក់រយៈពេលវែង (មានគម្រោងរួចហើយ) នៅពេលដែលស្ថានការនៃជំងឺរាតត្បាតនេះកើតឡើង មនុស្សជាច្រើនបានដឹងពីសារៈសំខាន់នៃការសន្សំប្រាក់ ហើយនៅពេលនេះផងដែរគ្រប់គ្នាយល់ថា សេដ្ឋកិច្ចនៅលើពិភពលោកមានភាពមិនប្រក្រតីនោះទេ ដូចនេះហើយបានជាការសន្សំប្រាក់កាន់តែមានប្រយោជន៍សម្រាប់ពួកគេមិនថា ប្រាក់សន្សំនោះទុកសម្រាប់គោលដៅជីវិតនាពេលអនាគតនោះទេ ប៉ុន្តែវាបានជួយដោះស្រាយអ្នកមួយគ្រានាពេលបច្ចុប្បន្ន ។
Hayes បាននិយាយថា ៖ «យើងត្រូវមើលឱ្យបានវែងឆ្ងាយជាងនេះ ពីការរាតត្បាត (មិនដឹងវានៅយូរប៉ុនណា)។ ដូចនេះយើងត្រូវសួរថា តើគោលដៅហិរញ្ញវត្ថុរបស់ខ្ញុំជាអ្វី ? តើខ្ញុំចង់ចូលនិវត្តន៍នៅពេលណា ? តើខ្ញុំនឹងចំណាយសម្រាប់មហាវិទ្យាល័យកូន ៗ របស់ខ្ញុំដែរ ឬទេ ? នៅពេលអ្នកមានសំណួរទាំងនេះ វាជាផ្នែកមួយសម្រាប់ដាស់សតិរបស់អ្នក ក្នុងគ្រាដ៏លំបាកនេះ» ។ Hayes បន្តថា ៖ «មានមនុស្សមួយចំនួន បានលើកយកបញ្ហាទាំងនេះមកនិយាយ ។ ប៉ុន្តែបន្ទាប់មក ក៏ថាមិនអីទេខ្ញុំនៅមានការងារធ្វើដដែល ប៉ុន្តែខ្ញុំត្រូវយកចិត្តទុកដាក់លើហិរញ្ញវត្ថុរបស់ខ្ញុំ ។ ប្រហែលជាខ្ញុំគួរតែទុកប្រាក់សម្រាប់មហាវិទ្យាល័យកូនៗ ពេលស្ថានភាពល្អប្រសើរវិញ» ។
អ្នកត្រូវដឹងថា ក្នុងកំឡុងពេលនេះ អ្នកនៅសល់ប្រាក់ខ្លះពីការដើរកម្សាន្ត ពីការដើរទិញអីវា់ន់ ការញុំាអាហារខាងក្រៅ និងការចាក់សាំង ។ល។ ព្រោះថាមានមនុស្សជាច្រើនបានចំណាយយ៉ាងច្រើនទៅលើការដើរកម្សាន្តក្រៅប្រទេស ដូចនេះអ្នកអាចទុកលុយទាំងនោះ ហើយអាចប្រើប្រាស់នៅពេលចប់កូវីដ ១៩ ៕ ប្រភព ៖ Discover
ចែករំលែកព័តមាននេះ