អេស្ប៉ាញ ៖ យោងតាមរបាយការណ៍ពីកាសែត El Mundo របស់អេស្ប៉ាញបានបង្ហាញពីទំហំទឹកប្រាក់ដ៏មហាសាលដែល Lionel Messi ទទួលបានពីកិច្ចសន្យាចុងក្រោយជាមួយ Barcelona…
អេស្ប៉ាញ ៖ យោងតាមរបាយការណ៍ពីកាសែត El Mundo របស់អេស្ប៉ាញបានបង្ហាញពីទំហំទឹកប្រាក់ដ៏មហាសាលដែល Lionel Messi ទទួលបានពីកិច្ចសន្យាចុងក្រោយជាមួយ Barcelona ក្នុងរយៈពេល៤រដូវកាល ពោលគឺចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ពេលកុងត្រាដែលនឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានចំនួន៥៥៥,២៣៧,៦១៩ លានអឺរ៉ូ ស្មើនឹងប្រមាណ៦៧៤លានដុល្លារអាមេរិក។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះ រកប្រាក់ចំណូលបាន១៦៨លានដុល្លារក្នុងមួយរដូវកាលនៅ Barcelona ចាប់តាំងពីរូបគេបន្តកិច្ចសន្យាចុងក្រោយជាមួយក្លិបនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ក្រោមការដឹកនាំរបស់ប្រធានក្លិបចាស់គឺលោក Josep Maria Bartomeu។ ក្នុងនោះដ៏រួមបញ្ចូលទាំងប្រាក់រង្វាន់ប្រមាណ២៣៤លានដុល្លារផ្សេងទៀត ដែលក្លិបផ្តល់ជូនសម្រាប់ភាពស្មោះត្រង់ និងការរួមចំណែកដ៏ធំធេងរបស់គេលើភាពជោគជ័យកន្លងមក។
វិបត្តិកូវីដ១៩ក៏បានបង្ហាញឱ្យឃើញថា Messi បានខាត់បង់ប្រាក់ចំណូលមួយចំនួនចូលទៅក្នុងយុទ្ធនាការកាត់បន្ថយប្រាក់ខែកីឡាករក្នុងក្រុម Barcelona ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ក្លិប៕ (ដកស្រង់ចេញពី CBS Sports)
ចែករំលែកព័តមាននេះ