ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ជុំវិញ​ផ្សារ​អូរ​ឬ​ស្សី​នា​ព្រឹក​នេះ ក្រោយ​រក​ឃើញ​អាជីវករ និង​សន្តិសុខ​កើត​កូ​វី​ដ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្សារ​អូរ​ឫស្សី រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្សារ​អូរ​ឫស្សី រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​រក​ឃើញ​មាន​អាជីវករ​ជា​ច្រើន​រូប រួម​ទាំង​សន្តិសុខ​នៅ​ផ្សារ​អូរ​ឫស្សី​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ឃើញ​ថា ស្ថានភាព​នៅ​ជុំវិញ​ផ្សារ​អូរ​ឫស្សី​មាន​សភាព​ស្ងាត់ជ្រងំ ។

ហើយ​ដោយ​មានការណែនាំពីលោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា រដ្ឋបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​ដោយ​លោក លឹ​ម សុភា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ដោយ​ចុះ​សហការ​ជាមួយ​​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​បាញ់​ទឹក​លាង​សម្អាត​បរិវេណ​ជុំវិញ​ផ្សារ និង​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​តា​ម​តូប​លក់ដូរនី​មួយ​ៗ របស់​អាជីវករ​ក្នុង​ផ្សារ​អូ​រ​ឬ​ស្សី​ទាំងមូល ។

ជាការ​កត់សម្គាល់​ឃើញ​ថា ផ្លូវ​ធ្វើ​ដំណើរ​ទាំងឡាយ​ជុំវិញ​ផ្សារ​អូរ​ឬ​ស្សី ក៏​ត្រូវ​បាន​បិទ​ហាម​មិន​អនុញ្ញាតិ ឲ្យ​អ្នក​គ្មាន​ភារៈ​កិច្ច​ចេញ-ចូល​រហេតរហូត​ដែរ ចៀសវាង​ការ​ប៉ះពាល់​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ។

គួរ​បញ្ជាក់​ថា ជាមួយ​គ្នា​នោះ​ផង​ដែរ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​បាន​ចេញ​-​ចូល​ផ្សារ​អូរ​ឫស្សី ឬ​ក៏​បងប្អូន​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អាជីវករ និង​សន្តិសុខ​នៅ​ផ្សារ​អូរ​ឫស្សី​ដែល​មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង ​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» នេះ សូម​អញ្ជើញ​រួសរាន់​ទៅ​ធ្វើតេស្ត ដើម្បី​យក​សំណាក់​រក​មើល​កូ​វី​ដ​១៩ ។

សូម​មក​មើល​ទិដ្ឋភាព​ទាំងអស់​គ្នា​ពី​ស្ថានភាព​ជុំវិញ​ផ្សារ​អូរ​ឫស្សី​នា​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ ៖

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ