ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ ជ្រុល​ទៅ​ទាក់​របង​លួស​ន្លា​បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ ហើយ​ជ្រុល​ទៅ​ទាក់​របង​លួស​បន្លា​បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក…


ខេត្តសៀមរាប ៖ បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ ហើយ​ជ្រុល​ទៅ​ទាក់​របង​លួស​បន្លា​បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ​គ្រួ​ស​ក្រហម ក្នុងភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ ជៀប ជួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ជិះ​ម៉ូតូ​ម៉ាក សង់​សេ​១២៥ ពាក់​ស្លាក​លេខ បាត់ដំបង ១K-៦២០៤ បើក​ធ្លាក់​ផ្លូវ​ហើយ​បាន​ជ្រុល​ទៅ​ទាក់​របង​លួស​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​។​មូលហេតុ (​ឈ្មោះ​ខាងលើ​ស្រវឹងស្រា​ហើយ​មិនសូវ​ចេះ​បើក​ម៉ូតូ​ទេ​)​។ បច្ចុប្បន្ន សាកសព ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ