Haaland សាងកំណត់ត្រាថ្មីនៅ UCL ក្រោយជួយ Dortmund ឆ្លងទៅវគ្គបន្ទាប់
អាល្លឺម៉ង់ ៖ ក្រុម Dortmund កក់កៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League បន្ទាប់ពីយកឈ្នះលើក្រុម Sevilla សរុបទាំង២ជើងដោយលទ្ធផល…
អាល្លឺម៉ង់ ៖ ក្រុម Dortmund កក់កៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League បន្ទាប់ពីយកឈ្នះលើក្រុម Sevilla សរុបទាំង២ជើងដោយលទ្ធផល…
អាល្លឺម៉ង់ ៖ ក្រុម Dortmund កក់កៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League បន្ទាប់ពីយកឈ្នះលើក្រុម Sevilla សរុបទាំង២ជើងដោយលទ្ធផល ៥-៤។
កាលពីជើងទី១ លេងនៅប្រទេសអេស្ប៉ាញក្រុមភ្ញៀវ Dortmund បានយកឈ្នះ ៣-២។ ដោយឡែកការប្រកួតជើងទី២ លេងនៅប្រទេសអាល្លឺម៉ង់កាលពីយប់មិញ ក្រុមទាំង២បញ្ចប់ទៅក្នុងលទ្ធផល ២-២។
ខ្សែប្រយុទ្ធកំពុងឡើងជើង Erling Haaland ជាអ្នកបើកការនាំមុខមុនសម្រាប់ក្រុមម្ចាស់ផ្ទះ រហូតដល់ទៅ២គ្រាប់នៅនាទី ៣៥ និង ៥៤។ ខណៈដែលខ្សែប្រយុទ្ធ En-Nesyri ជាអ្នករកគ្រាប់តាមស្មើមកវិញនៅនាទី ៦៩ និង ៩០+៦។
គិតមកទល់ពេលនេះ Erling Haaland រកបាន ២០គ្រាប់ហើយពីការបង្ហាញខ្លួន ១៤ប្រកួតក្នុងពានរង្វាន់ Champions League។ រូបគេក្លាយជាកីឡាកររកបាន ២០គ្រាប់លឿនបំផុតសម្រាប់ប្រវត្តិសាស្ត្រពានរង្វាន់នេះ។ ដោយមាន ១០ប្រកួតតិចជាងម្ចាស់កំណត់ត្រាចាស់ Harry Kane ដែលធ្វើបាននៅ ២៤ប្រកួត៕ (ប្រភពពី OptaJoe)
ចែករំលែកព័តមាននេះ