ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​វេទនា​អ្វី​ម៉្លេះ​! លោកយាយ​៨៤​ឆ្នាំ​តស៊ូ​ចិញ្ចឹម​ប្អូនស្រី និង​កូនស្រី​មាន​ជំងឺ​ទៀត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកយាយ ប៉ក់ យ៉េន អាយុ​៨៤​ឆ្នាំ ដែល​វ័យ​ចាស់ជរា​ទៅ​ហើយ​នោះ ត្រូវ​ចិញ្ចឹម​​ប្អូនស្រី​អាយុ​៨២​ឆ្នាំ​មាន​ជំងឺ​ប្រចាំ​កាយ និង​កូនស្រី​អាយុ​៥២​ឆ្នាំ​មាន​ជំងឺសរសៃប្រសាទ ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង…

ខេត្តស្វាយរៀង ៖ លោកយាយ ប៉ក់ យ៉េន អាយុ​៨៤​ឆ្នាំ ដែល​វ័យ​ចាស់ជរា​ទៅ​ហើយ​នោះ ត្រូវ​ចិញ្ចឹម​​ប្អូនស្រី​អាយុ​៨២​ឆ្នាំ​មាន​ជំងឺ​ប្រចាំ​កាយ និង​កូនស្រី​អាយុ​៥២​ឆ្នាំ​មាន​ជំងឺសរសៃប្រសាទ ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ម្ហូបអាហារ​ដល់​ពួក​គាត់​បាន​ពិសារ​បាន​ឆ្ងាញ់​នៅ​ជីវិត​ចុង​ក្រោយ​នេះ​ដោយ​អនុគ្រោះ​។

លោកយាយ ប៉ក់ យ៉េន អាយុ​៨៤​ឆ្នាំ​ចាស់ជរា មាន​ប្អូនស្រី​ឈ្មោះ ប៉ក់ យ៉េ​ត អាយុ​៨២​ឆ្នាំ​ចាស់​ជរា​ផង មាន​ជំងឺ​ប្រចាំ​កាយ​ផង និង​កូនស្រី​ម្នាក់​ឈ្មោះ ប៉ក់ រ៉​ន អាយុ​៥២​ឆ្នាំ ក៏​មាន​ជំងឺសរសៃ​ប្រសាទ​ទៀត រស់នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ពោធិ​រាជ្យ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

បើ​តាម​លោកយាយ ប៉ក់ យ៉េន បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា គាត់​រស់នៅ​៣​នាក់​ប្អូនស្រី និង​កូនស្រី​ដែល​មាន​ជំងឺសរសៃប្រសាទ គឺ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​យ៉ាង​ខ្លាំង ហើយ​កាល​ពួក​គាត់​នៅ​ពី​ក្មេង លោកយាយ និង​ប្អូនស្រី​ប្រកប​មុខរបរ​ដើរ​ស៊ីឈ្នួល​ស្ទូង និង​ច្រូត​ឲ្យ​គេ ដោយ​គាត់​គ្មាន​ដីស្រែ​ដូច​គេ​នោះ​ទេ ។

លោកយាយ​កំសត់​បន្ត​ថា រហូត​ដល់​វ័យ​៦០​ឆ្នាំ រូប​គាត់ និង​ប្អូនស្រី​មាន​ជំងឺ​ប្រចាំ​កាយ ចំណែក​កូនស្រី​ក៏​មាន​ជំងឺសរសៃប្រសាទ​ទៀត​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ដុនដាប​នៅ​ខែវស្សា ប្រកប​មុខរបរ​ដើរ​បេះ​បន្លែ​លក់ លុះ​នៅ​រដូវ​ច្រូតកាត់​ក៏​ដើរ​រើស​គួ​ស្រូវ​តាម​វាលស្រែ ដើម្បី​ទុក​កិន​អង្ករ​ហូប ហើយ​ក្នុង​រដូវវស្សា គឺ​ខ្វះខាត​ម្ហូបអាហារ តែ​បាន​អាជ្ញាធរ និង​ព្រះសង្ឃ​ផ្តល់​អង្ករ និង​ទឹកត្រី ទឹកស៊ីអ៊ីវ គ្រាន់​ហូប​បណ្តោះអាសន្ន ក៏​ប៉ុន្តែ​មិន​បាន​រាល់​ខែ​នោះ​ទេ​។

លោកយាយ​បន្ត​ថា ដោយ​បញ្ហា​សុខភាព​មាន​ជំងឺ​ញឹកញាប់​ពេក ធ្វើ​ឲ្យ​ខ្វះ​ប្រាក់​កាស់​សម្រាប់​ព្យាបាល​ជំងឺ​ផង និង​ខ្វះ​ស្បៀង​ផង ក៏​ចេះ​តែ​ក្រីក្រ​ទៅ​ៗ ។ ហើយ​រហូត​មក​ដល់​អាយុ​៧៥​ឆ្នាំ​នេះ គឺ​បេះ​បន្លែ​លក់​ខ្លះ និង​ដើរ​សុំទាន សុំ​អង្ករ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​អាជ្ញាធរ​ឲ្យ​ខ្លះ ព្រះសង្ឃ​ឲ្យ​ខ្លះ បាន​រស់​រហូត​មក​ពេល​នេះ ក៏​ប៉ុន្តែ​មិន​ដែល​មាន​ប្រាក់​ទិញ​ម្ហូប​ឆ្ងាញ់​នោះ​ទេ​។

លោកយាយ​បន្ត​ទៀត​ថា ចំណែក​ផ្ទះ​ក៏​ទ្រុឌទ្រោម អាជ្ញាធរ និង​អ្នក​ជិតខាង​បាន​រុសរើ​ផ្ទះ​ចាស់​ចោល ហើយ​កាប់​កូន​ឈើ និង​ឬ​ស្សី​សង់ផ្ទះ​ឲ្យ​រស់នៅ​រហូត​មក​។ រីឯ​អាយុ​កាន់តែ​ចាស់ ដើរ​សុំទាន​គេ​ក៏​លែង​កើត ម្យ៉ាង​ជំងឺសរសៃប្រសាទ​កូនស្រី​កាន់តែ​ធ្ងន់ធ្ងរ​ដើរ​លែង​សូវ​ចូល​ផ្ទះ ជូន​កាល​ចេញពីផ្ទះ​បាត់​៣​ទៅ​៤​ថ្ងៃ លុះ​ពេល​អ្នកស្រុក​គេ​ឃើញ គេ​ប្រាប់​ក៏​ទៅ​តាម​យក​មក​ផ្ទះ​វិញ​។

លោកយាយ​បញ្ជាក់​ទៀត​ថា ហើយ​នៅ​ឆ្នាំ​២០២០​នេះ លោកយាយ​មាន​អាយុ​៨៤​ឆ្នាំ​ហើយ​កាន់​តែ​ជរា មិន​អាច​ដើរ​តាមរ​កកូន​បាន​ទៀត​ទេ ក៏​ប៉ុន្តែ​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ក្រីក្រ អាជ្ញាធរ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​លោកយាយ រហូត​​មក​ដោយ​ក្នុង​១​ខែ​២០​ម៉ឺន​រៀល​សម្រាប់​ទិញ​អង្ករ និង​ម្ហូប ហើយ​គាត់​ក៏​ឈប់​ដើរ​សុំទាន​គេ​បន្ត​ទៀត ទោះបីជា​យ៉ាងណា​ក៏​ដោយ លោកយាយ​នៅ​តែ​មានការ​ខ្វះខាត ចង់បាន​ប្រាក់​ទិញ​ម្ហូប​ឱ្យ​បាន​ឆ្ងាញ់​ម្តង​ក្នុង​មួយ​ឆាកជីវិត​ចុង​ក្រោយ​របស់​លោកយាយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ