ដំណើរមិនស្គាល់ចាញ់របស់ Man City បញ្ចប់ត្រឹមប្រកួតទី២២
អង់គ្លេស ៖ ដំណើរមិនស្គាល់ចាញ់របស់ក្រុមមេឃខៀវ Manchester City បញ្ចប់ត្រឹមប្រកួតទី២២ បន្ទាប់ពីចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងផ្ទះខ្លួនឯង…
អង់គ្លេស ៖ ដំណើរមិនស្គាល់ចាញ់របស់ក្រុមមេឃខៀវ Manchester City បញ្ចប់ត្រឹមប្រកួតទី២២ បន្ទាប់ពីចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងផ្ទះខ្លួនឯង…
អង់គ្លេស ៖ ដំណើរមិនស្គាល់ចាញ់របស់ក្រុមមេឃខៀវ Manchester City បញ្ចប់ត្រឹមប្រកួតទី២២ បន្ទាប់ពីចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងផ្ទះខ្លួនឯង ដោយលទ្ធផល ២-០។
ខ្សែបម្រើ Bruno Fernandes និងខ្សែការពារឆ្វេង Luke Shaw គឺជាអ្នករកគ្រាប់ជ័យជម្នះជូន Man UTD សម្រាប់ជំនួប Manchester Derby ដ៏ធំប្រចាំក្របខណ្ឌ Premier League។
ប៉ុន្តែបើទោះបីជាបរាជ័យកាលពីយប់មិញ ក៏ក្រុម Man City នៅតែបន្តកាន់កាប់តំណែងកំពូលតារាងដដែលដោយមាន៦៥ពិន្ទុ តាមពីក្រោយដោយក្រុម Man UTD ដែលមាន៥៤ពិន្ទុ។
ទោះចាញ់ក៏លោក Pep Guardiola នៅតែសរសើរកូនក្រុមរបស់ខ្លួន ចំពោះកំណត់ត្រាមិនស្គាល់ចាញ់២១ប្រកួតជាប់ៗគ្នា ដែលពួកគេសម្រេចបាន៖ «វានឹងក្លាយជាព័ត៌មាន ព្រោះពួកយើងចាញ់។ ប៉ុន្តែព័ត៌មាននោះគឺជាជ័យជម្នះ ២១ប្រកួតជាប់ៗគ្នារបស់យើង។ ហើយខ្ញុំនឹងនិយាយប្រាប់កូនក្រុមរបស់ខ្ញុំ អំពីរឿងមិនគួរឱ្យជឿដែលពួកគេបានធ្វើ»៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ