ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹក​ត្រួស​ៗ​ពី​អ្នក​ជ្រក​ក្នុង​វិស័យ​ប្រដាល់​​ដែល​មានទុក្ខ​កាលពី​ឆ្នាំ​2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​មាន​បញ្ហា​រក​លុយ​មិនសូវ​បាន​ក្នុង​អាជីព​ជា​កីឡាករ​ប្រដាល់​​ប៉ុណ្ណោះ​​ទេ អ្នក​ជ្រក​ក្នុង​អាជីព​មួយ​នេះ​មួយ​ចំនួន​ក៏​រង​ផល​ប៉ះពាល់​ណាស់​ដែរ ក្នុង​រយៈពេល​កូ​វី​ដ​-១៩ ដែល​បណ្ដាល​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ត្រូវ​ជាប់​គាំង ហើយ​សកម្មភាព​ប្រដាល់​ក៏​ត្រូវ​ផ្អាក និង​កាត់​បន្ថយ​ធ្វើ​ឱ្យ​កីឡាករ និង​គណៈ​កម្ម​ការ​ប្រដាល់ ដែលរ​ស់នឹង​មុខរបរ​នេះ…

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​មាន​បញ្ហា​រក​លុយ​មិនសូវ​បាន​ក្នុង​អាជីព​ជា​កីឡាករ​ប្រដាល់​​ប៉ុណ្ណោះ​​ទេ អ្នក​ជ្រក​ក្នុង​អាជីព​មួយ​នេះ​មួយ​ចំនួន​ក៏​រង​ផល​ប៉ះពាល់​ណាស់​ដែរ ក្នុង​រយៈពេល​កូ​វី​ដ​-១៩ ដែល​បណ្ដាល​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ត្រូវ​ជាប់​គាំង ហើយ​សកម្មភាព​ប្រដាល់​ក៏​ត្រូវ​ផ្អាក និង​កាត់​បន្ថយ​ធ្វើ​ឱ្យ​កីឡាករ និង​គណៈ​កម្ម​ការ​ប្រដាល់ ដែលរ​ស់នឹង​មុខរបរ​នេះ ចង់​ដាច់​បាយ​កាលពី​ឆ្នាំ​មុន ។

ក្នុង​ស្ថាន​ភាព​ដែល​រក​លុយ​មិន​បាន​នេះ កីឡាករ​មួយ​ចំនួន​ក៏​មានទុក្ខ ដូច​ជា​ទទួលមរណភាព ត្រូវ​ម្ដាយ​ស្លាប់​ក្នុង​ពេល​កំពុង​រក​លុយ​មិន​បាន និង អ្នកខ្លះ​បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស និង​មួយ​រូប​ទៀត ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោច​អធម​ផង​ដែរ​។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០២០ លោក អេ ភូ​ថង ដែល​ត្រូវ​គេ​ស្គាល់​ថា​គឺជា​គ្រូបង្វឹក និង​ជា​អតីត​កីឡាករ​ល្បីឈ្មោះ មានទុក្ខ​ជា​ទម្ងន់​ព្រោះតែ​ម្ដាយ​របស់​លោក​ទទួលមរណភាព ។ អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​ម្ដាយ​របស់​លោក​លាចាក​លោក​ក្នុង​ពេល​ដែល​លោក​ខ្វះ​លទ្ធភាព ។

លោក​បាន​ប្រកាស​ក្ដែ​ង​ៗ​ថា រក​លុយ​ស្ទើរតែ​មិន​បាន​ធ្វើបុណ្យ​ឱ្យ​ម្ដាយ​នោះផង ។ បើ​កុំ​តែ​បាន​ញាតិ​មិត្ត និង អ្នក​រាប់​អាន​លោក​ជា​ច្រើន ជួយ​ផ្ដល់​ថវិកា​ឱ្យ​លោក​ដើម្បី​ឱ្យ​លោក​បាន​ធ្វើបុណ្យ គឺ​អាច​នឹង​ពិបាក​សម្រាប់​ស្ថានភាព​នៅ​ក្នុង​ពេល​នោះ ។ លោក អូត ភូ​ថង ដែល​ជា​ប្អូនប្រុស​របស់​លោក រឹតតែ​មាន​បញ្ហា​ទៅ​ទៀត នៅ​ពេល​ម្ដាយ​របស់​ខ្លួន​ស្ថិត​ក្នុង​ពេល​ធ្វើបុណ្យ​នោះ​។

លោក​បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ជម្ងឺ​កូ​វី​ដ​-១៩​ពិតជា​ធ្វើ​ឱ្យ​លោក​ចង់​ឆ្កួត ដោយសារ​តែ​លុយ​សម្រាប់​ចិញ្ចឹម​ខ្លួន និង​ប្រពន្ធ​ស្ទើរ​មិន​គ្រប់​នោះ​ផង ស្រាប់តែ​មក​ត្រូវ​បាត់បង់​អ្នក​ម្ដាយ ដែល​ធ្វើ​ឱ្យ​លោក​ចង់​យំ​ក៏​យំ​មិន​ចេញ ព្រោះតែ​ខ្វះខាត​លុយ​។ លោក​អះអាង​ថា រយៈពេល​ប៉ុន្មាន​ខែ​នេះ លោក​ប្រឈម​នឹង​បញ្ហា​រឿង​លុយកាក់​ណាស់ ខណៈ​ដែល​លោក​ក៏​ត្រូវ​រ៉ាប់រង​បំណុល​មួយ
ចំនួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ផ្សេង​ៗ​ផង​។

លោក​ថា លោក អេ ភូ​ថង ជា​បងប្រុស បើ​ទោះជា​មាន​បញ្ហា​លុយកាក់ ក៏​ចេះ​តែ​មាន​សប្បុរសជន​ជួយ​គ្រាន់​បាន​ទប់​ៗ ប៉ុន្តែ​សម្រាប់​រូប​លោក​បើ​អត់​គឺ​អត់​តែ​ម្ដង គឺ​រកកល់​នឹង​ឆ្កួត​ម្ដង​ៗ​។ អ៊ីចឹង​ហើយ​ទើប​ពេល​ម្ដាយស្លាប់​ហាក់​ធ្វើ​ឱ្យ​លោក​កាន់តែ​ស្មុគ​ចិត្ត ព្រោះតែ​ស្ថិត​ក្នុង​ស្ថានភាព​រក​លុយ​មិន​បាន​។

កាលពី​អំឡុង​ពាក់កណ្ដាល​ខែមិថុនា កីឡាករ​វ័យក្មេង ឡុ​ង ប៊ុ​ន​សំណាង បាន​ធ្លាក់ខ្លួន​មាន​បញ្ហា​ច្រមុះ​បណ្ដាល​មក​ពី​ការ​ប្រដាល់​បាក់​ខ្ទង់ច្រមុះ ហើយ​គ្មាន​លទ្ធភាព​ព្យាបាល ។ លោក​មិន​ត្រឹមតែ​មាន​បញ្ហា​ខ្លួនឯង​បណ្ដាល​ឱ្យ​បាត់​ឱកាស​ឡើង​រេញ​ប៉ុណ្ណោះ​ទេ គឺ​សូ​ម្បី​តែ​ម្ដាយ​របស់​លោក​ក៏​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ព្រោះតែ​គ្មាន​លុយ​ចូល​ពេទ្យ​ផង​ដែរ ។ លោក​ត្រូវ​គេ​ឃើញ​មាន
សប្បុរសជន​បរិច្ចាគ​ជួយ បន្ទាប់​ពី​តារា​សម្ដែង​លោក ស្រេ​ន វុ​ធ​ថា ប្រកាស​អំពាវនាវ​ស្វែងរក​ជំនួយ ។ លោក​មានឱកាស​បាន​ជួយ​ម្ដាយ និង​ជួយ​ខ្លួនឯង​ពី​ជំងឺ​បាក់​ខ្ទង់ច្រមុះ​នា​ពេល​នោះ ដោយសារ​តែ​កម្លាំង​សប្បុរសជន​។

នៅ​អំឡុង​ខែមិថុនា​នោះ កីឡាករ​មិនសូវ​ល្បី​ម្នាក់ ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ព្រោះតែ​លោក​មាន​គ្រោះថ្នាក់​ចរាចរណ៍​អត់​មាន​លុយ​ព្យាបាល​ហើយ​បណ្ដាល​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​រត់​ចេញពី​ភ្លើង​មិន​ផុត​ផង​ដែរ​។

កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ឯណោះ​វិញ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ទុក្ខសោក​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​-១៩​ផ្ទុះ​ខ្លាំង​ផង​ដែរ ដោយសារ​តែ​បាត់បង់​ឱកាស​រក​ប្រាក់​ដែល​ធ្លាប់​រកបាន​។ លោក​ប្រកាស​លក់​ផ្ទះ​ដែល​បង់​រំលស់​ចោល ដោយសារ​តែ​ខ្វះ​លទ្ធភាព​បង់លុយ​បន្ត​ជូនបុរី ឬ​ជូន​ធនា​គារ​ដែល​លោក​បាន​ធ្វើ​កម្ចី​។ មក​ទល់​ពេល​នេះ លោក​នៅ​តែ​អះអាង​ថា ខ្លួន​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការងារ​ដែល​ធ្លាប់​រក​លុយ​បាន​គឺ​នៅ​តែ​ស្ងាត់​។ នៅ​តែ​អះអាង​ថា​ជម្រើស​លក់​ផ្ទះ​នៅ​គីឡូម៉ែត្រ​លេខ​៦​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​ដើម្បី​រួច​បន្ទុក​នៃ​ការ​ជាប់បំណុល​។

ឡាករ មឿ​ន សុខ​ហ៊ុ​ច ឯណោះ​វិញ ក៏​ប្រកាស​លក់​ផ្ទះ​ស្ថិត​នៅ​ស្ពានដែក​ចម្ការ​ដូង​ផង​ដែរ ដោយសារ​តែ​លោក​អះអាង​ថា រក​លុយ​លែង​បាន​ក្នុង​ការ​បន្ត​បង់​ធនាគារ ខណៈ​ពេល​ធនាគារ គ្មាន​ការ​យោគយល់ ។ លោក​នៅ​តែ​មាន​បញ្ហា​កើតឡើង​គឺ​ដើរទៅ​មុខ​បាន​ដោយ​លំបាក ហើយ​បើ​គ្មាន​ការ​ដាច់​ចិត្ត​លក់​ផ្ទះ​នោះ ក៏​ផ្ទះ​គង់តែ​ត្រូវ​ធនាគារ​រឹបអូស​ដដែល​ទេ បើ​ស្ថានភាព​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​ដូច​បច្ចុប្បន្ន​។

កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២០ កីឡាករ​ប្រដាល់​វ័យក្មេង​មួយ​រូប​ដែល​ជា​កូនសិស្ស​របស់​លោក ស៊ន អេ​លី​ត បាន​ទទួលមរណភាព​ក្នុង​វ័យ​១៨​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដោយ​សារ​តែ​ឆក់​ខ្សែភ្លើង ហើយ​រអិល​ជើង​ធ្លាក់ បណ្ដាល​ឱ្យ​បោក​ក្បាល ។ សព​របស់​លោក​ត្រូវ​បាន​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ស្ថិត​នៅ​ក្នុងភូមិ​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​កីឡាករ​ក្នុង​ក្លិប​មិន​តិច​ទេ បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​។

លោក ស៊ន អេ​លី​ត ដែល​ជា​គ្រូបង្វឹក និង ជា​ប្រធាន​ក្លិប​បង្ហាញ​អារម្មណ៍​ស្ទើរតែ​និយាយ​មិន​ចេញ នៅ​ពេល​រំលឹក​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អេ​លី​ត លី​ម៉ី ដែល​ទើប​មាន​វ័យ​១៨​ឆ្នាំ ដោយ​លោក​ចាត់​ទុក​ថា ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ គឺ​ឆ្នាំ​ដ៏​អាក្រក់​របស់​មនុស្ស បូក​រួម​ទាំង​កីឡាករ​ផ្ទាល់​។

លោក ស៊ន អេ​លី​ត ដែល​ជា​ម្ចាស់​ក្លិប ប៉ែន កាក់ គុន​ខ្មែរ និង​ជា​គ្រូបង្វឹក​របស់​កីឡាករ អេ​លី​ត លី​ម៉ី បាន​បញ្ជាក់​ថា ដើមចមដែល​នាំ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ទទួលមរណភាព គឺ​ដោយសារ​តែ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្លិប​មាន​រៀបចំ​កម្មវិធី​ជប់លៀង​មួយ ដើម្បី​អបអរ​ដល់​កីឡា​ករ ដែល​ទទួល​បាន​ជ័យ​លា​ភី​។ ដូច្នេះ​ហើយ​ទើប​កូនសិស្ស​របស់​លោក ឡើង​រៀបចំ​អំ​ពូ​ល​ភ្លើង​ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាង​ដំណំ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ។

តែ​ជា​អកុសល​គ្រូពេទ្យ​នៅ​ទីនោះ​អះអាង​ថា ឈាម​បាន​ចូល​កក​ក្នុង​ខួរក្បាល លី​ម៉ី បាត់​ទៅ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ស្លាប់​នៅ​ទីនោះ​តែ​ម្តង ។ លោក​ថា ទំហំ​នៃ​ការ​បោក​ក្បាល​ទំនង​មិន​គួរ​ឱ្យ​កូន​សិស្ស​របស់​លោក​ឈាន​ដល់​មរណភាព​នោះ​ទេ ទើប​លោក​សង្ស័យ​ថា កូនសិស្ស​ត្រូវ​ខ្សែភ្លើង​ឆក់​ច្រើន​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ