ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​មេឃ​តែ​មួយ ហេតុ​អី​ពួក​គាត់​រស់​តោកយ៉ាក​ម្លេះ?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ គ្រួសារ​២​បាន​រអ៊ូរទាំ​ថា ពួក​គាត់រ​ស់ទាំង​វេទនា ព្រោះ​អាស្រ័យ​លើ​ការ រើស​អេ​ត​ចាយ​ទាំង​យប់​ថ្ងៃ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ក្រពះ ។ ដោយ​គ្រួសា​ទី​១ ប្តី​ឈ្មោះ…

បន្ទាយ​មាន​ជ័យ ៖ គ្រួសារ​២​បាន​រអ៊ូរទាំ​ថា ពួក​គាត់រ​ស់ទាំង​វេទនា ព្រោះ​អាស្រ័យ​លើ​ការ រើស​អេ​ត​ចាយ​ទាំង​យប់​ថ្ងៃ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ក្រពះ ។

គ្រួសារទី១

ដោយ​គ្រួសា​ទី​១ ប្តី​ឈ្មោះ ផែន ម៉ៅ អាយុ​៣២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ពេជ្រ ម៉ុំ អាយុ​២៩​ឆ្នាំ និង​គ្រួសា​ទី​២ ប្តី​ឈ្មោះ ម៉​ន​សុខ អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ បាន សម្បត្តិ អាយុ​២៧​ឆ្នាំ ។ គ្រួសារ​ទាំង​២ រស់នៅ​ក្នុងភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ។

គ្រួសារទី២ (រស់នៅដោយយក​បន្ទប់​បង្គន់​ដែល​គេ​ចោល​ធ្វើ​ជា​ជម្រក​)

ចំពោះ​គ្រួសារ​ទី​១ មានកូន​ប្រុស​ស្រី​២​នាក់ និង​គ្រួសា​ទី​២ មានកូន​ប្រុស​ស្រី​៣​នាក់ ប៉ុន្តែ​កូន​ៗ​របស់​ពួក​គាត់​ត្រូវ​ផ្ញើ​វេស​នា​លើ​តា និង​យាយ​នៅ​ស្រុក​កំណើត ព្រោះ​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ក្នុង​សម័យ​កូ​វី​ដ ស្រប​ពេល​ថៃ​បិទ​ព្រំដែន ។

ពួក​គាត់​រៀបរាប់​ថា មុន​ថៃ​បិទ​ព្រំដែន ពួក​គាត់​ជា​កម្មករ​អូស​រទេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​ថា គ្រានោះ​អាច​មាន​ប្រាក់​ជួល​ផ្ទះ ឬ​បន្ទប់​គេ​នៅ ។ លុះ​ក្រោយ​ថៃ​បិទ​ព្រំដែន​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​ជួល​ផ្ទះ​ទើប​បង្ខំចិត្ត​នាំ​គ្នា​រស់នៅ​ក្រោម​ដំបូល​តង់ ឬ​សំពត់​កៅស៊ូ​បែប​នេះ ។

យ៉ាងណា​ក៏​ដោយ​គ្រួសារ​ទី​១ ប្រាប់​ថា បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​១​ខែ​២០​ម៉ឺន​រៀល និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ផង​ដែរ ។ ដោយឡែក​គ្រួសារ​ទី​២ អះអាង​ថា មិន​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ទេ បើ​ទោះជា​ពួក​គាត់​យក​បន្ទប់​បង្គន់​ដែល​គេ​ចោល​ធ្វើ​ជា​ជម្រក​ក៏​ដោយ ។

ជុំវិញ​ករណី​នេះ លោកស្រី ស៊ិ​ន​ណាំ​យ៉ុ​ង មេ​ភូមិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា គ្រួសារ​ខាងលើ អាច​ជា​អ្នក​ចំណូល​ថ្មី ឬ​ទៅ​រស់នៅ​កន្លែង​កើតហេតុ ក្រោយ​អាជ្ញាធរ​ចុះ​ជំរឿន​ទើប​មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ