បើតាមសមាគមសណ្ឋគារកម្ពុជា ថាសមាជិករបស់ខ្លួន មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរចូលស្នាក់នៅ ពិសេសអ្នកទេសចរក្រៅស្រុក។ បើសមាគមថាម្ចាស់សណ្ឋាគារជាច្រើន ខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនៃជំងឺកូវីដ១៩។ វិបត្តិជំងឺគូវីដ១៩ ដែលបានអូសបន្លាយមកដល់ពេលនេះននៅមិនគ្រប់គ្រងបាន សមាគមសណ្ឋាគារកម្ពុជាថាអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូងរបស់ខ្លួម។
សមាជិកសមាគមសណ្ឋាគារកម្ពុជានៅភ្នំពេញ និងនៅខេត្តសៀមរាប រួមនឹងខេត្តមួយចំនួនទៀត បានចូលជួបជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលកាលពីថ្ងៃទី២កុម្ភ ដើម្បីរួមសហការជាមួយក្រសួងនៅក្នុងការដាក់ភ្ញៀវដែលមកកម្ពុជានៅក្នុងការធ្វើចក្តាឡីស័ក។ ការទទួលដាក់ភ្ញៀវធ្វើចកត្តាឡីស័កនេះ ត្រូវបានម្ចាស់សណ្គារខ្លះនិយាយថាអាចសម្រាលការលំបាករបស់គេបានខ្លះ ដោយសារភ្ញៀវធ្វើចត្តាឡីស័កអាចនឹងនៅក្នុងរយៈពេលយូរ។
សមាជិកមាគមសណ្ឋគារកម្ពុជា ដែលចូលជួបថ្នាក់ដឹកនាំក្រសួងសុខាភិបាល គឺ យូ ពិសី អនុរដ្ឋលេខាធិការក្រសួង ដឹកនាំដោយលោក លូ ម៉េង ដែលជាមេចុងភៅល្បីឈ្មោះនៅកម្ពុជាផងដែរ។ បណ្តាញសង្គមរបស់លោក លូ ម៉េង សរសេរថា ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូនៃសណ្ឋាគារចត្តាឡីស័ក។ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ តម្លៃបន្ទប់ត្រូវកំណត់ដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលជាអ្នកសម្របសម្រួលក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវតាំងពីព្រលានយន្តហោះដល់ចប់ចត្តាឡីស័ក ១៤ថ្ងៃ ដោយសហការជាមួយសណ្ឋាគារ នគរបាលសន្តិសុខ និងគ្រូពេទ្យ។ សមាគមសណ្ឋាគារកម្ពុជាមានសមាជិកមួយចំនួនហើយដែលធ្វើជាសណ្ឋាគារទទួលភ្ញៀវចត្តាឡីស័កអោយស្នាក់នៅ។ ក្រោមការណែនាំរបស់មន្ត្រីក្រសួងសុខាភិបាល ដែលបានស្នើសុំអោយសណ្ឋាគារទាំងនេះ ជួយពន្យល់ណែនាំដល់សមាជិកដទៃទៀតដែលចង់ធ្វើជាសណ្ឋាគារទទួលភ្ញៀវចត្តាឡីស័កក្នុងពេលខាងមុខ។
ទាំងក្រសួងសុខាភិបាល ទាំងសមាគមសណ្ឋាគារកម្ពុជាបានអង្កេតឃើញថាភ្ញៀវធ្វើដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែមករាឆ្នាំ២០២១ បានធ្លាក់ចុះពាក់កណ្តាលបើប្រៀបធៀបនឹងចំនួនភ្ញៀវដែលចូលមកក្នុងខែធ្នូ ឆ្នាំ២០២០។ នៅពេលភ្ញៀវទេសចរធ្លាក់ចុះបែបនេះ ទាំងសណ្ឋាគារទទួលភ្ញៀវធ្វើចត្តាឡីស័ក ទាំងសណ្ឋាគារទទួលភ្ញៀវទូទៅ មានការទទួលរងផលប៉ះពាល់ខ្លាំង ដោយចំនួនភ្ញៀវធ្លាក់ចុះយ៉ាងខ្លាំង។ ក្រសួងសុខាភិបាលសន្យាថានឹងផ្តល់ពត៌មានផ្ទាល់ដល់សមាគមដើម្បីសមាគមផ្សព្វផ្សាយបន្តទៅសមាជិកសមាជិកាទាំងអស់។
កន្លងមកមានបុគ្គលិកសណ្ឋាគារដែលទទួលភ្ញៀវធ្វើចត្តាឡីស័កបានប្រាប់កោះសន្តិភាពថាសណ្ឋាគារដែលទទួលភ្ញៀវធ្វើចត្តាឡីស័កអាចថាជាសំណាងរបស់សណ្ឋាគារនោះព្រោះគេអាចរក្សាចំណូលបាន ពីព្រោះការធ្វើចត្តាឡីសក័មានរយៈពេល១៤ថ្ងៃ ដែលជារយៈពេលយូរសម្រាប់ការស្នាក់នៅក្នុងសណ្ឋគារ។
ក្រសួងសុខាភិបាលកម្ពុជាបានណែនាំដល់អ្នកចូលមកកម្ពុជាមិនថាជាជនជាតិខ្មែរឬជនបរទេសនោះទេ ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ។ គេអាចរើសកន្លែងធ្វើចត្តាឡីស័ក បាននៅសណ្ឋគារ នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋ ឬនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព ដែលក្រសួងបានរៀបចំ។ ការធ្វើចត្តាឡីស័កនៅសណ្ឋាគារភ្ញៀវត្រូវចំណាយលើការស្នាក់ អាហារ សន្តិសុខ និងការបោកសម្អាតសម្លៀកបំពាក់ជាដើម។ ថ្លៃសណ្ឋាគារស្នាក់នៅត្រូវគេដឹងថាមានតម្លៃចាប់ពី៣០ទៅដល់៧០ដុល្លារក្នុងមួយយប់ ចំណែកអាហារទទួលទានមួយពេល១០ដុល្លារក្នុងពេលមួយពេល។
កន្លងមកមានសេចក្តីរាយការណ៍ជាហូរហែពីសណ្ឋាគារជាច្រើនបានបិទទ្វារ។ សណ្ឋគារនៅសៀមរាបទឹកអង្គរ ដែលបានបិទទ្វារមានដូចជា សណ្ឋាគារ អប្សរាអង្គរ សណ្ឋាគារ រី សណ្ឋាគារ ផារ៉ាឌាយអង្គរវីឡា សណ្ឋាគារ ហ្គូលឌីយ៉ាណា សណ្ឋាគារ បាយ័នអ៊ីរ៉ា សណ្ឋាគារ ព្រីសេសន៍ សណ្ឋាគារ ម៉ាចេសស្ទិក សណ្ឋាគារ ម៉ាជីកទ្រី ជាដើម៕
ចែករំលែកព័តមាននេះ