ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ មករា ២០២១នេះ មានភ្លើងអគ្គិភ័យឆាបឆេះពន្នូកចំបើង ដែលគនៅជាប់សំយ៉ាបផ្ទះ អស់ចំនួន២៥០ដុំ ហើយឆាបឆេះដល់សំយ៉ាបផ្ទះទៀត ក៏ប៉ុន្តែសំណាងល្អបានប្រជាពលរដ្ឋអ្នកជិតខាងនាំគ្នាមកជួយពន្លត់ទើបគ្រប់គ្រងបានឆេះតែសំយ៉ាបផ្ទះអស់មួយចំហៀងប៉ណ្ណោះ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស្រី បូ ភេទប្រុស អាយុ៦០ឆ្នាំ និងភរិយាឈ្មោះ ទិត សាខនអាយុ៦០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៣នាក់ មានទីលំនៅភូមិស្វាយគយឃុំពពែត ស្រុកស្វាយទាប ។ ប្រភពបន្តថា ក្រោយពីច្រូតកាត់រួច ជនរងគ្រោះបានយកចំបើងមកគ ជាពន្នូកដាក់ជាប់នឹងសំយ៉ាប់ផ្ទះ ពេលពួកគាត់ និងកូនៗមិននៅផ្ទះ ស្រាប់តែមានភ្លើងឆាបឆេះពន្នូកចំបើង បណ្ដាលឲ្យឆេះដល់សំយ៉ាបផ្ទះដែល.ត សំយ៉ាបមកក្រោយផ្ទះ អស់តែម្តងដោយពុំដឹងមូលហេតុ ។
នេះសំណាងហើយ អ្នកជិតខាងបានឃើញស្រែកឆោឡោទើបមានកម្លាំងប្រជាពលរដ្ឋ និងប្រជាការពារភូមិនាំគ្នាមកជួយពន្លត់បានទាន់ពេលវេលា ហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ ចំណែកសម្ភារៈខូចខាតមានតែចំបើង២៥០ដុំ និងឆេះជញ្ជាំងសំយ៉ាបផ្ទះខាងក្រោយប៉ុណ្ណោះ ។
សមត្ថកិច្ចនិយាយថា ការដាក់ពន្នូកចំបើងនៅជាប់ផ្ទះបែបនេះ មានហានិភ័យខ្លាំងណាស់ គួរតែដាក់ឲ្យឆ្ងាយពីផ្ទះជៀសវាងកើតហេតុដូចករណីនេះ ៕
ចែករំលែកព័តមាននេះ