ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​វ័យក្មេង​​ម្នាក់​ប្រកាស​​ឡើងសង្វៀន​​ជា​មួយ​ស្តេច​ប្រដាល់​ Pacquiao

3 ឆ្នាំ មុន

អន្តរជាតិ ៖ អ្នក​ប្រដាល់​វ័យក្មេង​សញ្ជាតិ​អា​មេ​រិ​ក Ryan García ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់ WBC Lightweight បាន​ប្រកាស​ថា​នឹង​ប៉ះ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Manny…

អន្តរជាតិ ៖ អ្នក​ប្រដាល់​វ័យក្មេង​សញ្ជាតិ​អា​មេ​រិ​ក Ryan García ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់ WBC Lightweight បាន​ប្រកាស​ថា​នឹង​ប៉ះ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​និង​ទីតាំង​នៅឡើយ​ទេ​។

អ្នក​ប្រដាល់​កំពុង​ឡើងដៃ និង​មិន​ទាន់​ស្គាល់ «​ចាញ់​» វ័យ​២២​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​លើ​បណ្តាញ Instagram ខ្លួន​ដែល​មាន​មាន​អ្នកគាំទ្រ​ជាង​៨,៤​លាន​នាក់ ដោយ​អះអាង​ថា «​ក្តី​សុ​បិ​ន្ត​មួយ​បាន​ប្រែ​ក្លាយជា​ការ​ពិត​ហើយ​។ វា​ជា​កិត្តិយស​ណាស់​ដែល​បាន​ប្រកួត​លើ​សង្វៀន​ជាមួយ Manny Pacquiao»​។

ទោះបី​ឈាន​ដល់​អាយុ​៤២​ឆ្នាំ​ក៏ Pacquiao នៅ​តែ​ពេល​កម្លាំង​ជាមួយ​បទ​ពិសោធន៍​ប្រកួត​ចំនួន​៧១​លើក​កន្លង​មក ដោយ​បាន​កាន់កាប់​តំណែង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​៨​ផ្សេង​គ្នា និង​ជា​ម្ចាស់​ខ្សែក្រវាត់ WBA super-welterweight ផង​ដែរ​។

ក្រឡេក​មក Ryan García កំពុង​បន្ត​កំណត់​ត្រា​ដ៏​ល្អ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ទាំង ២១​លើក​។ ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​កាលពីដើម​ខែមករា ឆ្នាំ​២០២១​កន្លង​ទៅ បាន​ផ្តួល​អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស Luke Campbell ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៧៕ (​ដកស្រង់​ចេញពី Skysports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ