ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន៧​នាក់ បន្ត​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃនេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ជម្រាប​ជូនដំណឹង​ថា អ្នកជំងឺ កូ​វី​ដ​-១៩ ចំនួន ០៧​នាក់ បានជា​សះស្បើយ ដែល​បាន​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ជម្រាប​ជូនដំណឹង​ថា អ្នកជំងឺ កូ​វី​ដ​-១៩ ចំនួន ០៧​នាក់ បានជា​សះស្បើយ ដែល​បាន​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ត្រូវ​បាន​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ។

ក្នុង​នាម​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត លោក​សាស្ត្រា​ចា្យ ងី ម៉េ​ង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំងអស់ និង​សហការី ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ Covid-19 បានជា​សះស្បើយ​ពី​ជំងឺ ដ៏​កាច​សាហាវ​នេះ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​បង្ការ​ការ​ឆ្លង​ជំងឺ Covid-19 នេះ​។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល​នៃ​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា មាន​អ្នកជំងឺ កូ​វី​ដ​-១៩ ចំនួន​១៧​នាក់​ទៀត បានជា​សះស្បើយ ។

គិត​មក​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺCovid-19 ចំនួន​សរុប ​២១នាក់ ​រួម​មាន ៖
-​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ១៥​នាក់ (​ស្រី​០៨​នាក់​)
-​មណ្ឌល​សុខភាព​ចាក់​អង្រែ ចំនួន ៣​នាក់ (​ស្រី​០១​នាក់​)
-​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង​និង​ហង់​សិន ចំនួន ៣​នាក់ (​ស្រី​០១​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ