សត្វស្លាបជិតផុតពូជ នៅតំបន់ត៉ាមសារ ព្រែកទាល់ រងការរំខាន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ សត្វស្លាបនៅក្នុងតំបន់អភិរក្សរ៉ាមសារព្រែកទាល់ ទន្លេសាប ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២០កើនឡើង ដូចជា ក្អែកតូច ក្អែកទឹកធំ ស្មោញ…
ខេត្តបាត់ដំបង ៖ សត្វស្លាបនៅក្នុងតំបន់អភិរក្សរ៉ាមសារព្រែកទាល់ ទន្លេសាប ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២០កើនឡើង ដូចជា ក្អែកតូច ក្អែកទឹកធំ ស្មោញ…
ខេត្តបាត់ដំបង ៖ សត្វស្លាបនៅក្នុងតំបន់អភិរក្សរ៉ាមសារព្រែកទាល់ ទន្លេសាប ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២០កើនឡើង ដូចជា ក្អែកតូច ក្អែកទឹកធំ ស្មោញ ចង្កៀលខ្យង់ រនៀលពណ៌ ទុងប្រផេះ និងត្រដក់ធំ ។ ទាំងនេះជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ បានតាំងសម្បុកនៅតំបន់អភិរក្ស និងបានពងកូន ។
លោកកត់ បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថាមានមន្ត្រីឧទ្យានុរក្សដាក់ប្រចាំការនៅតាមរាន នីមួយៗ រហូតដល់ទៅ៨រាន និងមានក្រុមល្បាតជុំវិញបន្ទាយសត្វចំនួន២ក្រុម បន្ថែមសរុបចំនួន១០ក្រុម ។ នៅរដូវកាលឆ្នាំ២០២០ស្ថានភាពសត្វស្លាបទឹកកើនឡើងចាប់ពី៣០% រហូតដល់៥០% បើប្រៀបធៀបទៅនឹងទិន្នន័យឆ្នាំ២០១៩ ។
ដោយសារស្ថានភាពទឹកនៅបឹងទន្លេសាបមានការកើនឡើងក្នុងកម្រិតទាបល្មមដែលជាហេតុធ្វើឱ្យសត្វមួយចំនួនធំងាយស្រួលបន្តពូជពងកូន និងមិនមានការរំខានដោយសំឡេង និងមានសុវត្ថិភាពក្នុងការរស់នៅពីមនុស្សទៅរំខានពួកវា ។
«ព្រែកទាល់» ជាដែនជម្រកសត្វស្លាបដ៏ធំ និងទាក់ទាញបំផុតរបស់កម្ពុជា «ព្រែកទាល់» ជាតំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលទីនោះស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយត្រូវធ្វើដំណើរតាមកាណូតចេញពីស្ទឹងសង្កែក្រុងបាត់ដំបង ត្រូវចំណាយពេលប្រមាណ៤ ឬ៥ម៉ោង ក្នុងចម្ងាយផ្លូវទឹកប្រមាណជាង១០០គីឡូម៉ែត្រ ដោយឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រជាច្រើនតាមផ្ទៃទឹក ដូចជាវត្តឈើខ្មៅជាដើម ហើយមានព្រំប្រទល់ក្នុងបឹងទន្លេសាបជាមួយខេត្តសៀមរាប និងពោធិ៍សាត់ផងដែរ ។ បើទៅដល់ព្រែកទាល់ហើយ ចង់ទៅសៀមរាបជាការងាយបំផុត ដោយត្រូវប្រើពេលជិត២ម៉ោង អាចទៅឡើងនៅចំណុចភ្នំក្រោមក្នុងខេត្តសៀមរាបបាន ។
តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ។ ទីនោះជាកន្លែងមួយដែលប្រមូលផ្ដុំសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា ដែលមានច្រើននៅក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈ ។ ភ្ញៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ។ នៅពេលដែលទឹកនាចតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនោះ ហើយបក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់រហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មានទេ ។ លោកអ្នកក៏អាចឃើញមានសត្វទាំងនោះផងដែរ នៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មានដូចខែទឹកស្រកនោះទេ ។
អ្នកជំនាញបញ្ជាក់ថា ពេលវេលាដែលល្អបំផុត សម្រាប់ការទស្សនាសត្វនៅទីនោះ គឺពេលព្រឹកព្រលឹម និងពេលរសៀល ដូច្នេះបើអស់លោកអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែប សាមញ្ញៗ ដែលអាចទទួលយកបាន ។
សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយពេលច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកលើផ្លូវទឹក មិនបានលឿនដូចផ្លូវគោកបានឡើយ ហើយវាក៏ត្រូវការចំណាយ ផ្សេងៗជាច្រើនទៀត ព្រោះមុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយលោកអ្នកត្រូវជិះទូក កាណូតទៅកាន់ព្រែកទាល់ដោយសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់) ពេលទៅដល់ទីនោះលោកអ្នកត្រូវរកទូកតូចមួយទៀត សម្រាប់ចល័តមើលការទស្សនាព្រៃ និងសត្វស្លាបដោយផ្ទាល់(រយៈពេលប្រហែលមួយម៉ោង) ។
សម្រាប់ការមកស្វែងយល់ចូលរួម របស់លោកអ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថា លោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំ និងអភិរក្សស្រឡាញ់ទីនោះសប្បាយជាមួយសត្វបក្សីនៅតំបន់នោះយ៉ាងប្លែកភ្នែកផងដែរ ៕
ចែករំលែកព័តមាននេះ