ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់​បម្រុង​ឆ្លង​ទៅ​កា.ប់​ឈើ​ធ្នង់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​បាន​ទទួល​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ពី​ទាហាន​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ដែល​ពួក​គាត់​បាន​ទៅរ​កកាប់​ឈើ​ធ្នង់ នៅ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​បាន​ទទួល​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ពី​ទាហាន​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ដែល​ពួក​គាត់​បាន​ទៅរ​កកាប់​ឈើ​ធ្នង់ នៅ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ត្រង់​ចំណុច​បង្គោល​ឡាក់​ទី​៤ ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជា​ទ​ង្វើ​ខុស​ច្បា​ប់ ។

ប្រជា​ពលរ​ដ្ខ​៥ នាក់​នោះ ៖
១-​ឈ្មោះ ខុ​ង ប៉ុន​ហៅ​ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រំដួល​ជើងភ្នំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មុខរបរ​កសិករ ។
២-​ឈ្មោះ រ័​ត្ន ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​កសិករ ។

៣-​ឈ្មោះ នឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជំ ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ មុខរបរ​កសិករ ។
៤-​ឈ្មោះ ផា​ន់ នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​វ​ចាស់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ មុខរបរ​កសិករ ។
៥-​ឈ្មោះ ផា ភត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​វ​ចាស់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង មុខរបរ​កសិករ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃខែ​ខាងលើ​ប្រជាពលរដ្ឋ​ទាំង​៥ នាក់​នេះ បាន​នាំ​គ្នា​លួច​ដើរ​ឆ្លង​ដែន បម្រុង​ទៅ​កាប់​ឈើ​ធ្នង់​នៅ​ក្នុង​ទឹកដី​កម្ពុជា​.​ថៃ តែ​ពេល​នោះ​ក៏​ត្រូវ​ទាហាន​សឹក​រង​ស្រុក​អន្លង់​វែង ដែល​មាន​ភារកិច្ច​យាម​ការពារ​ព្រំដែន​ឃាត់ខ្លួន​នឹង​បាន​ប្រ​គាល់​ឲ្យ​ទៅ​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត ។

ដូច្នេះ​ពេល​នេះ​មនុស្ស​ទាំង​៥ នាក់​នោះ​កំពុង​ស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ