ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោ​ង ខុន ៖ ឆ្នាំ​២០២១ ត្រូវ​ហ្វឹកហាត់​ឱ្យ​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែលត្រូវ​ត្រៀមខ្លួន​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង​បំផុត ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​បណ្ឌិត ថោ​ង ខុន…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែលត្រូវ​ត្រៀមខ្លួន​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង​បំផុត ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​​ក្រសួងទេស​ចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២១​។

លោក​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣
ហៅ​កាត់​ថា CAMSOC បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើការ​វាស់​ស្ទង់​សមត្ថ​ភាព​កីឡាករ​-​កីឡាការិនី​យើង​ហើយ ធ្វើ​យ៉ាង​ណា​ត្រូវ​ធានា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​៧០% ទៅ​៨០%​ដែរ​ទាំង​ការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី ទាំង​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក ចៅក្រម​និង​អាជ្ញាកណ្ដាល​ជាដើម ហើយ​ក៏​ជា​ឆ្នាំ​ដែល​យើង​ត្រូវ​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម​ដែរ មុន​នឹង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​មក​ដល់ ។

ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ កម្ពុជា បាន​ត្រៀមខ្លួន​តាម​ផែនការមេ បាន​កំណត់​យក​ប្រភេទ​កីឡា​ចំនួន​៣៥​រួច​ហើយ​។​ប៉ុន្តែ​ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ យើង​នឹង​កំណត់​យក​តែ​ប្រភេទ​កីឡា​ណា​ដែល​មាន​សក្ដានុពល​ប៉ុណ្ណោះ ដើម្បី​ត្រៀម​ប្រកួតប្រជែង​ដណ្ដើម​យក​មេដាយ​។

លោក​បណ្ឌិត ថោ​ង ខុន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ភាគី​ចិន​បាន​ត្រៀម​ទទួលយក​កីឡាករ​កីឡា​ការិនី​ជម្រើសជាតិ​ចំនួន​១០០​នាក់ ក្នុង​នោះ​មាន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កាយ​សម្ព័ន្ធ​ចំនួន​១០​នាក់​ផង​ដែរ ដែល​ត្រូវ​ទៅ​ហ្វឹក​ហាត់​រយៈពេល​វែង ។ លោក​បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក ឱ្យ​ហ្វឹកហាត់​បាន​ល្អ​ដើម្បី​ប្រជែង​យក​មេដាយ​ឱ្យ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ