ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ខ្នង​ផ្សារ ឧកញ៉ា ស្រី ចាន់​ថន គ្រោង​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច

3 ឆ្នាំ មុន

ខេត្តកោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង បានអោយ​ដឹងនៅថ្ងៃទី២៣ធ្នូនេះ​ថា ការ​ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង​លើ​ទីតាំង​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច​ចំនួន ៤​គម្រោង​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល នៃ​ភូមិសាស្ត្រ​ខេត្តកោះកុង ។ ចាប់ពី​ថ្ងៃ​ទី​២១-២៤ ខែធ្នូ…

ខេត្តកោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង បានអោយ​ដឹងនៅថ្ងៃទី២៣ធ្នូនេះ​ថា ការ​ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង​លើ​ទីតាំង​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច​ចំនួន ៤​គម្រោង​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល នៃ​ភូមិសាស្ត្រ​ខេត្តកោះកុង ។

ចាប់ពី​ថ្ងៃ​ទី​២១-២៤ ខែធ្នូ ឆ្នាំ​២០២០ លោក វ៉ែន សុខា នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត បាន​ចូលរួម​ជាមួយ​ក្រុមការងារ នៃ​ក្រសួងបរិស្ថាន មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង លើ​ទីតាំង​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច (​ផ្ទៃដី​ទំហំ​មិន​លើស ១០​ហិ​កតា​) ចំនួន ៤​គម្រោង ក្នុង​ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល (​តំបន់​ខ្នង​ផ្សារ​) ។

ការ​ចុះ​ពិនិត្យ​នេះ មានការ​ចូលរួម​ពី​ក្រុមការងារ នៃ​ក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ស្រុក​ថ្ម​បាំង មេឃុំ​ប្រឡាយ តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ឧកញ៉ា ស្រី ចាន់​ថន (​ម្ចាស់​គម្រោង​) ។

ក្រោយ​ពី​ក្រុមការងារ បាន​ពិនិត្យ​ទីតាំង​ជាក់ស្តែង​រួច​មក ឃើញ​ថា ទីតាំង​ដែល​ស្នើ​សុំ​នេះ សម​ស្រប​សម្រាប់​ការ​វិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច ក្នុង​នោះ​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​គាំទ្រ​ការ​អនុវត្ត​គម្រោង​នេះ តែ​ក៏​សូម​អោយ​ម្ចាស់​គម្រោង ពេល​ទទួល​បានការ​អនុញ្ញាត​វិនិយោគ​ពី​រដ្ឋាភិបាល សូម​ម្ចាស់​គម្រោង​ជួយ​ស្ថាបនា​ផ្លូវ ១​ខ្សែ ពី​ទីប្រជុំជន​ឃុំ​ប្រឡាយ​ចូល​មក​កាន់​ខ្នង​ផ្សារ និង​សូម​ឲ្យ​មានការ​ថែរក្សា​បរិស្ថាន និង​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រាវ​ឲ្យ​បាន​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ