រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់.កម៉ូតូផ្ទះជួលមួយកន្លែងមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយ បណ្ដាលឱ្យរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ មឿន ម៉េន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យមិន ទាន់ស្គាល់ឈ្មោះ មានអាយុ៣០ឆ្នាំ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅជិតមាត់ទ្វារបន្ទប់ ដោយគាត់មានគ្នា៣នាក់ កំពុងអង្គុយលេងទូរស័ព្ទនៅក្នុងបន្ទប់ជួលផ្ទាល់ដី ហើយបានលឺសំឡេងនៅលើបន្ទប់គាត់ នៅពេលនោះ ប្អូនថ្លៃប្រុសគាត់បានចេញទៅមើលនៅខាងក្រៅ ស្រាប់តែឃើញជនសង្ស័យកំពុងលើករយ៉ែម៉ូតូចេញ ហើយជនសង្ស័យបាននិយាយថា អាអូនថយតិចបងយកម៉ូតូចេញ ដើម្បីទៅឌុបស្រីស្នេហ៍ដើរលេងសិន ។ ចំណែកប្អូនថ្លៃជនរងដោយស្គាល់ម៉ូតូបងថ្លៃបានស្រែកប្រាប់បងថា ចោរលួចម៉ូតូបងហើយ នៅពេលនោះដែរ ជនរងគ្រោះនឹងប្អូនថ្លៃ បាននាំគ្នាស្រែកថា ចោរៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាបិទទ្វារវាយជនសង្ស័យ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលភ្លាមៗនោះម្ចាស់ផ្ទះជួលបានតេប្តឹងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែដោយសារឃើញជនសង្ស័យរងរបួសធ្ងន់ពេក បានអោយមន្ទីរពេទ្យឯកជនមកសង្គ្រោះបឋមភ្លាមៗផងដែរ រួចបញ្ជូនជនសង្ស័យយកទៅព្យាបាលបន្តទៀត ។
ក្រោយពេលកើតហេតុបន្ទាប់ពីបញ្ជូនជនសង្ស័យយកទៅសង្គ្រោះ ដោយមានសមត្ថកិច្ចទៅជាមួយនោះ ដោយអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនឹងដើម្បីអោយសមត្ថកិច្ចចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ