ប្រទេសមីយ៉ាន់ម៉ា ៖ បណ្ដាសារព័ត៌មាន និងសាក្សីទាំងឡាយរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លា.ប់មនុស្សជាង៩០នាក់ កាលពីថ្ងៃទី២៧ មីនា នាំឲ្យថ្ងៃនោះនៃបាតុកម្មជាទិវាបង្ហូរឈា.មបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈមក ។
ការបង្ក្រាបដ៏សា.ហាវនោះកើតមាននាឱកាសទិវាកងទ័ព ។ ក្នុងព្យុហយាត្រាយោធាមួយនាថ្ងៃបុណ្យកងទ័ពនេះនៅរដ្ឋធានីណៃពិដោ មេដឹកនាំរបបយោធាឧត្ដមសេនីយ MIN AUNG HLAINNG ថ្លែងថា កងទ័ពនឹងការពារប្រជាជន ហើយនឹងប្រកាន់យកផ្លូវប្រជាធិបតេយ្យ។
ចំណែកទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា គូសបញ្ជាក់នាថ្ងៃទី២៦ មីនាថា ពួកបាតុករអាចត្រូវបាញ់សម្លា.ប់ ត្រង់ក្បាល និងខ្នង ។ ប៉ុន្តែពួកបាតុករបានផ្គើនការគំរាមកំហែងហើយនាំគ្នាដើរហែក្បួន តាមដងវិថីនៃទីក្រុងជាច្រើន ក្នុងនោះមានទីក្រុងរ៉ង់ហ្គូន និងក្រុងម៉ាន់ដាឡៃដើម្បីតវ៉ាប្រឆាំងរដ្ឋរដ្ឋប្រហារ ។
តាមកាសែត MYANMAR NOW ថា មនុស្ស៩១នាក់តាមកន្លែងនានាក្នុងប្រទេស បានត្រូវស្លា.ប់ ។ ក្មេងប្រុសម្នាក់ដែលបណ្ដាសារព័ត៌មានក្នុងស្រុកថា មានអាយុត្រឹម៥ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស២៩នាក់យ៉ាងតិចដែលស្លា.ប់នៅក្រុងម៉ាន់ដាឡៃ ។ មនុស្សយ៉ាងតិច២៤នាក់ ក៏ត្រូវស្លាប.់ដែរនៅក្រុងរ៉ង់ហ្គូន ។
យោងតាមក្រុមការពារអ្នកទោសនយោបាយថា មនុស្សជាង៤២៣នាក់ហើយបានត្រូវស្លា.ប់នៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារមក ។
តាមព័ត៌មានមួយចំនួនថា ការបង្ក្រាបបង្ហូរឈា.មពួកបាតុករនាថ្ងៃកំណើតកងទ័ពនោះមានអ្នកស្លា.ប់ដល់ជាង១០០នាក់ ។ តែតាមរបាយការណ៍នានាថា ចំនួនអ្នកស្លា.ប់អាចមានរវាងពី៨៣ទៅ៩១នាក់ ហើយមនុសច្រើនរយនាក់រងរបួស ។ ពួកបាតុករត្រូវលើកគ្នាហែក្បួនតាមដងវិថីទៀតនាថ្ងៃទី២៨ មីនានៅមីយ៉ាន់ម៉ា ក្រោយទិវាដ៏បង្ហូរឈា.មបំផុតតាំងពីរដ្ឋប្រហារមក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ