រាជធានីភ្នំពេញ ៖ កសិករធ្លាប់ប្រកបរបចូលព្រៃកាប់ឈើលក់អំពាវនាវឲ្យប្រជាជនដែលប្រកបរបកាប់ព្រៃងាកមកប្រកបរបដាំបន្លែបែបធម្មជាតិវិញ ព្រោះទទួលបានចំណូលខ្ពស់ និងរស់នៅជុំគ្រួសារមិនរងគ្រោះថ្នាក់ ។
ការអំពាវនាវនេះ ស្របនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ដោយកាត់បន្ថយការកាប់បំផ្លាញព្រៃដែលជាដែនជម្រកហាមឃាត់ ។ ប្រជាកសិករសហគមន៍ស្ថិតភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានកំពុងតែមានការសប្បាយរីករាយក្នុងការប្រមូលផលដំណាំបន្លែរបស់ខ្លួន ដែលដាំបានផលល្អ ។ ខណៈដែលកំពុងតែកាត់ស្ពៃក្តោបលោក លីវ ស៊ីយ៉ែន មានអាយុ៣៤ ឆ្នាំ រស់នៅក្នុងឃុំ អរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានរៀបរាប់ថា កន្លងមកលោកបានចំណាយថវិការច្រើនក្នុងការដាំបន្លែ ហើយមិនបានផលជាច្រើនលើកដោយមូលហេតុលោកមិនទាន់បានយល់ដឹងពីវិធីសាស្ត្រនៃការដាំដុះ ។
លោកថា៖«យើងមិនទាន់មានបច្ចេកដាំដុះហើយ គ្មានសំភារៈទាំងនេះទេ ព្រោះថា យើងបានរែកទឹក និងស្មា ហើយពេលនោះខ្ញុំ៣ទៅ៤ពាន់កូន តែអត់បានទាំងអស់ ខាតទាំងអស់ ប៉ុន្តែដល់ពេលមានការបណ្តុះបណ្តាលបច្ចេកទេស គឺល្អ ។ ការបណ្តុះបណ្តាលគេបង្រៀន តែបទពិសោធន៍យើងជាធ្វើខ្លួនឯងបន្ថែម» ។
បើតាមលោក ស៊ីយ៉ែន បានឲ្យដឹងថា កន្លងមកលោកដាំទំហំតិចៗ ហើយទើបឆ្នាំនេះ លោកសាកដាំលើផ្ទៃដីហំធំរហូតដល់ម៉ឺនគុម្ភ (ស្ពៃក្តោប) ។ បន្លែដែលដាំមុនបានទទួលល្អ ដោយស្ពៃមួយគុម្ភអាចមានទំងន់រហូត២ ឬជាង២គីឡូក្រាម ។ លោក ស៊ីយ៉ែនបានរៀបរាប់ថា ការដាំស្ពៃក្តោបមានលំបាកដោយសារអាកាសធាតុ ក្តៅ ដែលជាហេតុធ្វើឲ្យមានសត្វល្អិតច្រើន ដូច្នេះត្រូវតែព្យាបាលមើថែវាឲ្យបានដិតដល់ និងធ្វើតាមបច្ចេកទេស ។
សម្រាប់ទីផ្សារលក់ចេញស្ពៃក្តោបវិញ លោកក៏បានឲ្យដឹងថា មានតម្លៃមិនទាន់ថ្លៃនោះទេ គឺនៅពេលខ្លះតម្លៃ៤ ឬ៥ពាន់រៀល ក្នុងគីឡូក្រាម ហើយពេលខ្លះមានតម្លៃ៨ពាន់រៀលក្នុងមួយគីឡូក្រាម ។ លោកបន្តថា មូលហេតុដែលធ្វើឲ្យស្ពៃក្តោបទទួលបានផលល្អ ដោយសារលោកមិនបានប្រើថ្នាំ និងជីគីមីនោះទេ គឺលោកប្រើតែជីធម្មជាតិមានជីវកំប៉ុស ដែលលាយពីលាមកសត្វ លាយជាមួយជីសេរីរាង្គពីសហគមន៍មកប្រើប្រាស់នៅពេលធ្វើមិនទាន់ ។ ជីសេរីរាង្គក្នុងមួយបេ តម្លៃជិត៨ម៉ឺនរៀល ។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ការដាំបន្លែរបែបធម្មជាតិនេះដែរ ក៏បានជួបបញ្ហានឹងដង្ហូវស៊ីដែរ ប៉ុន្តែរលោកបានព្យាយាមកំចាត់វាដោយវិធីសាស្ត្រផ្សេងដូចជា ដើរ ចាប់វាចេញ និងដាក់ថ្នាំឲ្យវាមកតោងនៅខាងដើម ឬចុងដីដែលដាំ ។
បើតាមកសិករដដែលបានឲ្យដឹងថា ក្នុងដាំបន្លែធម្មជាតិម្តងៗបានចំណាយច្រើនដែរ ប៉ុន្តែគ្រាន់ការទិញសំភារៈមកប្រើប្រាស់ដូចជា បំពង់ជ័រ ទុយយោទឹក ជាដើម ។ មុននឹងសម្រេចចិត្តមកដាំបន្លែបែបធម្មជាតិ លោកស៊ីយ៉ែន ក៏បានឲ្យដឹងថា កន្លងមកលោកដាំមិនបាននោះទេ ព្រោះគ្មានជំនាញ ។ ជាងនេះលោកក៏ធ្លាប់ប្រកបរចូលក្នុងព្រៃ ដើម្បីកាប់ឈើមកលក់ផងដែរ ។
លោកបញ្ជាក់ថា៖«ខ្ញុំចូលព្រៃទៅកាប់ឈើ ដោយសារគ្មានមុខរប ហើយការចូលព្រៃគ្មានភាពចំណេញនោះទេ ផ្ទុយទៅវិញមានតែការខាត អីញ្ចឹងយើងងាកមកដាំបន្លែរវិញល្អ ព្រោះវាទទួលបានចំណូលច្រើនជាង» ។
ផ្ទុយទៅវិញ បើយើងដាំបន្លែ គឺយើងនៅតែក្នុងបរិវេណផ្ទះអីញ្ចឹងគ្មានគ្រោះថ្នាក់អ្វីទេ ។ បើតាមការបញ្ជាក់ពីលោក ស៊ីយ៉ែន បានអះអាងនៅមុនមិនទាន់ដាំស្ពៃក្តោបលោកបាន ប្រមូលផលបានក្នុងមួយឆ្នាំពីបន្លែបានពី២០លានរៀលទៅ២៥លានរៀលឯណោះ ។
សូមជម្រាបថា បច្ចុប្បន្នលោកស៊ីយ៉ែន បានដាំបន្លែរួមមានស្ពៃក្តោប ត្រឡាច ត្រសក់ សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស ដោយទទួលបានផលល្អ ។ ចំណែកអ្នកស្រី ថាន ណៃស្រ៊ីរស់នៅក្នុងភូមិ ឃុំ ខាងលើដែលប្រកបរបដាំបន្លែរបានលើកឡើងថា គាត់ត្រូវបានធ្វើបណ្តុះបណ្តាលផ្នែកបច្ចេកទេសដោយសហគមន៍ និងអង្កការមួយចំនួន ហើយបច្ចុប្បន្នបានដាំដាំដូចជា ៖ ស្ពៃក្តោប ត្រឡាច ម្ទេស ត្រសក់ ខ្ទឹម ។
អ្នកស្រីថាបច្ចុប្បន្ននេះទីផ្សារបន្លែរមិនទាន់ទូលំទូលាយនោះទេ ព្រោះថាទីផ្សារ ច្បាស់លាស់នោះទេ ដែលជាហេតុធ្វើឲ្យគាត់មិនទាន់ដាំទ្រង់ទ្រាយធំនោះទេ ។
អ្នកស្រីបានឲ្យដឹងក្នុងមួយគាត់ទទួលបានប្រាក់ចំណូលពីការដាំបន្លែមានខ្ទង់២លានរៀល ដែលច្រើនជាងការចូលព្រៃ ក្នុងមួយឆ្នាំមិនបាន៣លានរៀលផង ៕
ចែករំលែកព័តមាននេះ