ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ កំពុង​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​ព័ត៌មាន​មួយ​ចំនួន​​អះអាង​ថា ​ឯកឧត្តម ប៉ុន ថន អតីត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​ព័ត៌មាន​មួយ​ចំនួន​​អះអាង​ថា ​ឯកឧត្តម ប៉ុន ថន អតីត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ទទួលមរណៈភាព​នៅ​ក្រៅប្រទេស ​ដោយសារ​ជំងឺ​កូ​វី​ដ១៩ នៅ​ក្រៅប្រទេស រហូត​មាន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​បាន​ចូលរួម​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​ចាកចេញ​របស់​លោក ។

យ៉ាងណាមិញ បើ​តាម​ការ​បញ្ជាក់​ព័ត៌មាន​ពី​កូនប្រុស​មួយ​រូប​របស់​ឯកឧត្តម ប៉ុន ថន គឺ​លោក ប៉ុក រ៉ា​វ៉ា​ត (Pol Ravath) បាន​បញ្ជាក់​ កាលពី​រាត្រី​ថ្ងៃ​ទី២៤ ​ខែកុម្ភៈ ​ថា ឪពុក​របស់​លោក​មិន​ទាន់​ផុតដង្ហើម​នោះ​ទេ តែ​លោក​ក៏​បាន​អរគុណ​ញាតិ​មិត្ត​ទាំងអស់​ដែល​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ចំពោះ​លោកឪពុក​របស់​គាត់ ។

កូនប្រុស​របស់ ឯកឧត្តម ប៉ុក ថន បាន​ផ្ញើ​សារ​ប្រាប់​ដល់​សាច់ញាតិ ​និង​មិត្ត​ភ័ក្ត្រ​ថា លោក​សូម​អរគុណ​ដល់​អ្នក​រាល់គ្នា «​ចំពោះ​ការ​ហៅ​ទូរស័ព្ទ ​និង​សារ​ទាំងអស់​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ​និង​ការ​គាំទ្រ​របស់​អ្នក​ក្នុង​គ្រា​លំបាក​ទាំងនេះ​។ ទោះ​យ៉ាងណា ចង់​បញ្ជាក់​នូវ​ស្ថានភាព​ថ្មី​ៗ​ថា លោកឪពុក​មិន​ទាន់​បាន​លាចាក​លោក​នោះ​ទេ​» ។

លោក​បាន​បន្ត​ថា​នា​ពេល​នេះ​រូប​លោក កំពុង​ស្ថិត​នៅ ហ៊ូ​ស្តុ​ន (Houston) ហើយ​ក៏​កំពុង​ប្រឈម​នឹង ការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ​ចំនួន ខណៈ​ពេល​ដែល​ជីវិត​របស់​គាត់ (​ឯកឧត្តម​ប៉ុន ថន​) ជាប់​គាំង​ដោយសារ​ភាព​ស្មុគស្មាញ ​និង​ការ​រួម​បញ្ចូល​គ្នា​នៃ​ជំងឺ​វង្វេងស្មារតី​និង​ជំងឺ Covid-19 ផង​នោះ ។ អាទិភាព​ទី​មួយ​របស់​យើង​ គឺ​ត្រូវ​ប្រាកដ​ថា ​ឪពុក​ដ៏​អស្ចារ្យ​របស់​យើង​មិន​នៅ​ម្នាក់ឯង​ទេ ហើយ​ប្រសិនបើ​ពេលវេលា​ណាមួយ​ដែល​គាត់​សំរេចចិត្ត​បន្តដំណើរ​ទៅ​មុខ​ទៀត​។

លោក​បាន​បន្ត​ថា គោលការណ៍​ណែនាំ​អំពី​ជំងឺ Covid ស្ថិត​ក្នុង​ការ​អនុវត្ត​យ៉ាង​តឹង​រឹង​ប៉ុន្តែ​ការ​ថែរក្សា​សុខភាព​នៅ​ទីនោះ​គឺ​ពិតជា​អស្ចារ្យ​នៅ​មណ្ឌល​សុខភាព HCA Houston Healthcare Northwest ដែល​អាច​ធ្វើ​ឱ្យ​ឪពុក​អាច​សម្រេច​បំណងប្រាថ្នា​ចង់​ឃើញ​សមាជិកគ្រួសារ​ទាំងអស់​នៅ​ជុំវិញ​គាត់​ក្នុង​ថ្ងៃ​ចុង​ក្រោយ​របស់​គាត់​។ យើង​សូម​ថ្លែងអំណរគុណ​ជា​រៀង​រហូត​ចំពោះ​ការ​ខិតខំ​និង​ការ​អាណិតអាសូរ​របស់​ពួក​គេ​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​ដោយសារ​តែ​វីរុស Covid-១៩ ។

លោក​បាន​បន្ត​ថា «​យើង​នឹង​ប្រាប់​អ្នក​ឱ្យ​ដឹង​ពី​ការ​ស្លាប់​របស់​គាត់​នៅ​ពេល​ដែល​ពេលវេលា​មក​ដល់​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​យើង​ទាំងអស់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ការ​ជួបជុំ​គ្រួសារ​របស់​យើង​ជាមួយ​គាត់​តាម​កម្មវិធី Zoom ហើយ​នោះ​គឺជា​អ្វី​ដែល​បាន​ធ្វើ​ដើម្បី​ចង​ចាំ​និង​ចែករំលែក​អនុស្សាវរីយ៍​របស់​អ្នក​ចំពោះ​បុរស​ដ៏​អស្ចារ្យ​រូប​នេះ​ដែល​ជា​ប្តី ជា​ឪពុក ជា​ជីតា និង​ជា​មេដឹកនាំ​សហគមន៍​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ