Klopp ថាមនុស្សជាច្រើនកំពុងខកចិត្តជាមួយលទ្ធផលយប់មិញ
អាល្លឺម៉ង់ ៖ ក្រុមកំពុងធ្លាក់ទម្រង់ Liverpool បានយកឈ្នះលើក្រុមតំណាងអាល្លឺម៉ង់ Leipzig ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League…
អាល្លឺម៉ង់ ៖ ក្រុមកំពុងធ្លាក់ទម្រង់ Liverpool បានយកឈ្នះលើក្រុមតំណាងអាល្លឺម៉ង់ Leipzig ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League…
អាល្លឺម៉ង់ ៖ ក្រុមកំពុងធ្លាក់ទម្រង់ Liverpool បានយកឈ្នះលើក្រុមតំណាងអាល្លឺម៉ង់ Leipzig ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ដោយលទ្ធផល ២-០។
ដើមឡើយការប្រកួតនេះត្រូវធ្វើឡើងនៅផ្ទះ Leipzig ប៉ុន្តែបានសម្រេចទៅលេងនៅទឹកដីកណ្តាលក្នុងកីឡដ្ឋាន Puskás Aréna ប្រទេសហុងគ្រីវិញ បន្ទាប់ពីអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរចូលប្រទេសរបស់ខ្លួន ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
កីឡាករ Mohamed Salah និង Sadio Mané គឺជាអ្នករកជ័យជម្នះសម្រាប់ការប្រកួតកាលពីយប់មិញ។ ខណៈដែឡជើងទី២ នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Anfield របស់ក្រុមម្ចាស់ផ្ទះ Liverpool នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
ក្រោយចប់ការប្រកួតលោក Jurgen Klopp អ្នកចាត់ការ Liverpool បានបោះសម្តីទៅកាន់ក្រុមអ្នករិះគន់ក្រុមលោកថា «មនុស្សជាច្រើនបានរំពឹងថាយើងនឹងបរាជ័យម្តងទៀត ប៉ុន្តែកីឡាកររបស់យើងមិនបានសម្រេចបំណងពួកគេទេ។ នោះគឺជាអ្វីដែលយើងត្រូវដោះស្រាយ។ យើងធ្វើបានយ៉ាងល្អ។ យើងមិនមែនជាកូនក្មេងទៀតទេ ហើយខ្ញុំដឹងថាមនុស្សជាច្រើនកំពុងខកចិត្តជាមួយលទ្ធផលនេះ»៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ