ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យយុវជន ជៀសឲ្យ​ឆ្ងាយពីគ្រឿងញៀ.ន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ «យុវជន ដែលកំពុងសិក្សា ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា» នេះជាប្រសាសន៍​របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយ​សិស្សានុសិស្ស…

ខេត្តកំពង់ចាម៖ «យុវជន ដែលកំពុងសិក្សា ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា» នេះជាប្រសាសន៍​របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយ​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងមន្ត្រីរាជការរាប់រយនាក់ នាព្រឹកថ្ងៃទី២០ កុម្ភ: ឆ្នាំ២០២១ នៅស្រុកកងមាស ជាប់នឹងដងទន្លេមេគង្គ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានលើកឡើងថា ចំពោះ​ការងារទប់​ស្កាត់ការរីករាលដាលនៃជំងឺ Covid-១៩ ស្រុកកងមាស ធ្លាប់មានករណីវិជ្ជមាន Covid ចំនួន ៩នាក់ ជាករណីនាំចូលពីក្រៅប្រទេស ក្នុងនោះ មានជនជាតិម៉ាឡេស៊ីចំនួន ៨នាក់ និងខ្មែរឥស្លាមម្នាក់។ ដោយគិតត្រឹមក្នុងខែមករា ឆ្នាំ២០២១ ​អ្នកចំណូលស្រុក សរុបចំនួន ៥៥១នាក់ ស្រី ២៧៩នាក់ ក្នុងនោះ ជនបរទេស ២៥នាក់ ស្រី២ នាក់ បានយកសំណាកវិភាគសរុបចំនួន ២៣៩នាក់  ស្រីចំនួន ៧៦នាក់ ក្នុងនោះ មានយកសំណាកអ្នកធ្លាប់ប៉ះពាល់អ្នកជំងឺ covid ចំនួន ១១៧ នាក់ ស្រី ៤នាក់ យកសំណាកលើកទី២ សម្រាប់អ្នកចំណូលស្រុកមកពីក្រៅប្រទេសចំនួន ៩៩នាក់ ស្រី ៥៧នាក់ នឹងយកសំណាកប្រជាពលរដ្ឋ មានជំងឺផ្លូវដង្ហើម មកសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក ចំនួន ២៣នាក់។ ដើម្បីទប់ស្កាត់ការឆ្លង​រីករាលដាលនៃជំងឺដ៏សាហាវនេះ អាជ្ញាធរឃុំស្រុក ពង្រឹងការផ្សព្វផ្សាយពិនិត្យ​តាមដានអ្នកចំណូលស្រុក និងអ្នកត្រឡប់មកពីក្រៅប្រទេស។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ​គូសបញ្ជាក់ថា គ្រឿងញៀន បានអូសទាញឲ្យយុវជនមួយចំនួន ធ្លាក់ខ្លួនញៀនថ្នាំ រហូតដល់ហ៊ានធ្វើអ្វីផ្សេងៗ ប្រព្រឹត្តនូវអំពើឆក់ប្លន់ ទីបំផុតបានក្លាយជាអ្នកទោស។

ឯកឧត្តម បន្តថា យុវជន យុវនារី ដែលកំពុងតែសិក្សាថ្នាក់ទី១២ ត្រូវឆ្នាំប្រលង ដូច្នេះត្រូវនាំគ្នា ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានពូកែ ប្រលងជាប់បន្តការសិក្សានៅសាកលវិទ្យាល័យនានា ព្រោះថាប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោសែន មានការអភិវឌ្ឍ​ ត្រូវការធនធានមនុស្ស។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា ប្អូនៗក្មួយៗ! ដែលដល់អាយុ ត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ហើយនៅឆ្នាំ២០២២ ដល់ពេលដែលត្រូវបោះ​ឆ្នោតឃុំ-សង្កាត់ ជាមួយនោះ ត្រូវបោះជូនមេឃុំ ដែលសកម្ម និងការងារជួយដល់​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺដូចបានជួយដល់គណបក្សប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម មានអាហារូបករណ៍ សម្រាប់ជួយដល់​និស្សិតក្រីក្រ ឱ្យសិក្សានៅតាមសាកលវិទ្យាល័យ នៅក្នុងខេត្តកំពង់ចាម រួមមាន វេស្ទើន UME រួមនឹងសាកលវិទ្យាល័យផ្សេងទៀត។

ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ​សម្ដេចតេជោហ៊ុន សែន និងជាតំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍​ឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ហើយក៏បានចាត់ទុកជាថ្ងៃកំណើតទី២របស់យើងគ្រប់ៗគ្នាផងដែរ។ ​​​ក្នុងនោះ យុវជន ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិ ទទួលបាននូវការរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តម ណុប រ័ត្ននិមល ក៏បានបន្ថែមថា ប្អូនៗរៀនថ្នាក់ទី១២ ត្រូវតែខិតខំស្រាវ​ជ្រាវសិក្សា តាមប្រព័ន្ធអ៊ីនធើណិត ដោយមានបណ្ឌិតជាច្រើនរបស់ក្រសួងអប់រំយុវជន និងកីឡា បានបង្រៀនលើមុខវិជ្ជាផ្សេងៗ ដើម្បីពង្រឹងចំណេះដឹង។ ជាមួយនោះ ត្រូវខិតខំបំប៉ន​ភាសាបរទេស ព្រោះបរទេសជាច្រើន បានមកបណ្ដាក់ទុននៅស្រុកខ្មែរ។ ជាក់ស្ដែងឧកញ៉ាជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសម្បត្តិច្រើន គឺកើតចេញពីការខិតខំប្រឹងប្រែងពីមុនជាមនុស្សលំបាកដូចតែយើង៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ