សហរដ្ឋអាមេរិក ៖ មានការវាយប្រហារថ្មីនៅតាមច្រកចូលវិមានកាពីតូលក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃទី២ មេសា ដោយបុរសវ័យក្មេងម្នាក់
បានបើករថយន្ត BERLINE BLEUE របស់គេបំបុកប៉ូលិសសម្លា.ប់ប៉ូលិសម្នាក់ ហើយប៉ូលិសម្នាក់ទៀតរងរបួសមុនពេលបាញ់សម្លា.ប់ជននោះ។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន អះអាងថា លោកពិតជាមានការក្ដុកក្ដួលណាស់ចំពោះអំពើនេះ ដែលកើតមានជិត៣ខែប៉ុណ្ណោះ ក្រោយការលុកលុយចូលអុកឡុកវិមានកាពីតូល បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សច្រើននាក់មក ។
កាលពីថ្ងៃទី២ មេសា អ្នកបើករថយន្តម្នាក់បានបើករថយន្ត ដេញបុកបណ្ដាភ្នាក់ងារប៉ូលិសដែលការពារវិមានកាពីតូល ។ ជននោះបានបុកប៉ូលិស២នាក់ជាមួយថយន្តរបស់គេ បន្ទាប់មកបានបុករបាំងមួយ ។ វិមានកាពីតូលស្ថិតក្នុងការប្រកាសអាសន្នរយៈពេលប៉ុន្មានម៉ោង ហើយកងទាហានឆ្មាំជាតិត្រូវបានដាក់ពង្រាយ ។
បរិវេណវិមានកាពីតូលស្ថិតក្រោមកិច្ចការពារខ្ពស់បំផុត ក្រោយការលើកគ្នាចូលអុកឡុកវិមានសភានោះ កាលពីថ្ងៃទី៦ មករា ដោយពួក
អ្នកគាំទ្រអតីតប្រធានាធិបតីលោកដូណាល់ ត្រាំ តែរបាំងសន្តិសុខទើបដកយកចេញនាពេលថ្មី២នេះ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ