ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៊ឮថា ក្មួយ​ស្រី​លោក​ត្រាំ ​កាត់​កាល់​លោក​ ​ហើយ​​ចង់​ដូរ​ត្រកូល​ត្រាំ​ចេញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៧ ខែ​​វិច្ឆិកា លោកស្រី​ម៉ា​រី​ត្រាំ ដែល​ជា​ក្មួយ​ស្រី​​របស់​លោក​ត្រាំ ​​ធ្លាប់​បាន​បំបាក់មុខ​លោក​ដូ​ណា​ល់​ត្រាំ​ម្ដង​រួច​ហើយ ដោយ​បង្ហោះ​តាម ​TWITTER​ នូវ​រូបភាព​មួយ…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៧ ខែ​​វិច្ឆិកា លោកស្រី​ម៉ា​រី​ត្រាំ ដែល​ជា​ក្មួយ​ស្រី​​របស់​លោក​ត្រាំ ​​ធ្លាប់​បាន​បំបាក់មុខ​លោក​ដូ​ណា​ល់​ត្រាំ​ម្ដង​រួច​ហើយ ដោយ​បង្ហោះ​តាម ​TWITTER​ នូវ​រូបភាព​មួយ ដែល​លោកស្រី​ពាក់មួក​មាន​ចារ​ឈ្មោះ​បៃ​ដិ​ន​-​ហារី​ស និង​លើក​កែវ​ស្រា​សំ​ប៉ា​ញ​នៅ​ដៃ អបអរ​ភ្លាម​ៗ ក្រោយ​ការ​ប្រការ​ពី​ជោគ​ជ័យ របស់​លោក​ចូ​បៃ​ដិ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី។

រួច​នា​ពេល​ថ្មី​ៗ​នេះ​ពេល​លោក​ដូ​ណា​ល់​ត្រាំ​ និង​ភរិយា ចាក​ចេញពី​សេត​វិមាន​នា​ថ្ងៃ​ទី​២០​ ខែ​មក​រា ​ហើយ​ក្មួយ​ស្រី​​​របស់​លោក​ត្រាំ ក៏​បាន​បង្ហាញ​ពី​ការ​កាច់​កុង​លោក​ម្ដងទៀត​។ ហើយ​អ្នកគ្រូ​ពេទ្យ​ចិត្តសាស្ត្រ​អាយុ​៥៥​ឆ្នាំ​រូប​នោះ ពិតជា​ចង់​ដើរ​ឆ្ងាយ​ពី​នេះ​ថែម​ទៀត ដើម្បី​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង ជាមួយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នោះ​។

តាម​កាសែត​ DAILY MAIL​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៤​ ខែ​មក​រា​ថា លោកស្រី​រហូត​ដល់​ប្រកាស​​ពី​បំណង ផ្លាស់​ប្ដូរ​ឈ្មោះ​ខ្លួនឯង​ចេញ​ទៀត​ផង​។ លោកស្រី​ថា ​ឈ្មោះ​ត្រកូល​នោះ​នឹង​អាច​​បំផ្លាញ​ដល់​អនាគត​របស់​លោកស្រី​។ លោកស្រី​ម៉ា​រី​ត្រាំ ​មិន​ចង់​ជាប់ជំពាក់​វា​៉​ក់​វឹ​ន ជាមួយ​តុល្យការ​នយោបាយ​របស់​ឪពុកមា​គាត់​ទៀត​ឡើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត ​SUNDAY TELEGRAPH លោកស្រី​ថា ការ​ខូចខាត​បង្ក​ឡើង​​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​ប្រទេស​ពិតជា​មាន​ច្រើន​មិន​អាច​គណនា​បាន​។ ការ​ប្ដូរ​ឈ្មោះ​លោកស្រី​ គឹ​ជា​ចំណុចកំពូល នៃ​ការ​វាយប្រហារ​មួយ​ចំនួន របស់​កូនស្រី​លោក​ FRED TRUMP JR ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​បាន​ចេញផ្សាយ​សៀវភៅ​មួយ ដោយ​ក្នុង​សៀវភៅ​នោះ​លោកស្រី​វាយ​ត​មៃ្ល​ថា លោក​ដូ​ណា​ល់​ត្រាំ​ជា​បុរស​មាន​គ្រោះថ្នាក់​បំផុត​នៃ​ពិភពលោក​។

ពេល​នេះ​ចំពោះ​ការ​នៅ​ជាប់​គ្នា​ ឬ​យ៉ាងណា​នៃ​ស្វាមីភរិយា​លោក​ដូ​ណា​ល់​ត្រាំ លោកស្រី​ម៉ា​រី​ត្រាំ​លើក​​ឡើង​ថា លោកស្រី​មិន​ប្រាកដ​ដែរ ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នានា ពី​ការ​លែងលះ​គ្នា​ជាមួយ​លោកស្រី​មី​ឡា​នី​ញ៉ា​។

លោកស្រី​ថា ​អាច​ដែល​អ្នក​ទាំង​២​នឹង​មិន​អាច​រួមរស់​ជាមួយ​គ្នា​ដោយ​ផ្អែមល្ហែម​។ តាម​ឥរិយាបថ​របស់​ភរិយា​លោក​ត្រាំ ការ​បដិសេធ​មិន​ឈរ​ថតរូប​ជាមួយ​គ្នា ពេល​វិល​មក​កាន់​រដ្ឋ​ផ្ល​រី​ដា នាំ​ឲ្យ​ផ្ទុះ​​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ